ថា​ម៉េច​គ្រាន់តែ​មុន​កើត​លើ​ខ្លួន​ក៏​អាច​ទាយ​ដឹងថា​មាន​ជំងឺ​អ្វី​ដែរ​?

ថា​ម៉េច​គ្រាន់តែ​មុន​កើត​លើ​ខ្លួន​ក៏​អាច​ទាយ​ដឹងថា​មាន​ជំងឺ​អ្វី​ដែរ​?

​យោង​ទៅ​តាម​ការស្រាវជ្រាវ​ថ្មីៗ​បានឱ្យដឹងថា ជំងឺ​លើ​រាងកាយ និង​ប្រព័ន្ធ​នានា​ក្នុង​ខ្លួន​អាច​មើល​ដឹង​តាមរយៈ​ការ​កើតមុន​នៅលើ​ទីតាំង​របស់​វា​។ រាងកាយ​មនុស្ស​យើង​ត្រូវបាន​បែងចែក​ជា​ច្រើន​តំបន់ ហើយ​ការ​កើត​ជា​ជំងឺ​មុន​នៅ​លើ​តំបន់​នី​មួយៗ​គឺ​មាន​ទំនាក់ទំនង​នឹង​ជំងឺ​ខុសៗ​គ្នា​ដែរ​។

​តំបន់​ទី​១៖ បញ្ហា​អ័រម៉ូន​
តំបន់​ទី​១​មួយ​គឺ​ស្ថិត​នៅ​ចង្កា និង​ក​។ បើសិន​ជា​អ្នក​មាន​មុន​កើត​នៅ​តំបន់​នេះ​មែន វា​អាច​បញ្ជាក់​ថា អ្នក​កំពុងតែ​មាន​បញ្ហា​ក្រពេញ​លើ​តម្រង​នោម ស្ត្រេ​ស​ច្រើន ឬ​ញ៉ាំ​អាហារ​មាន​ជាតិ​ផ្អែម និង​ហ្គាស់​ច្រើន​។

តំបន់​ទី​២ និង​ទី​៣៖ ស្ត្រេ​ស​ច្រើន​
តំបន់​ទី​២ គឺ​ស្ថិតនៅលើ​ស្មា​។ បើសិន​ជា​អ្នក​មាន​មុន​នៅ​តំបន់​នេះ វា​អាច​បញ្ជាក់បាន​ថា អ្នក​កំពុងតែ​មាន​ភាព​តានតឹង​ក្នុង​ខ្លួន​ច្រើន ហើយ​ប្រព័ន្ធ​ភាពស៊ាំ​ក៏​ប៉ះពាល់​ដែរ​។ ដូច្នេះ​ចូរ​ធ្វើយ៉ាងណា​ដកដង្ហើម​ឱ្យបាន​ស្រួល និង​រីករាយ​ជាមួយ​នឹង​ជីវិត​កាន់តែ​ច្រើន​វិញ​ទៅ​។

តំបន់​ទី​៤៖ បញ្ហា​ក្រពះ​
តំបន់​ទី​២​គឺ​ស្ថិតនៅលើ​ទ្រូង​។ បើសិន​ជា​អ្នក​មាន​មុន​នៅ​តំបន់​នេះ វា​អាច​បញ្ជាក់​ថា អ្នក​កំពុងតែ​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព ឬ​កំពុង​តែ​មាន​បញ្ហា​ក្រពះ​មិន​កិន​។ ដូច្នេះ​ចូរ​ព្យាយាម​ញ៉ាំ​អាហារ​ធម្មជាតិ​ឱ្យបាន​ច្រើន​។​

