ជំងឺធាត់ ធ្វើឲ្យខូចសុខភាព និងខ្សោយខួរក្បាល

(សុខភាព)៖ ជំងឺធាត់ត្រូវបាន គេរកឃើញថា នឹងបង្កឲ្យមានគ្រោះថ្នាក់ផ្សេងទៀត ចំពោះ សុខភាព ដោយសារវានឹងបង្កទៅ ជាជំងឺជាច្រើន ដែលមានរួមទាំងជំងឺលើសឈាម ទឹកនោម ផ្អែម រហូតដល់ស្លាប់អវយវៈ នឹងត្រូវបានរកគេឃើញទៀតថា នៅអាចបង្កឲ្យបាត់បង់ ការចងចាំ និងជំងឺខ្សោយខួរក្បាល ទៀតផង។

មន្ទីរពេទ្យ ម៉េយូក៏ល្បីល្បាយរបស់សហរដ្ឋអាមេរិក បានធ្វើការសិក្សាទៅលើ ក្រុមប្រជាជន អាមេរិកដែលមាន អាយុចាប់ពី ៧០ទៅ ៨៩ឆ្នាំចំនួនជាង១ពាន់នាក់បានរកឃើញថា មនុស្ស វ័យចំណាស់ដែលទទួលទាន ច្រើនពេក និងកាន់តែប្រឈមមុខនឹងការបាត់បង់ ការចងចាំ ខ្លាំងឡើង ដែលអាចឈានដល់ជំងឺខ្សោយ ខួរក្បាលទៀតផង។

អ្នកស្រាវជ្រាវបានសិក្សាតាមរយៈការពិនិត្យខួរក្បាល និងរាងកាយរបស់មនុស្ស វ័យចំណាស់ ទាំងនេះ ព្រមទាំង ឲ្យពួកគេបំពេញនូវកម្រងសំណួរផ្សេងៗ។ ការទទួលទានរបស់មនុស្ស វ័យ កណ្តាល និងចំណាស់ គួរតែមាន ការប្រុងប្រយ័ត្នខ្ពស់ ជាពិសេស គឺអាហារដែលនាំឲ្យធាត់ ប៉ុន្តែត្រូវតែបង្កើនសម្រាប់ការបរិភោគអាហារ ដែលជំនួយ ស្មារតី ខួរក្បាល និង រាងកាយ ជាពិសេស គឺ ត្រី និង បន្លែផ្លែឈើតែម្តង៕

ជំងឺធាត់ ធ្វើឲ្យខូចសុខភាព និងខ្សោយខួរក្បាល