Louis Koo តារា​ចិត្ត​សប្បុរសធម៌​ដ៏​មហិមា​

Doliprane TVC

​លោក Louis Koo គឺជា​តារា​ហុងកុង​មួយ​ដួង​ដែលមាន​ឈ្មោះ​បោះ​សម្លេង​ច្រើន​គួរសម តែ​លោក​ជា​មនុស្ស​ម្នាក់​ចេះ​ដាក់ខ្លួន ក៏ដូចជា​មិនសូវ​ចូលចិត្ត​អួត​ពីអ្វី​ដែល​ខ្លួន​បានធ្វើ​ឡើយ ។​ ​យោងតាម​ប្រភព​សារព័ត៌​មានបាន​ឲ្យ​ដឹងថា លោក​ជា​តារា​មានចិត្ត​សប្បុរស​ធម៌​ម្នាក់ គួរ​ឲ្យ​កោតសរសើរ ព្រោះ​លោក​បាន​ចំណាយ​ថវិកា​សាងសង់​សាលារៀន​ចំនួន ៨៥ ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ដាច់ស្រយាល ។

Louis Koo តារា​ចិត្ត​សប្បុរសធម៌​ដ៏​មហិមា​

គេ​បានដឹងថា សាលារៀន​ជាច្រើន​នេះ ត្រូវបាន​លោក Louis សាងសង់ឡើង​ក្នុង​រយៈពេល ៨ ឆ្នាំ​ចុងក្រោយ បន្ទាប់ពី​មាន​គ្រោះ​រញ្ជួយ​ដី ដែល​សម្លាប់​មនុស្ស​ប្រមាណ​ជិត ៧ ម៉ឺន​នាក់ និង ធ្វើ​ឲ្យ​ប្រជាជន​ប្រមាណ ៥ លាន​នាក់​គ្មាន​ទីជម្រក ។ យ៉ាងណាក្តី កាលពី​ឆ្នាំ ២០១២ ក៏មាន​ការ​សួរ​អំពី​រឿង​ចិត្ត​សប្បុរសធម៌​របស់លោក​ដែរ តែ​លោក​មិនដែល​មាន​យោបល់​បង្ហើប​បញ្ជា​ក់លើ​រឿងនេះ​ទេ ។​

Louis Koo តារា​ចិត្ត​សប្បុរសធម៌​ដ៏​មហិមា​

សព្វថ្ងៃ លោក​ក៏​មិនសូវ​ចូល​ពាក់ព័ន្ធ​នឹង​ការងារ​សិល្បៈ​ច្រើន​ដែរ ព្រោះ​លោក​កំពុង​រវល់​មើល​ការសាងសង់ តែ​លោក​ក៏​ភ្ជាប់​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នកគាំទ្រ​ផងដែរ ៕ ថា​វរិ​ទ្ធ (​ប្រភព ៖ ឡប​លី​ផ​ប​)

Louis Koo តារា​ចិត្ត​សប្បុរសធម៌​ដ៏​មហិមា​

Louis Koo តារា​ចិត្ត​សប្បុរសធម៌​ដ៏​មហិមា​

Louis Koo តារា​ចិត្ត​សប្បុរសធម៌​ដ៏​មហិមា​

Louis Koo តារា​ចិត្ត​សប្បុរសធម៌​ដ៏​មហិមា​