ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តព្រះសីហនុ ៖ បុរស​ម្នាក់​បាន​ស្លាប់​បាត់​បង់ជីវិត​​ដោយ​សារ​ដើម​​ឈើ​រលំ​សង្កត់​ ​​ខណៈ​ពេល​ដែល​គាត់​ទៅប្រកប​របរ​​នៅក្នុង​ព្រៃ (ជើង​ភ្នំ​កំចាយ) ​កាលពី​រសៀល​ថ្ងៃទី​២០ មករា ២០១៦ នៅ​​​ចំណុចអន្លង់​ធំ ​ស្ថិត​នៅ​ក្នុង​ភូមិ​តា​​អោង ឃុំ​​សាមគ្គី ស្រុក​ព្រៃនប់ ។​

​សព​បុរស​រង​គ្រោះ​​ខាង​លើ​ ឈ្មោះ តាន់ ដែន អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទូល ឃុំ​ទឹក​ល្អក ស្រុក​ព្រៃនប់ ។ ​

ក្រោយ​កើត​ហេតុ សព​​បុរស​រង​គ្រោះ​ត្រូវ​ក្រុមគ្រួសារ​​ដឹក​យក​មក​រៀប​ចំ​​ធ្វើ​​បុណ្យ​ទៅ​តាម​ប្រពៃណី​ក្រោម​​ការ​យំ​សោកស្តាយ​របស់​ក្រុម​គ្រួសារ ៕