នាយឧត្តមសេនីយ៍ នាង ផាត អនុញ្ញាតិឲ្យ សេនានុព័ន្ធយោធា អូស្រ្តាលី ចាស់ថ្មី ជួបសម្តែងការគួរសម

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ម្សិលម៉ិញ បានអនុញ្ញាតិឲ្យ លោកវរៈសេនីយ៍ឯកស៊ែន ប្រូដាឃីន អនុព័ទ្ធយោធាអូស្រ្តាលីចាស់និងលោក វរៈសេនីយ៍ ឯក ម៉ាក់ ហ៊ីនគ្លីស  អនុព័ទ្ធយោធាអូស្រ្តាលី ទើបតែងតាំងថ្មីប្រចាំកម្ពុជា ចូលជួបសំណេះសំណាល នាទីស្ដីការក្រសួងការពារជាតិ ។

លោកវរៈសេនីយ៍ឯកស៊ែន ប្រូដាឃីន បានសន្យាថា អូស្រ្តាលីនៅតែបន្តជួយដល់ការ បណ្តុះបណ្តាលធនធាន មនុស្សដល់ កងយោធពលខេមរភូមិន្ទ លើផ្នែកភាសាអង់គ្លេស នៅមហាវិទ្យាល័យវិទ្យា សាស្រ្តសង្គម និងភាសាបរទេស ក្នុងសាកលវិទ្យាល័យ ការពារជាតិបន្តទៀត ។ លោកបញ្ជាក់បន្ថែមថា ការបណ្តុះបណ្តាល ភាសាអង់គ្លេស គឺការផ្តល់ចំណេះដឹងដល់ ខ.ភ.ម សម្រាប់បន្តការសិក្សា នៅអូស្រ្តាលី និងបម្រើដល់កិច្ចការ ផ្សេងៗ ទៀតរួមទាំង ការងារអាស៊ានផងដែរ ។

នាយឧត្តមសេនីយ៍នាង ផាត បានថ្លែងបញ្ជាក់ប្រាប់ថា «យើងសូមធ្វើការវាយតម្លៃខ្ពស់ ដល់អនុព័ទ្ធយោធា អូស្រ្តាលី ចាស់ចប់អាណត្តិដែលបានបំពេញការងារបានល្អនៅកម្ពុជា និងស្វាគមន៍អនុព័ទ្ធយោធាអូស្រ្តាលី តែងតាំងថ្មីគឺលោកវរៈសេនីយ៍ ឯក ម៉ាក់ ហ៊ីនគ្លីស ដែលត្រូវបានទទួលការងារបន្ត។ ហើយក្នុងនោះ លោកក៏បាន ស្នើសុំអូស្រ្តាលីឲ្យបន្តជួយបណ្តុះបណ្តាលធនធានមនុស្សដល់ខ.ភ.ម លើមុខជំនាញភាសា អង់គ្លេស និងជួយលើវិស័យផ្សេងៗទៀត រួមទាំងវិស័យសន្តិសុខលំហរសមុទ្រផងដែរ» ៕

សូមបញ្ជាក់ថា៖បច្ចុប្បន្ននេះមានសិក្ខាកាមរបស់កងយោធពលខេមរភូមិន្ទ ជាច្រើននាក់បានកំពុងសិក្សានៅប្រទេសអូស្រ្តាលីលើមុខ ជំនាញបញ្ជាការសេនាធិការស្រាវជ្រាវយុទ្ធសាស្រ្ត និងភាសាអង់គ្លេស។