បឹង​កេត​ត​កុង​ត្រា​ជាមួយ​ខ្សែ​បម្រើ​ជប៉ុន ​Yuya Wada ​មួយ​ឆ្នាំ​ទៀត

បឹង​កេត​ត​កុង​ត្រា​ជាមួយ​ខ្សែ​បម្រើ​ជប៉ុន ​Yuya Wada ​មួយ​ឆ្នាំ​ទៀត

ក្លឹប​បាល់​ទាត់​បឹង​កេត​អង្គរ​បាន​សម្រេច​​បន្ត​កុង​ត្រា​ជា​មួយ​​ខ្សែ​បម្រើ​ជនជាតិ​ជប៉ុន ​Yuya Wada ​មួយ​ឆ្នាំ​​ទៀត ​ក្រោយ​ពេល​កីឡាករ​រូប​នេះ​ជួយ​ឲ្យ​​ក្រុម​មួយ​នេះ​ ទទួល​បាន​លេខ ៣​​​នៃ​លីគ​កំពូល​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៥ កន្លង​ទៅ។

 បឹង​កេត​ត​កុង​ត្រា​ជាមួយ​ខ្សែ​បម្រើ​ជប៉ុន ​Yuya Wada ​មួយ​ឆ្នាំ​ទៀត

កីឡាករ Yuya Wada ​​(លេខ ១៤)

 

តាម​​ទំព័រ​ Facebook ​​របស់​ក្រុម​បឹង​កេត​បាន​ឲ្យ​ដឹង​ថា ​បឹង​កេត​បាន​​សម្រេច​បន្ត​​កុង​ត្រា​រួច​រាល់​ជាមួយ​កីឡាករ​ជន​​ជាតិ​ជប៉ុន​​​ Yuya Wada ​​សម្រាប់​រដូវ​​កាល​ថ្មី។ Yuya Wada និយាយ​ក្រោយ​ការ​ត​កុងត្រា​ថា៖ “ខ្ញុំ​ចង់​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា​ជា​មួយ​បឹង​កេត​អង្គរ ហើយ​ខ្ញុំ នឹង​បន្ត​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ​ដើម្បី​ជួយ​ក្រុម”។

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា
រូប​ថត​៖ បឹង​កេត​