ជាងសំណង់​ម្នាក់ ចេញពី​ធ្វើការ ត្រូវ​រថយន្ត​បុ​ស្លាប់ នៅ​ប៉ោយប៉ែត​

បន្ទាយមានជ័យ: ជាងសំណង់​ម្នាក់ ត្រូវ​រថយន្តបុក​ស្លាប់ ទាំង​ព្រលប់ ខ​ណះ​ជិះ​ម៉ូតូ​ត្រឡប់​‬ ទៅផ្ទះ​វិញ​។ដែល​ហេតុការណ៍​គ្រោះថ្នាក់​​នេះ​បាន​កើតឡើង​កាលពី​ម៉ោង ៦​និង​១៥​នាទី យប់​ថ្ងៃទី២០ ខែមករា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​ខាងលិច​កា​រ៉ា​ស់​សាំង ប៉ោ​វ​ណ្ណះ ១០០​ម៉ែត្រ ក្នុងភូមិ /​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែតខេត្តបន្ទាយមានជ័យ​។​

​ជនរងគ្រោះ​មានឈ្មោះ ឈៀន ផេ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ម៉ក់​ហើ​ន ឃុំពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​មានមុខ​របរ​​ជា​កម្មករសំណង់​។​

​តាម​សាក្សី​បានអោយដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​យុវជន​ម្នាក់ បាន​ជិះ​ម៉ូតូ១​គ្រឿង​ម៉ាក ហុងដា សេ​១២៥ ពណ៌ ខ្មៅ​ពាក់​ស្លាក​​លេខ បន្ទាយមានជ័យ 1K-5263 ចេញពី​ការ​សំណង់ ក្នុង​បំណង​ត្រឡប់ទៅផ្ទះ ខ​ណះ​មកដល់​ចំណុច​ខាងលើក៏ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​ម៉ាក មួយគ្រឿង បើក​ក្នុង​ល្បឿន​យ៉ាង​លឿន បុកពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​តែម្តង​។​

​ភ្លាមនោះ អ្នកបើកបរ​រថយន្ត បាន​បន្ថែម​ល្បឿន គេច​បាត់​។​ក្រោយ​កើតហេតុ​ម៉ូតូត្រូវបាន នគរបាល​នាំយកទៅ​រក្សាទុក​។ រីឯ​សព​ត្រូវបាន ​ក្រុមគ្រួសារ​មក​ទទួល យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ជាងសំណង់​ម្នាក់ ចេញពី​ធ្វើការ ត្រូវ​រថយន្ត​បុ​ស្លាប់ នៅ​ប៉ោយប៉ែត​

ជាងសំណង់​ម្នាក់ ចេញពី​ធ្វើការ ត្រូវ​រថយន្ត​បុ​ស្លាប់ នៅ​ប៉ោយប៉ែត​
ជាងសំណង់​ម្នាក់ ចេញពី​ធ្វើការ ត្រូវ​រថយន្ត​បុ​ស្លាប់ នៅ​ប៉ោយប៉ែត​