ព្រឹទ្ធសភា​ប្រជុំ​ពិនិត្យ​កិច្ចព្រមព្រៀង​ស្តីពី ធនាគារ​ចិន AIIB និង​ការទូទាត់​ថវិកាជាតិ​

​ភ្នំពេញ​៖ ព្រឹទ្ធសភា​កម្ពុជា​សម្រេច​បន្ត​បើក​កិច្ចប្រជុំ​ពិនិត្យ និង​សម្រេច​លើ​សំណើរ​របស់​គណៈកម្មកា​រ​ទី​២ ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី ការបង្កើត​ធនាគារ​វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) និង​សេចក្តីព្រាងច្បាប់ ស្តីពី ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៤ ទៅក្នុង​របៀបវារៈ ក្នុងសម័យ​ប្រជុំ​លើក​ទី​៨ នី​តី​កាល​ទី​៣ នៃ​ព្រឹទ្ធសភា នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៦ នេះ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​នៃ​ព្រឹទ្ធសភា​។​

​គួររម្លឹកថា រដ្ឋសភា​បានអនុម័ត​លើ​កិច្ចព្រមព្រៀង​ច្បា់​ស្តីពី ការបង្កើត​ធនាគារ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី ១៣ ខែមករា​នេះ ដោយ​សំឡេង​៩៣​លើ​សមាជិក​ចំនួន ៩៨​ដែលមាន​វត្តមាន​។  ក្នុង​កិច្ចប្រជុំ​គេ​ឃើញ​មាន​វត្តមាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្តេច ហ៊ុន សែន និង​អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ​ឯកឧត្តម កឹម​សុខា​ផងដែរ​។​ច្បាប់​នេះ​អនុញ្ញាត​ឲ្យ​កម្ពុជា​ក្លាយជា​សមាជិក​ស្ថាបនិក​ជា​ផ្លូវការ​នៃ​ស្ថាប័នហិរញ្ញវត្ថុ​នេះហើយ​កម្ពុជា​ក៏​រំពឹង​ទទួល​ប្រយោជន៍​ច្រើន​ពី​ធនាគារ​ដែល​ផ្តួចផ្តើម​ដោយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ហើយ AIIB ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវការ​កាលពី​ថ្ងៃ ២៥​ខែធ្នូ​ឆ្នាំ ២០១៥​។​

​ពាក់ព័ន្ធ​នឹង​ការចូលរួម​ជា​សមាជិក​ធនាគារ AIIB​នេះ ប្រធាន​គណកម្មការ​សេដ្ឋកិច្ច ធនាគារ​ហិរញ្ញវត្ថុ និង សវនកម្ម​សភា លោក ជៀម យាប បាន​ថ្លែង​ក្នុង​កិច្ចប្រជុំសភា​ថា​កម្ពុជា​នឹង​វិនិយោគ​លុយ ៦៣ លាន​ដុល្លារ​អាមេរិក និង​ទិញ​ភាគហ៊ុន​ចំនួន ៦២៣​ដែល​សើ្ម​នឹង ០.០៦៣៥​នៃ​ទុន​ធនាគារ​សរុប​។​ហើយ​កម្ពុជា​នឹងត្រូវ​ដាក់​វិភាគទាន​ចំនួន​២០​ភាគរយ​នៃ​ចំនួន​ទុន​ដែល​កម្ពុជា​វិនិយោគ នៅ​ជំហាន​ដំបូង​ហើយ​ប្រទេស​នេះ​ត្រូវ​បង់​ថវិកា​នៅ​សេសសល់​ក្នុង​រយៈពេល​១០​ឆ្នាំ​ទៅមុខទៀត​៕

កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​