ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

 ​រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​​​រង​របួស​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​​ខ្លួន​ខណៈជិះ​ម៉ូតូ​មួយ​គ្រឿង​​ក្នុង​​ល្បឿន​លឿន គេច​ពី​រថយន្ត​​មួយ​គ្រឿង​​ជ្រុល​ទៅ​​បុក​បង្គោល​ភ្លើង​បំភឺ្ល​ផ្លូវ​ពេញទំហឹង កាលពី​វេលា​ម៉ោង​១​​​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី២១ ខែមករា ឆ្នាំ២០១៦ ស្ថិត​នៅ​សង្កាត់​ទឹកល្អក់៣ ខណ្ឌទួលគោក ។

​សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យឹ​ង​ថា មុន​ពេល​កើតហេតុ ​គេ​ឃើញ​បុរស​​​ខាង​លើ​​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង ពណ៌​ទឹកប៊ិក​ ពាក់​ស្លាក​លេខភ្នំពេញ 1G-9090 ​មួយ​គ្រឿង ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៨២​ ​ទិស​ដៅ​ពី​លិចទៅ​កើត​​​យ៉ាង​លឿន លុះដល់​ចំណុច​កើតហេតុ​ក៏​​រេ​ចង្កូត​ម៉ូតូ​ឡើងលើ​​ខឿន​​ផ្លូវ​ជ្រុល​បុក​ចំ​បង្គោល​​ភ្លើង​បំភ្លឺ​ផ្លូវ​ពេញទំហឹង​​បណ្តាល​ឲ្យ​​បោក​ក្បាល​​​ហូរ​ឈាម​ស្រោច​​ពេញ​ខ្លួន ​ចំណែក​​ម៉ូតូ​​​ខូចខាត​​យ៉ាង​ដំណំ​ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​​ចុះ​អន្តរាគមន៍​ភ្លាម​ៗ ​ដោយ​​ហៅ​រថយន្ត​សា​មុ​យ​​ដឹក​យក​​ជន​រង​គ្រោះ​​ទៅ​​​មន្ទីរពេទ្យ ​​ចំណែក​ម៉ូតូ​​​ត្រូវ​សមត្ថកិច្ច​យក​​ទៅ​រក្សា​ទុក​នៅ​ខណ្ឌទួលគោក​ រង់​​ចាំ​​ក្រុម​គ្រួសារ​​មក​ទទួលយក​ទៅ​វិញ ៕ ​