យ៉ែម សំ​អូន ផ្ញើរ​សារ​សុំទោស​កូនស្រី បន្ទាប់ពី​បែក​គ្នា​មួយឆ្នាំ​

Doliprane TVC

គិតមកដល់ថ្ងៃនេះ គឺរយៈពេល ១ ឆ្នាំគត់ដែលតារាចម្រៀងលោក យ៉ែម សំអូន បានបែកពីកូន ស្រីជាស្រឡាញ់របស់ខ្លូនក្រោយពេលលោកហើយនិង ភរិយា គឺជាអ្នកចម្រៀងអ្នកនាង យ៉ាន លីនដា បានបែក បាក់គ្នាបន្ទាប់ពីមានជម្លោះទាស់ទែងបង្កឲ្យមានរបួសស្នាមនាពេលកន្លងមក ។ ក្រោយពីមានជម្លោះភរិយា របស់លោកបានត្រឡប់ទៅរស់នៅក្នុងប្រទេសអូស្រ្តាលីវិញជាមួយនិងកូនស្រី ហើយនាងថែមទាំងដាក់ពាក្យ សុំលែងលះលោក យ៉ែម សំអូន ថែមទៀតផង ។

យ៉ែម សំ​អូន ផ្ញើរ​សារ​សុំទោស​កូនស្រី បន្ទាប់ពី​បែក​គ្នា​មួយឆ្នាំ​

ការឃ្លាតឆ្ងាយពីកូនស្រីជាទីស្រឡាញ់តែមួយដែលមានរយៈពេលរហូតដល់ទៅមួយឆ្នាំបែបនេះបានធ្វើឱ្យលោក យ៉ែម សំអូន ដែលជាឪពុកមានការនឹករលឹក និងបង្ហាញនូវភាពសោកសៅយ៉ាងខ្លាំងបំផុតរហូត លោកសរសេរសារមួយនៅក្នុងបណ្តាយសង្គមហ្វេសប៊ុក និង Instagram របស់លោកដោយមានភ្ជាប់មក ជាមួយនឹងរូបថតមួយសន្លឹកឈរញញឹមពីនាក់កូនស្រីរបស់លោកផង គឺសារនោះអត្ថន័យយ៉ាងដូច្នេះថា «មែនហើយ ពេលវេលាពិតជាដើរលឿនណាស់ ប៉ុន្តែប៉ាប៉ា នៅចាំច្បាស់ស្នាមញញឹមដែលមាននៅក្នុងរូបថត មួយសន្លឹកនេះ គឺបញ្ចាក់ថា ប៉ាប៉ា បានបែកពីកូនស្រីរយៈពេលមួយឆ្នាំហើយ  21_1_2015 រហូតមកដល់ ពេលនេះ ប៉ាប៉ាពិតជានឹកកូនខ្នាំងណាស់ហើយប៉ាសូមទោសកូន តែប៉ាប៉ាជឿជាក់ថា ពីនាក់ប៉ាកូនយើងនឹងបានជួបគ្នាហើយកូនក៏ធ្លាប់បានសន្យានឹងប៉ាហើយ នៅថ្ងៃណាដែលព្រមនិងចង់ជួប ប៉ាប៉ាមិនថាពេលវេលា និង ទីកន្លែងឆ្ងាយយ៉ាងណា ក៏ប៉ាប៉ា នឹងទៅជួបកូនភ្លាមហើយប៉ានៅរក្សាជំហរដដែលប៉ាដែលផ្លាស់ប្តូរខ្លួនឯងថាប៉ា មានកូន និងស្រលាញ់កូនស្មើនឹងជីវិតរបស់ប៉ា ផ្លូវនៅវែងឆ្ងាយសម្រាប់កូន ហើយមានតែ ពេលវេលាមួយគត់ដែលអាចបញ្ចាក់អំពីគុណតំលៃរបស់យើងហើយថា តើយើងនិងដើរដល់កម្រិតណាតែប៉ាប៉ានៅតែមានសង្ឃឹម និង មានមោទនៈភាពចំពោះកូនស្រីដ៏រឹងមាំរបស់ ប៉ាប៉ា ❤ ប៉ាសូមជូនពរកូនស្រីតែមួយរបស់ប៉ា ជួបតែសេចក្ដីសុខ រៀនពូកែ និងសូមអោយកូនក្លាយជាមនុស្សដ៏ល្អសម្រាប់អ្នកគ្រប់ គ្នា ❤❤❤  ហើយកុំភ្លេចសន្យាជាមួយប៉ាប៉ាផង ប៉ាស្រលាញ់ និងនឹកកូនជារៀងរហូត @ronnyyem» ។

យ៉ែម សំ​អូន ផ្ញើរ​សារ​សុំទោស​កូនស្រី បន្ទាប់ពី​បែក​គ្នា​មួយឆ្នាំ​

សូមបញ្ជាក់ផងដែរថា ចាប់តាំងពីភរិយារបស់លោកសម្រេសចិត្តបែកគ្នាដោយនាងសុខចិត្តទៅរស់នៅប្រទេសអូស្រ្តាលី ជាមួយកូនស្រីរួចមកគេសង្កេតឃើញថា លោកយ៉ែម សំអូនហាក់ដូចជាមានអា រម្មណ៍កណ្តោចកណ្តែងខ្លាំងណាស់ ទឹកមុខរបស់លោកមិនសូវជាសប្បាយរីករាយប៉ុន្មាននោះទេ ។ ចំណែកឯភរិយារបស់លោកវិញរហូតមកដល់ពេលនេះក៏គេមិនទាន់បានឃើញថា មានសញ្ញាវិជ្ជមានណាមួយដែល បង្ហាញថា នាងចង់វិលត្រឡប់មករួមរស់ជាមួយគ្នាវិញនោះដែរ ៕ យ៉ានុ

យ៉ែម សំ​អូន ផ្ញើរ​សារ​សុំទោស​កូនស្រី បន្ទាប់ពី​បែក​គ្នា​មួយឆ្នាំ​

យ៉ែម សំ​អូន ផ្ញើរ​សារ​សុំទោស​កូនស្រី បន្ទាប់ពី​បែក​គ្នា​មួយឆ្នាំ​

យ៉ែម សំ​អូន ផ្ញើរ​សារ​សុំទោស​កូនស្រី បន្ទាប់ពី​បែក​គ្នា​មួយឆ្នាំ​