ប៉ូលិស​ចាប់ចោរ​គាស់​ផ្ទៈ លួចបាន​ទូរ​សព្ទ័​៤0​បាន​២​នាក់

កំពង់ស្ពឺ: កូនសិស្សលោក ២​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១១យប់ ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ ពីបទ​លួច និង​គាស់​ផ្ទះ​យក​ទូរស័ព្ទដៃ​។​

​ជនសង្ស័យ​មានឈ្មោះ​វ៉េ​ត សាវុធ ភេទ​ប្រុស អាយុ​២៨ ឆ្នាំ នៅ​ភូមិ​ត្រពាំង​ពោធិ៍ ឃុំ​វល្លិសរ និង​ឈ្មោះ​សុខ មាន ភេទ​បរុស​អាយុ​១៧​ឆ្នាំ​នៅ​ភូមិ​ប៉ែល​ហែល សង្កាត់​សុ​ព័រ​ទព ក្រុង​ច្បារមន បានធ្វើ​សកម្មភាព​គាស់​បង្អួច​បន្ទប់​នៅក្នុង​សាលា​បឋម​ចំបក់រួចហើយ​បាន​យក​កុំព្យូទ័រ​របស់​ឈ្មោះ​សាត ចាន់​ធឿន ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ តែត្រូវ​ម្ចាស់​ដឹង​ទាន់ ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​។​

​ក្រោយពី​យកមក​សួរចម្លើយ​ទើប​ធ្លាយ​រឿង​លួច​ទូរ​សព្ទ័​៤0​គ្រឿង​ផ្សេងទៀត ។​ដោយឈ្មោះ​ទាំងពីរ​ខាងលើ​បាន​ឆ្លើយ​សារភាពថា កាលពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦វេលា​ម៉ោង​៨​យប់ ខ្លួន​បាន​លួច​គាស់​ផ្ទះ យក​ទូរស័ព្ទដៃ របស់​ឈ្មោះ​ចាន់ គ្រឹៈស្នា ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ចំបក់ បាន​ប្រមាណ​ជា​៤0​គ្រឿង ដោយ​គាស់​ទ្វារបើក​ទូរ​យក​ទូរ​សព្ទ័ ។​ហើយ ចំពោះ​ទូ​រស​ព្វ័​ដែល​ខ្លួន​លួចបាន​នោះ​យកទៅ​ដូរគ្រឿងញៀន​មកប្រើប្រាស់​។​

​លោក​វរសេនីយ៍ត្រី ឃុ​ត សុផល អធិការ​ស្រុក​សំរោង​ទង បាន​ឲ្យ​ដឹងថា​ជន​ស​ង្ស​យ័​ជាក្មេង​ក្នុង​បញ្ជី​ប្រើប្រាស់​គ្រឿងញៀន ហើយក៏​ជា​មុខសញ្ញា​លួច​យ៉ាងសកម្ម ផងដែរ​។​

​លោក​បន្តថា ក្រោយពី​ចាប់បាន​កម្លាំង​ជំនាញ​កំពុង​សាកសួរ ដើម្បី​ស្វែងរក​ការពិតផ្សេងៗ​ទៀត ដែល​ជននេះ​ធ្លាប់​ប្រព្រឹត្ត​កន្ល​មក ។​បច្ចុប្បន្ន​​មុខសញា​ស​ង្ស​យ័​ទាំង​២​នាក់​ស្នាក់​នៅក្នុង​វត្ត​ចំបក់​ជា​កូនសិស្សលោក​។ ពេល​នេៈ​កំលាំង​ជំនាញ​កំពុកសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅកាន់​ស្នង​​ការ​នគរបាល​ខេត្តកំពង់ស្ពឺ ចាត់ការ​បន្ត​និតិ​វិធី​ច្បាប់ ៕​