​ចាប់ពី​ឆ្នាំ​២០០៥​មក អត្រា​មរណៈ​របស់​មាតា​និង​ទារក ថយចុះ ជាង​៦០​ភាគរយ​

​អត្រា​មរណៈ​របស់​មាតា​និង​ទារក បាន​ថយ​ជាង​៦០ ភាគរយ ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយនេះ​។ នេះ​បើតាម លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល ដែល​បាន​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំ​៣​ឆ្នាំ​អង្គការ​រ៉ា​ក់ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា​។​

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បាន​លើកឡើងថា ចាប់​តាំង​ឆ្នាំ​២០០៥​មក អត្រា​មរណៈ​របស់​មាតា​បាន​ថយចុះ​ពី​៤៧២​នាក់ មក​នៅត្រឹម​១៧០​នាក់ ហើយ​អត្រា​មរណៈ​របស់​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ បាន​ថយចុះ​ពី​៨៣​នាក់ មក​នៅត្រឹម​៣៥​នាក់ ក្នុងចំណោម កំណើត​កុមារ​១​ពាន់​នាក់​។ លោក​បានបញ្ជាក់​បែបនេះ​ថា​៖«​ការថយចុះ​នូវ​អត្រា​មរណៈ​នេះ គឺជា​ការប្រឹងប្រែង​រប​ស់​ក្រសួង និង​ស្ថាប័ន ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​»​។

​លោក ម៉ម ប៊ុនហេង បាន​បន្ថែមទៀតថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល កំពុង​រៀបចំ​ផែនការ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដើម្បី​បំពេញតម្រូវការ​បស់​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលារ លើ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​។​

​ជាងនេះទៅទៀត ការផ្ដល់សេវា​ផ្នែក​សុខភាព​របស់​ដៃគូ​អភិវឌ្ឍន៍ បានរួម​ចំណែក​ដ៏​សំខាន់​ជាមួយ​រដ្ឋាភិបាល ក្នុង​អប់រំ​ពី​សុខភាព តាមរយៈ​ការអប់រំ​ផ្សព្វផ្សាយ និង​ការផ្ដល់សេវា​សុខភាព ដូចជា​សេវា​សុខភាព​បន្ដ​ពូជ សុខភាព​ផ្លូវភេទ ដល់​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស​ប្រជាជន​ក្រីក្រ​នៅតាម​បណ្ដា​ខេត្ដ រាជធានី​នៅ​ទូទាំងប្រទេស​៕

​ប្រភព​៖ AKP

កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​