NASA បង្ហាញរូបថត ផ្កាឈូករ័ត្ន ដែលដាំនៅស្ថានីយ៍ អវកាសអន្តរជាតិ

វ៉ាស៊ីនតោន៖ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ ២០១៦ ទីភ្នាក់ងារអវកាស NASA បានបង្ហាញ រូប ថតរបស់ផ្កាឈូករ័ត្ន ដែលត្រូវបានគេដាំ និង រីកលូតលាស់យ៉ាងល្អ នៅក្នុងស្ថានីយ៍អវកាស អន្តរជាតិ ( ISIS )។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន វិទ្យាសាស្ត្រ។

វាមិនមែនជារឿងថ្មីនោះទេ នៅក្នុងការដាំផ្កា ក្នុងស្ថានីយ៍អវកាស តាមរយៈការយក ពូជ និង ដី ពីផែនដី ឡើងទៅលើទីអវកាសនោះ ប៉ុន្តែវាត្រូវបានចាត់ទុក ជំហានដ៏មានប្រយោជន៍ បំផុត ដែលក្រុមអ្នកវិទ្យាសាស្ត្រ កំពុងតែធ្វើឲ្យសម្រេច បាននូវគោលដៅ ដាំដុះ និង ផលិតចំណី អាហារដោយផ្ទាល់ នៅលើទីអវកាសតែម្តង។

ជាច្រើនឆ្នាំមកហើយ អវកាសយានិកអន្តរជាតិ បានពួតដៃគ្នា ពិសោធន៍ និង ដំាសាកល្បង នូវពូជបន្លែ ព្រមទាំងផ្លែឈើមួយចំនួន ដែលមានទំហំតូចៗ ដែលអាចយកមកធ្វើជាចំណី នៅ ទីអវកាសបាន។ ការធ្វើបែបនេះ វានឹងកាត់បន្ថយការចំណាយ លើការដឹកជញ្ជូនទំនិញ ជា ចំណីអាហារ មកកាន់ទីអវកាស ដែលតែងតែ ចំណាយទឹកប្រាក់ អស់រាប់លានដុល្លារនោះ៕