យ៉ែម សំអូន ត្អូញត្អែរនឹកកូនស្រី ក្រោយបែកខាន បានជួបមុខ១ឆ្នាំ

ភ្នំពេញ៖ ចំណងគ្រួសារដែលធ្លាប់ តែមានភាពផ្អែមល្ហែម បណ្តើរគ្នាទៅគ្រប់ទីកន្លែង ប្រៀបដូចជាស្រមោចនិងស្ករ បេះមិនចេញ លោក យ៉ែម សំអូន និងអតីតភរិយារូបស្អាត អ្នកនាង យ៉ាន លីនដា ក្រោយពីបានជួបរឿង ប្រះស្រាំដោយសារតែអំពើហឹង្សា រហូតដល់ត្រូវ ដើរផ្លូវបញ្ចប់កាត់ ផ្តាច់ចំណងមេត្រី ជាស្វាមីភរិយា ជាមួយគ្នាថែមទៀត ។ទន្ទឹមដែលជីវិតស្វាមីភរិយា បានកាត់ផ្តាច់អស់ពេលជិត១ឆ្នាំនោះ តារាសម្តែង លោក យ៉ែម សំអូន ក៏បានរំលេចសារមួយបង្ហាញពីទំហំចិត្ត ដែលខ្លួនខកខានមិនអាច មានឱកាសបានជួបកូនរបស់ខ្លួន ច្រើនខែមកហើយ ។

នៅក្នុងសារដែល តារាសម្តែង និងជាតារាបង្ហាញ លោក យ៉ែម សំអូន បានសរសេរបង្ហាញ ពីអារម្មណ៍ទុក្ខសោកក្រៀមក្រំ និងកូនស្រីរបស់ខ្លួនថា « មែនហើយ ពេលវេលាពិតជា ដើរលឿនណាស់ ប៉ុន្តែប៉ាប៉ា នៅចាំច្បាស់ ស្នាមញញឹម ដែលមាននៅក្នុងរូបថត មួយសន្លឹកនេះគឺ បញ្ចាក់ថា ប៉ាប៉ាបានបែកពីកូន ស្រី រយៈពេលមួយឆ្នាំហើយ ២១-០១-២០១៥ រហូតមកដល់ពេលនេះ ប៉ាប៉ា ពិតជានឹកកូនខ្លាំងណាស់ ហើយប៉ាសូមទោសកូន តែប៉ាប៉ាជឿជាក់ថា ពីរនាក់ប៉ាកូនយើង និងបានជួបគ្នា ហើយកូនក៏ធ្លាប់បានសន្យា និងប៉ាហើយ នៅថ្ងៃណាដែលព្រម និងចង់ជួបប៉ាប៉ា»។

តារាសម្តែងបុរសសង្ហារ ដែលធ្លាប់ប្រើហឹង្សា ដាក់ភរិយារូបនេះ បានសរសេរសារទៀតថា « មិនថាពេលវេលានិងទីកន្លែងឆ្ងាយ យ៉ាងណាក៏ប៉ាប៉ា និងទៅជួបកូនភ្លាម ហើយប៉ានៅរក្សាជំហរដដែល ប៉ាដែលផ្លាស់ប្តូរខ្លួនឯង ថាប៉ាមានកូន និងស្រលាញ់កូន ស្មើនិងជីវិតរបស់ប៉ា ផ្លូវនៅវែងឆ្ងាយសំរាប់កូន ហើយមានតែពេលវេលាមួយគត់ ដែលអាចបញ្ជាក់អំពីគុណ តំលៃរបស់យើង ហើយថាតើយើងនិងដើដល់កម្រិតណា តែប៉ាប៉ានៅតែមាន សង្ឃឹម និងមាន មោទនៈភាព ចំពោះកូនស្រីដ៏រឹងមាំ របស់ ប៉ាប៉ា ❤️ បាសូមជួនពរកូនស្រីតែមួយរបស់ប៉ា ជួបតែសេចក្ដីសុខរៀនពួកែ និងសូមអោយកូនក្លាយជាមនុស្សដ៏ល្អ សម្រាប់អ្នកគ្រប់គ្នា ❤️❤️❤️ ហើយកុំភ្លេចសន្យាជាមួយប៉ាប៉ា ស្រលាញ់ និងនឹកកូនជារៀងរហូត @ronnyyem » ។

