​ផ្លែ​ឈើ​ដែល​អាច​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​

​ផ្លែ​ឈើ​ដែល​អាច​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​

​គេ​ដឹងថា​កាល​ណាកូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាម​កាន់តែ​ខ្ពស់ ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​ក៏​កាន់តែ​ខ្លាំង​ដែរ​។ បញ្ហា​សុខភាព​ដ៏​ធំ​បំផុត​លើ​មនុស្ស​វ័យ​កណ្តាល​នោះ​គឺ​ការថែរក្សា​ចំនួន​កូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាម​តែ​ម្តង​។ តាម​ការសិក្សា​មួយ​ដែល​ធ្វើឡើង​ដោយ​មន្ទីរពិសោធន៍ Ranbaxy Laboratories Lltd កាល​ពិ​ឆ្នាំ ២០១៤ បាន​រកឃើញថា មាន​ប្រជាជន​ឥណ្ឌា​ប្រមាណ ២៧​ភាគរយ​ដែល​មាន​កត្តា​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃ​មួយ ឬ​ច្រើន​គឺ​មាន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ LDL ខ្ពស់ ឬ​ធំ​ជាង ១៣០mg/dL​។

​ខណៈពេល​ដែល​របប​អាហារ និង​របៀប​រស់នៅ​មាន​ឥទ្ធិពល​ផ្ទាល់​ទៅ​លើ​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល តើ​អ្នក​មាន​ដឹង​ទេ​ថា យើង​នៅ​មាន​អាហារ​ជាច្រើន​ទៀត​ដែល​អាច​ជួយ​បន្ថយ​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ដែរ​ទេ​? របៀប​ដោះស្រាយ​នឹង​បញ្ហា​កូ​ឡេ​ស្តេ​រ៉ុល​ដ៏​ស្រួល​មួយ​នោះ​គឺ ត្រូវ​បញ្ចូល​ទឹក​ម្នាស់​ទៅ​ក្នុង​របប​អាហារ ព្រោះ​វា​អាច​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​ពី​ក្នុង​ចរន្ត​ឈាម​បាន​តាម​បែប​ធម្មជាតិ​។

​ការសិក្សា​មួយ​ដែល​បាន​ចុះ​ផ្សាយ​កាលពី​ខែ​ធ្នូ ឆ្នាំ ២០០៥ នៅក្នុង​សារព័ត៌មាន Medical Science Monitor បាន​រកឃើញថា កណ្តុរ​ដែល​ផឹកទឹក​ម្នាស់​គឺ​មាន​ការថយចុះ​ម៉ូលេគុល​ប្រូតេអ៊ីន​ខ្លាញ់​ក្នុង​ឈាម​របស់​វា ដូច្នេះ​វា​ក៏​អាច​ទៅ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​បានដែរ​។ ខណៈពេលដែឡ ការសិក្សា​មួយ​នេះ​បាន​កំណត់​ដឹង​ទៅ​លើ​របៀប​ដែល​ទឹក​ផ្លែ​ម្នា​ស់មាន​ឥទ្ធិពល​អវិជ្ជមាន​លើ​សត្វ​កណ្តុរ​ក៏​ដោយ ប៉ុន្តែ​វា​នៅតែ​ត្រូវការ​ការសិក្សា​បន្ថែម​ទៀត​ដើម្បី​អាច​បញ្ជាក់​ថា​មាន​ឥទ្ធិពល​ដូច​គ្នា​លើ​មនុស្ស​ដែរ​។ ទឹក​ម្នាស់​ត្រូវបាន​គេ​បង្ហាញថា អាច​ព្យាបាល​ជំងឺ​រលាក​ប្រហោង​ឆ្អឹង​នៅមុខ​បាន ហើយ​វា​ត្រូវបាន​រកឃើញ​ដោយ​អ្នកវិទ្យាសាស្ត្រ​ជនជាតិ​អាឡឺម៉ង់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី21  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។