Chelsea ខិត​ជិត​ទិញ​បាន Alexandre Pato

Chelsea ខិត​ជិត​ទិញ​បាន Alexandre Pato

Alexandre Pato អាច​នឹង​ក្លាយ​ជា​កីឡាករ​ផ្លូវការ​របស់ Chelsea នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ បន្ទាប់​ពី​រសាម៉ីខ្លួន​ និង​ក្លឹប​បាន​ព្រមព្រៀង​គ្នា​រួចរាល់។

 

Chelsea ខិត​ជិត​ទិញ​បាន Alexandre PatoAlexandre Pato

 

អ្វី​ដែល​ត្រូវ​រង់ចាំ​នៅ​ពេល​នេះ គឺ​ការ​ចរចា​គ្នា​រវាងChelsea និង​ក្លឹប​ប្រេស៊ីល Corinthians។ បើ​សិន​ជា​គ្មាន ការ​ប្រែប្រួល​ទេ​អតីត​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​របស់ AC Milan នឹង​ចុះ​កុងត្រា​លេង​នៅ Stamford bridge រហូត ដល់​ឆ្នាំ ២០១៩ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​អង់គ្លេស និង​ប្រេស៊ីល។

 

ក្លឹប Chelsea បច្ចុប្បន្ន​កំពុង​មាន​វិបត្តិ​ខ្សែ​ប្រយុទ្ធ​ដោយសារ Radamel Falcao កំពុង​មាន​បញ្ហា​របួស ស្រប ពេល Loïc Rémy អាច​នឹង​ចាកចេញ ដូច្នេះ​វត្តមាន​របស់ Pato នឹង​ក្លាយ​ជា​ដៃ​គូ​សំខាន់​របស់ Diego Costa ដើម្បី​ស៊ុត​បញ្ចូល​ទី ហើយ​បើ​តាម​ការ​ប៉ាន់ស្មាន​គេ​អាច​មាន​តម្លៃ​ខ្លួន​ប្រមាណ ១៣​លាន​ផោន។

 

៣​ឆ្នាំ​ក្រោយ​ចាក​ចេញ​ពី Milan ខ្សែប្រយុទ្ធAlexandre Pato បាន​ត្រឡប់​ទៅ​ទឹកដី​កំណើត​វិញ ហើយ​ការ បង្ហាញ​ខ្លួន​នៅ São Paulo ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​កាល​ពី​ឆ្នាំ២០១៥ កីឡាករ​វ័យ២៦ឆ្នាំ​រក​បាន​២៦គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​៦១​ប្រកួត៕

 

ចុចអាន៖ Barca ចូល​រួម​ប្រជែង​ Real & Man Utd ចង់​បាន​ Hazard

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ Marca