អាហារគួរ តែញុំាមុនគេ នៅពេលព្រឹក

សុខភាព៖ តើអ្នកដឹងទេថា អ្នកតែងតែប៉ះពាល់ ជាមួយជាតិពុកគ្រប់ ទីកន្លែងនៅក្នុងពិភពលោក ដ៏ទំនើបសព្វថ្ងៃនេះ មិនថាបរិយាកាស ដែលអ្នកដកដង្ហើម ទឹកដែលអ្នកញុំា សាប៊ូកក់សក់ និងផលិតផលថែ រក្សាស្បែករបស់អ្នក និងអាហារដែលអ្នក ទទួលទានសុទ្ធតែជាការ ផ្ទុកដោយសារធាតុពុល ដែលអាចប៉ះពាល់ដល់ សុខភាពរបស់អ្នក។ វាអាចប៉ះពាល់ដល់ថា មពលមេតាប៉ូលីស របស់រាងកាយ និងអ័រម៉ូន ប្រព័ន្ធរំលាយអាហារ និង កំរិតនៃថាមពលរាងកាយរបស់អ្នក។

ដោយឡែក មានវិធីម្យ៉ាងដែល អ្នកគួរតែធ្វើរៀងរាល ព្រឹកបន្ទាប់ភ្ញាក់ពីគេងក្នុងរយៈ ពេលតែមួយនាទី ដើម្បីជួយកំចាត់ សារជាតិពុលទាំងនោះ និងជួយឲ្យប្រព័ន្ធរំលាយ អាហាររបស់អ្នកមាន ភាពប្រសើរឡើង ព្រមទាំងជួយបង្កើន ថាមពលមេតាប៉ូលីស របស់រាងកាយ។ តើវិធីនោះគួរធ្វើ ឡើងយ៉ាងដូចម្តេច?

ជាក់ស្តែងបន្ទាប់ពីអ្នក ងើបពីគេងរៀងរាល់ថ្ងៃ អ្នកគួរច្របាច់ក្រូច ឆ្មារមួយចំហៀង ទៅក្នុងទឹកក្តៅឧណ្ណៗមួយកែវ ហើយទទួលទាន ដើម្បីឲ្យថាមពល និងប្រព័ន្ធរំលាយអាហារ របស់រាងកាយមានដំណើរការល្អ។ អ្នកគួរតែទទួលទានវា យ៉ាងហោចណាស់ឲ្យបាន ១០នាទីមុនពេលទទួលទាន អាហារពេលព្រឹករៀងរាល់ថ្ងៃ។

ជាពិសេសការទទួលទាន ទឹកក្រូចឆ្មារជាមួយ ទឹកក្តៅរាងរាល់ព្រឹក ក៏មានប្រសិទ្ធភាពក្នុង ការសំរកទំងន់ផងដែរ ដោយវាអាចជួយសំរួល ដល់តុល្យភាពអ័រម៉ូន និងកំចាត់ជាតិពុល នៅក្នុងរាងកាយ៕

អាហារគួរ តែញុំាមុនគេ នៅពេលព្រឹក