អ្ន​ក​ស្រា​វ​ជ្រា​វ​ជា​តិ​ និ​ង អន្ត​រ​ជា​តិ​ពិ​ភា​ក្សា​ប​ន្ថែ​ម លើ​កា​រ​ប​ង្កើ​ត​ក្រ​ម​ប្រ​តិ​ប​ត្តិ​ស​ម្រា​ប់​អ្ន​ក​ស្រា​វ​ជ្រា​វ​ក្នុង​តំ​ប​ន់​អ​ង្គ​រ​

ក្រម ប្រតិបត្តិ សម្រា​ប់​អ្ន​ក​ស្រា​វ​ជ្រា​វ​ក្នុ​ង​តំ​ប​ន់​អ​ង្គរ ដែ​ល​បា​ន​ធ្វើ​ព​ង្រា​ង​តាំ​ង​ពី​ចុង​ឆ្នាំ ២០១៥ ម​ក​​ឥ​ឡូវ​នេះ​កំ​ពុ​ង​ស្ថិ​ត​នៅ​ក្នុ​ង​កិ​ច្ច​ពិ​ភា​ក្សា​ខ្លឹ​ម​សា​រ​ល​ម្អិ​ត ពី​ប​ណ្តា​អ្ន​ក​ស្រា​វ​ជ្រា​វ​ជា​តិ​និ​​​ង​អន្ត​រ​ជា​តិ​។ ថ្ងៃ​ទី ២០ ខែ មករា ឆ្នាំ ២០១៦ នេះ​អ្ន​ក​ជំ​នា​ញ​ទាំ​ង​អ​ស់​ដែ​ល​កំ​ពុ​ង​ធ្វើ​កា​រ​ស្រា​វ​ជ្រា​វ​ក្នុ​ង​តំ​ប​ន់​អ​ង្គ​រ បា​ន​ម​ក​ជួ​ប​ជុំ​គ្នា​នៅ​ ស្នា​ក់​កា​រ​នៃ​អា​ជ្ញា​ធ​រ​ជា​តិ​អ​ប្ស​រា ក្រោ​ម​អ​ធិ​ប​តី​ភា​ព​ឯ​ក​ឧ​ត្ត​ម សុខ សង្វារ អគ្គ​​នា​យ​ក​រ​ង​និ​ង​ជា​តំ​ណា​ង​ឯ​ក​ឧ​ត្ត​ម ស៊ុំ ម៉ាប់ អ​គ្គ​នា​យ​ក​អា​ជ្ញា​ធ​រ​ជា​តិ​អ​ប្ស​រា​ដើ​ម្បី ពិ​ភា​ក្សា​ល​ម្អិ​ត​លើ​ក្រ​ម​ប្រ​តិ​ប​ត្តិ​នេះ​។ មុននឹងឈានដល់ការពិភាក្សា លោកសាស្ត្រាចារ្យ Azedine BESCHAOUCH លេ​ខា​ធិ​កា​រ​វិ​ទ្យា​សា​ស្ត្រ​នៃ​គ​ណៈ​ក​ម្មា​ធិ​ការ​អា​យ​ស៊ី​ស៊ី​-​អង្គរ រំ​ឭក​ថា​ក្រ​ម​ប្រ​តិ​ប​ត្តិ​ស​ម្រា​ប់​ក្រុ​ម​អ្ន​ក​ស្រា​វ​ជ្រា​វ​នេះ មិន​មែ​ន​ជា​អ្វី​ដែ​ល​ថ្មី​នោះ​ទេ​។ វា​ជា​កា​រ​អ​នុ​វត្ត​ទៅ​តា​ម​អ​នុស​ញ្ញាអន្តរជាតិ ស្តីពីកិច្ចការពារបេតិកភណ្ឌ និងកាតព្វកិច្ចរបស់ប្រទេសកម្ពុជា ក្នុង​នា​ម​ជា​ម្ចា​ស់​ផ្ទះ​នៃ​បេ​តិ​ក​ភ​ណ្ឌ​ពិ​ភ​ព​លោ​ក​អ​ង្គ​រ ។ ពង្រាងក្រមប្រតិបត្តិសម្រាប់ក្រុមអ្នកស្រាវជ្រាវនេះ ចែកចេញ៤ជំពូក គឺ ជំពូកទី១ និ​យា​យ​អំ​ពី​កា​រ​ទ​ទួ​ល​ខុ​ស​ត្រូ​វ​រ​ប​ស់​អ្ន​ក​ស្រាវជ្រាវចំពោះសហគមន៍ ជំពូកទី២ និយាយពីការទទួលខុសត្រូវរបស់អ្នកស្រាវជ្រាវលើអាជីពរបស់ខ្លួន ជំពូកទី៣ និយាយអំពីការទទួលខុសត្រូវរបស់អាជ្ញាធរជាតិអប្សរាចំពោះអ្នកស្រាវជ្រាវ ជំពូកទី៤ និយាយអំពីដំណើរការប្រតិបត្តិជាក់ស្តែង នៅពេល ស្រាវជ្រាវ ។ មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរដែលទទួលបន្ទុក រៀបចំពង្រាងនេះ ធ្លាប់អះអាងថា កា​ររៀ​ប​ចំ​ក្រមប្រតិបត្តិសម្រាប់អ្នកស្រាវជ្រាវ​នេះ […]

  • អ្ន​ក​ស្រា​វ​ជ្រា​វ​ជា​តិ​ និ​ង អន្ត​រ​ជា​តិ​ពិ​ភា​ក្សា​ប​ន្ថែ​ម លើ​កា​រ​ប​ង្កើ​ត​ក្រ​ម​ប្រ​តិ​ប​ត្តិ​ស​ម្រា​ប់​អ្ន​ក​ស្រា​វ​ជ្រា​វ​ក្នុង​តំ​ប​ន់​អ​ង្គ​រ​已关闭评论
  • 8 views
  • Hide Sidebar
    A+