ប្រជាពលរដ្ឋ​៤៣​នាក់ ពុល​នំប៉័ង​ដាក់​សាច់ ជនជាតិ​វៀតណាម ដឹក​លក់​តាម​ម៉ូតូ

ត្បូងឃ្មុំ:  ប្រជាពលរដ្ឋ​ចំនួន​៤៣​នាក់ រស់នៅ​តំបន់​ផ្សេងគ្នា បាន​ពុល​នំប៉័ង ដាក់​សាច់​របស់ជនជាតិ​វៀតណាម ដែល​ដឹក​តាម​ម៉ូតូ​ដើរ​លក់​តាម​ភូមិ​ជាប់​ព្រំដែន​ក្នុងនោះ​មាន​២៥​នាក់​មកពី​ស្រុក​ស្នួល ខេត្តក្រចេះ និង​១៨​នាក់​ទៀត​មក ពី​ឃុំ​កំពាន់ ស្រុក​មេមត់ត្រូវបាន​បញ្ជូនមក​​សង្គ្រោះ​ជាបន្ទាន់ នៅ​មន្ទីរពេទ្យ បង្អែក​ស្រុក​មេមត់​។​

​ហេតុ​ការ​ណ៏​នេះ​បាន កើតឡើង​នៅ​ល្ងាច​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ រហូតមកដល់យប់​ថ្ងៃទី​២០ ខែមករា មាន​មនុស្ស​មួយចំនួន​បាន​ធូរ​ស្រា​លហើយ មួយចំនួនទៀត​មាន អាកា​រៈ​ធ្ងន់ធ្ងរ​នៅ​បន្ត​ការព្យាបាល​នៅឡើយ​។​

​លោក​វរ​សេនី​យ៏​ត្រី ហុង គឹម​ហឿន អធិការនគរបាល​ស្រុក​មេមត់ បាន​ឲ្យ​ដឹងថាត្រង់ចំណុច​គីឡូម៉ែត្រ​៦២ ភូមិ​ស្រែ​ចារ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ មានប្រជាពលរដ្ឋ​ប្រុស​ស្រី ចំនួន​២៥​នាក់​បាននាំគ្នា​ទិញ​នំប៉័ង​ដាក់​សាច់ ដែល​ជនជាតិវៀតណាម​ដឹក​តាម​ម៉ូតូ​​យកមក​លក់ ក្រោយពី​ទទួលទាន ហើយ​ស្រាប់​តែមាន​អា​ការៈពុល​ក្អួតចង្អោរ និង​រាគរូស​ជា​បន្តបន្ទាប់​ក៏​ប្រញាប់​ដឹក​មក​សង្គ្រោះ​ជាបន្ទាន់ នៅមន្ទីរពេទ្យបង្អែក​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។​

​ចំណែក​អ្នកភូមិ​ស្រែ​សោម​ថ្មី ឃុំ​កំពាន់ ស្រុក​មេមត់ ក៏មាន​ប្រជាពលរដ្ឋ​ចំនួន​១៨​នាក់ពុល​នំប៉័ង​ដាក់​សាច់​ដែរ ត្រូវបាន​គេ​ដឹក​មក​សង្គ្រោះ​នៅ មន្ទីរពេទ្យបង្អែក​ស្រុកមេមត់​ផងដែរ ។​រហូតមកដល់​ល្ងាច​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋដែល​រងគ្រោះ ដោយ​ពុល​នំប៉័ង​ដាក់​សាច់​ទាំងនោះ ត្រូវបាន ចាកចេញ​ត្រឡប់ទៅផ្ទះ​វិញ ជា​បណ្តើរៗ​ហើយ​។​ចំណែក​អ្នក​ដែលមាន​អាកា​រៈ​ធ្ងន់ធ្ងរ​ត្រូវបានបញ្ជូនទៅ​សង្គ្រោះ​​នៅ មន្ទីរពេទ្យ​ខេត្តកំពង់ចាម មិនទាន់បាន​ត្រឡប់ ទៅផ្ទះ​នៅឡើយ​ទេ​។​

​សូមបញ្ជាក់ថា នាពេល​កន្លងមក​មាន ប្រជាពលរដ្ឋ​ប្រុស​ស្រី​ចំនួន​៣៤​នាក់ នៅ​ភូ​មិច​ង្គុំទី​១​ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ បាន​ពុល​នំប៉័ង​ដាក់​សាច់​​ជនជាតិ​វៀតណាម ក៏​មិនទាន់​ទទួលបាន​លទ្ធផល​ចេញពី​ការពិសោធ​ន៏​នូវឡើយ​ដែរ​៕​

ប្រជាពលរដ្ឋ​៤៣​នាក់ ពុល​នំប៉័ង​ដាក់​សាច់ ជនជាតិ​វៀតណាម ដឹក​លក់​តាម​ម៉ូតូ

ប្រជាពលរដ្ឋ​៤៣​នាក់ ពុល​នំប៉័ង​ដាក់​សាច់ ជនជាតិ​វៀតណាម ដឹក​លក់​តាម​ម៉ូតូ