តំបន់​ទី​៥ និង​ទី​៦៖ កង្វះ​វីតាមីន​
បើសិន​ជា​អ្នក​កើតមុន​នៅ​តំបន់​នេះ វា​អាច​បញ្ជាក់​ថា អ្នក​កំពុងតែ​មិន​ទទួលបាន​វីតាមីន​គ្រប់គ្រាន់​ទេ​។ ចូរ​ព្យាយាម​បន្ថែម​ផ្លែឈើ និង បន្លែ​កាន់តែច្រើន​ជំនួស​ការប្រើ​ថ្នាំ​វីតាមីន​បំប៉ន​វិញ​ទៅ​។​

តំបន់​ទី​៧៖ ជាតិ​ស្ករ​ក្នុង​ឈាម​
តំបន់​ទី​៧​នេះ​គឺ​ស្ថិតនៅ​ក្រពះ​របស់​មនុស្ស​យើង​តែម្តង​។ បើសិន​ជា​អ្នក​មាន​មុន​នៅ​តំបន់​នេះ វា​អាច​នឹង​បញ្ជាក់បាន​ថា អ្នក​កំពុងតែ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​ហើយ​។ ចូរ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន​ទើប​ជា​ការល្អ​។

តំបន់​ទី​៨៖ ជំងឺ​កាមរោគ ឬ​អនាម័យ​ផ្ទាល់ខ្លួន​
តំបន់​ទី​៨ គឺ​ស្ថិតនៅ​ពោះ​ផ្នែក​ខាងក្រោម និង​អាង​ត្រគាក​។ បើសិន​ជា​អ្នក​កើតមុន​នៅ​តំបន់ វា​អាច​បញ្ជាក់​ថា អ្នក​ត្រូវ​តែ​ធ្វើ​ការថែរក្សា​អនាម័យ​ផ្ទាល់​ខ្លួន​បន្តិច ឬ​អ្នក​ក៏​អាច​នឹង​មាន​ជំងឺ​កាមរោគ​។

តំបន់​ទី​៩ និង​ទី​១០៖ អាឡែ​ហ្ស៊ី ឬ​បញ្ហា​ស្បែក​
តំបន់​ទី ៩ និង ទី​១០​គឺ​ស្ថិតនៅ​ភ្លៅ​។ បើសិន​ជា​អ្នក​មាន​មុន​នៅ​តំបន់​នេះ វា​អាច​ជា​សញ្ញា​បញ្ជាក់ថា អ្នក​កំពុងតែ​មាន​បញ្ហា​ប្រតិកម្ម​អាឡែ​ហ្ស៊ី​នឹង​ផ្សៅ​សាប៊ូ ឬ​ផលិតផល​ថែរក្សា​រាងកាយ​។​

តំបន់​ទី​១១ និង​ទី​១២៖ ប្រព័ន្ធ​រំលាយ​អាហារ ឬ​ប្រព័ន្ធ​សរសៃប្រសាទ​
តំបន់​ទាំងពី​នេះ​ស្ថិតនៅ​លើ​ខ្នង​ខាងក្រោយ​។ បើសិន​ជា​អ្នក​កើតមុន​នៅ​កន្លែង​នេះ បញ្ជាក់បាន​ថា អ្នក​កំពុងតែ​ញ៉ាំ​អាហារ​សម្បូរ​កាឡូរី​ខ្ពស់​។ វា​ក៏​ប្រហែល​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់ថា អ្នក​គេង​មិន​បាន​គ្រប់គ្រាន់ និង​បញ្ហា​ផ្លូវចិត្ត​ខ្លាំង​ដែរ​។

តំបន់​ទី​១៣ និង​ទី​១២៖ បញ្ហា​រំលាយ​អាហារ​
តំបន់​ទាំងពីរ​នេះ​គឺ​ស្ថិត​នៅ​កំប៉េះគូថ​។ បើសិន​ជា​អ្នក​មាន​មុន​នៅ​តំបន់​នេះ​មានន័យ​ថា អ្នក​កំពុងតែ​មាន​បញ្ហា​នៃ​ការរំលាយ​អាហារ​ដោយសារតែ​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព​ច្រើន​។ ចូរ​ព្យាយាម​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី21  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។