ពិធីករ ​Jack Luck ធ្វើអត្តឃាត​ដោយ​ចងក​

Doliprane TVC

​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​តៃវ៉ាន់ បាន​រាយការណ៍​ថា ពិធីករ និង​ជា​អ្នកសម្របសម្រួល​កម្មវិធី ​«​ពីនេះ​ពី​នោះ​» ប៉ុស្តិ៍​ទូរទស្សន៍​តៃ​វ៉ា ២ នាក់​បងប្អូន​ប្រុស​ស្រី គឺ​លោក Jack Luck និង​នាង Annie ដែល​ពួកគេ​ជា​កូនកាត់​អូស្ត្រាលី កូរ៉េ ។ ពួកគេ​បានបង្ហាញ​ពី​លក្ខណៈ​នៃ​ម្ហូបអាហារ​របស់​តៃវ៉ាន់ ដោយ​ទទួលបាន​ការពេញនិយម​ខ្លាំង​នៅក្នុងទូរទស្សន៍ ។ ប៉ុន្តែ​អ្វីដែល​គេ​នឹកស្មាន​មិន​ដល់​នោះ​ក៏​ស្រាប់​តែមាន​ព័ត៌មាន​ថា Jack បានធ្វើ​អត្តឃាត​កាលពី​ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៦ នេះ ដោយ​ចងក​។​

កាលពី​វេលា​ម៉ោង ៥ ព្រឹក​ថ្ងៃទី ២០ ខែមករា ឆ្នាំ​២០១៦ គេ​ប្រទះឃើញ​លោក Jack ដែលមាន​អាយុ ២៥ ឆ្នាំ​បាន​ចងក​ធ្វើអត្តឃាត​នៅ​វាល​ខាងលើ​នៃ​ដំបូលផ្ទះ ។ អ្នក​ដែល​បានឃើញ​មុនគេ គឺជា​មិត្តស្រីរ​បស់បង ប្រុស​លោក Jack ដោយពេល​នោះ​នាង​បាន​ឡើងទៅ​ជក់បារី​នៅ​វាល​ខាងលើ ដំបូលផ្ទះ ។ ឃើញ​ដូច្នេះ​នាង បាន​ប្រ​ញា្​ប់​ប្រញាល់​ប្តឹង​ប៉ូលីស និង បញ្ជូនទៅ​មន្ទីរពេទ្យ ។ ប៉ុន្តែ​នៅតែ​ជួយសង្គ្រោះ​មិនបាន ព្រោះ​លោក​Jack បាន​ស្លាប់​បាត់ទៅហើយ ។​

ពិធីករ ​Jack Luck ធ្វើអត្តឃាត​ដោយ​ចងក​

​ប៉ូលីស​ក៏បាន​ឆែកឆេ​មើល​នៅក្នុង​ទូរស័ព្ទ​របស់ Jack ហើយ​បាន​រកឃើញ​អត្ថបទ​មួយ​របស់​មិត្តស្រី ដែល​បាន​បាត់​បង់ជីវិត​ទៅហើយនោះ ។ ដូច្នេះ​គេ​សង្ស័យថា មូលហេតុ​នៃ​ការធ្វើអត្តឃាត​របស់ Jack អាច ប្រហែល​មាន​ទាក់ទង​ទោ​នឹង​ការងារ និង​រឿងរ៉ាវ​ស្នេហា​ដែល​មិន​សម្រេច​ដូច​បំណងប្រាថ្នា ។ ម្យ៉ាងទៀត​អ្វី ដែល​ធ្វើ​ឲ្យ​គេ​មានការ​ភ្ញាក់ផ្អើល និង​មិនគួរ​ឲ្យ​ជឿថា អាច​មានរឿង​បែបនេះ​កើតឡើង​នោះ ព្រោះ​កាលពី រាត្រី​ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៦ លោក Jack បាន​ធ្វើជា​អ្នកសម្របសម្រួល​ក្នុង​កម្មវិធី​ទូរទស្សន៍​ថ្មីៗ ស្រាប់តែ​ព្រឹក​ព្រលឹម​ស្រាងៗ​មាន​ព៌​ត​មាន​ថា លោក​ស្លាប់​ទៅហើយ ៕ គ ឡេង​

ពិធីករ ​Jack Luck ធ្វើអត្តឃាត​ដោយ​ចងក​