ទារិកា ១៤ ខែ ធា្ល​ក់​ពី​អគារ​កម្ពស់​ពីរ​ជាន់ អព្ភូតហេតុ​មិន​ស្លាប់ (​មាន​វីដេអូ​)​

Doliprane TVC

​បើតាម​កាមេរ៉ា​វីដេអូ ដែល​បានដាក់​នៅនឹងកន្លែង​កើតហេតុ ក្នុង​រដ្ឋ Ceara ទីក្រុង​មាត់សមុទ្រ Fortaleza ដែល​ស្ថិតនៅ​ភាគ​ខាងជើង​របស់​ប្រទេស​ប្រេ​ស៊ី​ល​នោះ បានបង្ហាញ​ពី​ទារិកា​អាយុ ១៤ ខែ​ម្នាក់ បាន​ធ្លាក់ចុះ​ពីលើ​អគារ​មួយ​ដែលមាន​កម្ពស់ ២ ជាន់ តែ​អ្វី​ដែលជា​អព្ភូតហេតុ​នោះ គឺ​ទារិកា​នោះ នៅ​រស់រានមានជីវិត​ពី​ការធ្លាក់​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ ។​ ទារិកា​រងគ្រោះ​ខាងលើ ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា Helena Beatrice Nascimento បាន​ធ្លាក់​មុខមកមុន (​ធ្លាក់​ផ្កាប់មុខ​) ពី​អគារ​មួយ​ដែលមាន​កម្ពស់ ២ ជាន់ ។ តាម​ប្រសាសន៍​លោកយាយ​របស់ ទារិកា Helena ឈ្មោះ Maria Veraneide Silva Nascimento បាន​ឲ្យ​ដឹងថា «Helena នាង​បាន​គេង នៅក្បែរ​នឹង​បង្អួច ដែល​គ្មាន​ដាក់​ចំរឹង​បាំង​ឡើយ​នៅក្នុង​បន្ទប់​នោះ​» ។​

ទារិកា ១៤ ខែ ធា្ល​ក់​ពី​អគារ​កម្ពស់​ពីរ​ជាន់ អព្ភូតហេតុ​មិន​ស្លាប់ (​មាន​វីដេអូ​)​

​ជាក់ស្ដែង​ជា​រឿង​ដ៏​គួរ​ឲ្យ​រំភើប​ញាប់​ញ័រ​វិញ នៅពេលដែល​ទារិកា​តូច​នេះ​បាន​ងើប​ក្បាល​របស់​នាង ឡើង ហើយ​ព្យាយាម​ក្រោកឈរ ហាក់ដូចជា​គ្មានអ្វី​កើតឡើង ។​​បុរស​ម្នាក់​នៅនឹងកន្លែង​កើតហេតុ​នោះ បាន​ប្រញាប់ប្រញាល​រត់​ចូលទៅ​ជួយ​ទា​រិ​ក​ខាងលើ​នោះ ។ នៅក្នុង​វីដេអូ​បានបង្ហាញ​ពី​បុរស​ម្នាក់​នោះ មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេលដែល​គាត់​បាន ឃើញ​ទារិកា​ម្នាក់​នោះ​នៅ​រស់រានមានជីវិត ហើយ​ក្រោកឈរឡើង​ដោយ​ខ្លួន​នាង បន្ទាប់ពី​នាង បាន​ធ្លាក់​ជាច្រើន​ម៉ែត្រ ពី​បង្អួច​នៃ​អគារ​កម្ពស់ ២ ជាន់ ។​

ទារិកា ១៤ ខែ ធា្ល​ក់​ពី​អគារ​កម្ពស់​ពីរ​ជាន់ អព្ភូតហេតុ​មិន​ស្លាប់ (​មាន​វីដេអូ​)​

​ក្រោយ​ការធ្លាក់​របស់​ទារិកា​ខាងលើ ភា្ល​មៗ​នាង​តូច​រូបនោះ ត្រូវបាន​បញ្ចូនទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់ ។ នាង​តូច​ដ៏​សំណាង​ម្នាក់នេះ ត្រូវបាន​បញ្ជាក់ថា​រង​របួស​មួយចំនួន និង​ជាំ ថ្ងាស​របស់​នាង​តែប៉ុណ្ណោះ ហើយ​នាង​ត្រូវបាន​រំពឹងថា​នឹង​ប្រសើរ​ឡើងវិញ​ក្នុងពេល​ឆាប់ៗ ៕ ខេមរា​ (​ប្រភព​៖ viral4real)