ជុំវិញការបង្ហោះ សាររបស់លោកនេះ បានសរបញ្ជាក់ឲ្យឃើញថា លោកត្រូវបានកូនស្រី និងភរិយាបដិសេធន៍មិន ចង់ជួបមុខរបស់លោក ក្រោយពីលោកនិងភរិយា បានជួបការបែកបាក់គ្នា ហើយបានធ្វើឲ្យកូនស្រី របស់លោកដាក់បម្រាមមិនចង់ជួបឪពុក (យ៉ែម សំអូន) ប្រមាណ១ឆ្នាំ ដើម្បីសម្រួលអារម្មណ៍ ប៉ុន្តែរហូតមកដល់ពេលនេះ ហើយលោកនៅមិនទាន់ បានឃើញសញ្ញាណរបស់កូនស្រី បើកផ្លូវឲ្យលោកបានជួប និងអោបកូន ដើម្បីបំបាត់ការនឹកនៅឡើយទេ ។ ប៉ុន្តែទន្ទឹមជាមួយគ្នានោះ លោកក៏បានសម្រេចចិត្ត បង្ហោះសារនេះ ដើម្បីផ្ញើរឲ្យកូនស្រីបណ្តូលចិត្តបានឃើញ និងផ្តល់ឱកាសឲ្យលោកបានជួបកូន ។

គួររំឭកផងដែរថា កាលពីពេលកន្លងទៅនេះ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង បន្ទាប់ពីមានព័ត៌មាន រសើបថា គូស្វាមីភរិយាមួយគូ ដែលធ្លាប់ត្រូវមហាជន ដាក់ងារឲ្យថាជាគូស្នេហ៍គំរូ ក្នុងវិថីសិល្បៈ លោក យ៉ែម សំអូន និងអ្នកនាង យ៉ាន លីនដា បានផ្ទុះជម្លោះ ជាមួយគ្នាយ៉ាងតឹងសរសៃក រហូតដល់ប្រើអំពើហិង្សា កាលពីថ្ងៃទី២៧ ខែមេសាកន្លងទៅនេះ ដោយលោកបានវាយដំ ភរិយារូបស្អាត រហូតដល់ភ្លាត់ឆ្អឹងកញ្ចឹងក ជាំភ្នែក និងរបួសត្រង់ឆ្អឹងដងកាំបិត ដោយសារតែភ្លើងប្រចណ្ឌ ខុសទំនងរបស់ភរិយា នាង លីនដា៕

យ៉ែម សំអូន ត្អូញត្អែរនឹកកូនស្រី ក្រោយបែកខាន បានជួបមុខ១ឆ្នាំ

យ៉ែម សំអូន ត្អូញត្អែរនឹកកូនស្រី ក្រោយបែកខាន បានជួបមុខ១ឆ្នាំ

យ៉ែម សំអូន ត្អូញត្អែរនឹកកូនស្រី ក្រោយបែកខាន បានជួបមុខ១ឆ្នាំ

យ៉ែម សំអូន ត្អូញត្អែរនឹកកូនស្រី ក្រោយបែកខាន បានជួបមុខ១ឆ្នាំ

យ៉ែម សំអូន ត្អូញត្អែរនឹកកូនស្រី ក្រោយបែកខាន បានជួបមុខ១ឆ្នាំ

យ៉ែម សំអូន ត្អូញត្អែរនឹកកូនស្រី ក្រោយបែកខាន បានជួបមុខ១ឆ្នាំ