សុខ ស្រី​នាង ពន្យារពេល​ម្តងទៀត​

Doliprane TVC

​តារាចម្រៀង​រូប​ស្រស់ សុខ ស្រី​នាង បាន​ប្រាប់ថា ពេលនេះ ការ​ចេញទៅ​សម្តែង​នៅ សហ រដ្ឋ​អា​េ​ម​រិ​ក​របស់​នាង​បាន​ពន្យារពេល​ម្តងទៀត ដោយសារ​ខ្វះ​ឯកសារ​មួយចំនួន​។​បើតាម​គម្រោង​នាង​អាច និង​ចូល​ទូត​សម្ភាស​ម្តងទៀត នៅ​កំឡុង​ដើមខែ​កុម្ភៈ​ខាងមុខនេះ​។​ ​ក្រោយពី​ចាប់​អាជីព​សិល្បៈ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ជា​លើកទីមួយ​ហើយ ដែល​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ សុខ ស្រី​នាង សម្រេចចិត្ត​ចេញទៅ​ច្រៀង​នៅ​សហរដ្ឋអាមេរិក​។​បើតាម​គម្រោង​នាង​ត្រូវ ចេញទៅ​សម្តែង​នៅ​ទីនោះ តាំងពី​កំឡុង​ខែធ្នូ ឆ្នាំ ២០១៥ មកម្ល៉េះ ដោយ​រួម​ដំណើរ​ជាមួយ លោក នៅ ស៊ី​នឿន ហង្ស ឧ​ត្ត​ម​ម៉ា​នី និង​អ្នកនាង យ៉ុង ចាន់​កណ្ណិកា​។

សុខ ស្រី​នាង ពន្យារពេល​ម្តងទៀត​

​ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​ប្រែ ប្រួល​ដោយសារ សុខ ស្រី​នាង ខ្វះ​ឯកសារ​មួយចំនួន​។ តារា​រូបរាង​តូច​ច្រលឹង​ម្នាក់នេះ​បាន​ប្រាប់ថា យ៉ាងយូរ​នាង​ត្រូវ​ចូល​ទូត​សម្ភាស​ម្តងទៀត នៅក្នុង​ខែកុម្ភៈ​ខាងមុខនេះ តែ​នៅពេលនេះ នាង​មិនទាន់​ហ៊ាន​និយាយ​អ្វី​ទេ​ខ្លាច​ខុស​។​ប៉ុន្តែ​យ៉ាងណា​នាង​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ចេញទៅ​សម្តែង​នៅ​ប្រទេស​មហាអំណាច​មួយ​នេះ​។​មិន​ថា​ការហាត់​ច្រៀង​បទ​សម័យ​ដើម​និង​សម្លៀកបំពាក់​បែប​ប្រពៃណី​ខ្មែរ​នោះទេ សុខ ស្រី​នាង បាន​សម្រិតសម្រាំង រូ​ចរាល់​តាំងពី​ប៉ុន្មាន​ខែ​មុន​មក​ម៉្លេះ ។​

សុខ ស្រី​នាង ពន្យារពេល​ម្តងទៀត​

​សុខ ស្រី​នាង ក៏បាន​អោយដឹង​ដែរ​ថា សព្វថ្ងៃ​នាង​មានការ​ងារ​រវល់​ច្រើន ទាំង​ការថត​បទ ចម្រៀង​ថ្មីៗ​និង​ខារ៉ាអូខេ​។​ហើយ​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ នាង​ក៏មាន​បទ​ចម្រៀង​ថ្មីៗ​ដែលមាន​ទាំង​បទ​មនោ ស​ញ្ចេ​ត​នា ញាក់​និង​បទ​បែប​ក្រ​មិច​ក្រ​ម៉ើ​ម​ផងដែរ​។​ក្រៅពី​ការងារ​សិល្បៈ សុខ ស្រី​នាង ក៏បាន ចូលរួម​ធ្វើ​ការងារ​មនុស្សធម៌ ដោយ​ចុះ​ចែក​អំណោយ​ដល់​ជនក្រីក្រ​នៅតាម​ជាយក្រុង មួយចំនួន​។​សុខ ស្រី​នាង ប្រាប់ថា នាង​រីករាយ​ជាខ្លាំង ដោយបាន​ចូលរួម​ធ្វើការ​ងារ​នេះ ជាមួយ​មិត្តភក្តិ រួម​អាជីព ហើយ​និង​បន្តសកម្មភាព​នេះ​ទៀត ទៅតាម​លទ្ធភាព​ដែលមាន​។​ ​ក្នុងនាម​ជា​តារាចម្រៀង សុខ ស្រី​នាង ក៏ត្រូវ​បាន​គេ​ចាត់ទុកជា​តារា​មួយ​ដួង​ដែលមាន​រូប សម្រស់​ស្រស់ស្អាត​បែប​ធម្មជាតិ ហើយ​កន្លងមក ក៏មាន​យុវវ័យ​ម្នាក់​បាន​ចំណាយលុយ​កែស​ម្ជ​ស្ស ដើម្បីអោយ​មាន​ទម្រង់​មុខ​ដូច​នាង​ផងដែរ​៕ ចេ​នី​

សុខ ស្រី​នាង ពន្យារពេល​ម្តងទៀត​

សុខ ស្រី​នាង ពន្យារពេល​ម្តងទៀត​

សុខ ស្រី​នាង ពន្យារពេល​ម្តងទៀត​

សុខ ស្រី​នាង ពន្យារពេល​ម្តងទៀត​

សុខ ស្រី​នាង ពន្យារពេល​ម្តងទៀត​

សុខ ស្រី​នាង ពន្យារពេល​ម្តងទៀត​

សុខ ស្រី​នាង ពន្យារពេល​ម្តងទៀត​

សុខ ស្រី​នាង ពន្យារពេល​ម្តងទៀត​