ផ្ទះនៅក្នុងក្តីស្រមៃ របស់កូនក្រមុំ Barbie ត្រូវបាន ច្នៃប្រឌិតជាថ្មី

កាលីហ្វញ៉ា៖ ក្រុមហ៊ុនផលិត របស់របរក្មេងលេង Mattel របស់សហរដ្ឋអាមេរិក បាននិយាយថា ពួកគេ បានជួលក្រុមអ្នកច្នៃម៉ូដ ដើម្បីច្នៃផ្ទះនៅក្នុងសុបិន្តថ្មីមួយទៀត សម្រាប់កូនក្រមុំ Barbie ក៏ប៉ុន្តែពួកគេនឹង មិនផលិតវាចេញមកនោះទេ។

ប្រភពព័ត៌មាន New York Post បានធ្វើសេចក្តីរាយការណ៍ថា  ក្រុមហ៊ុន បង្កើតរបស់របរ ក្មេងលេង បាននិយាយថា ក្រុមអ្នកច្នៃម៉ូដនឹងធ្វើការគូសវាស ចេញជារូបរាងផ្ទះរបស់កូនក្រមុំ Barbie តាមបែបបទ នៃរដ្ឋកាលីហ្វញ៉ា ទីក្រុងញ៉ូយ៉ក និង ប្រទេសឥណ្ឌា។

ជាមួយគ្នានេះ អ្នកស្រី Kemble បាននិយាយថាៈ "កូនក្រមុំ Barbie តំណាងឲ្យនារីដ៏ខ្លាំងក្លា និង ជានារី ឯករាជ្យម្នាក់។ មិនតែប៉ុណ្ណោះ Barbie គឺជាសមិទ្ធផលដ៏អស្ចារ្យមួយនៅក្នុង ទីក្រុងញ៉ូវយ៉កសហរដ្ឋ អាមេរិក។ "

អ្នកនាំពាក្យរបស់ក្រុមហ៊ុន បង្កើតរបស់របរក្មេងលេង Mattel បាននិយាយថា ការច្នៃប្រឌិត នេះ គ្រាន់ តែជាការកម្សាន្តតែប៉ុណ្ណោះ ហើយកូនក្រមុំBarbie ធ្លាប់មានផ្ទះនៅក្នុងក្តីស្រម៉ៃមួយ ចាប់តាំងពីឆ្នាំ ១៩៧២មកម្ល៉េះ។ វាការបង្កើតរូបភាពសិនប៉ុណ្ណោះ ដោយការផលិតមក ឬ យ៉ាងណានោះ កំពុងស្ថិត នៅក្នុងការពិចារណានៅឡើយ៕

ផ្ទះនៅក្នុងក្តីស្រមៃ របស់កូនក្រមុំ Barbie ត្រូវបាន ច្នៃប្រឌិតជាថ្មី