ចោរ​ម្នាក់​ សល់​តែ​ដង្ហើមចង្រិត បន្ទាប់​ពី​គំរាម​ប្លន់​ទូរស័ព្ទ ​ពី​សន្តិសុខ​យាម​ពេល​យប់

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​៣​នាក់​រង​របួសធ្ងន់​ សល់​តែ​ដង្ហើម​ច​ង្រឹ​ត និង​២​នាក់​ទៀត​បាន​រត់​រួច ខណៈ​ព្យា​យាម​​​លួច​យក​ទូរ​សព្ទ័ Iphone5​ ពី​សន្តិសុខ​ម្នាក់ កំពុង​ដេក​យាម​នៅ​មុខ​ផ្ទះ តែ​ត្រូវ​សន្តិសុខ​នោះ​ស្រែក​ឱ្យ​គេ​ជួយ​ទាន់ ក៏​ត្រូវ​ប្រជា​ពលរដ្ឋ​ ដែល​នៅ​ជិត​នោះ​ឃើញ​ ដេញ​តាម​ចាប់​បាន​ម្នាក់ នាំ​គ្នា​វាយ​យ៉ាង​ចាស់ដៃ បណ្តាល​ដេក​ដួល​ដេក​លើ​ដី ។

ហេតុការណ៍​នេះ​កើតឡើង​ កាលពី​វេលា​ម៉ោង​០២ និង​១០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​២១ មក​រា ២០១៦ ស្ថិត​ផ្ទះ​លេខ​១០៥ FA ក្រុម​ទី ២៨ ភូមិ​ទី​៧ តាម​បណ្ដោយ​ផ្លូវ​លេខ​២០០ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

ជនសង្ស័យ​មិន​ទាន់​ស្គាល់ឈ្មោះ​នៅឡើយ​ទេ ព្រោះ​របួសធ្ងន់​ពេក​ទើប​សមត្ថកិច្ច​ ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ដោយឡែក​នៅ​កន្លែង​កើតហេតុ បុរស​រង​គ្រោះជា​សន្តិសុខ​ខាងលើ ក៏​សុំ​មិន​បញ្ចេញ​ដែរ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខ្លួន​កំពុង​ដេក​យាម​នៅ ចំណុច​ផ្ទះ​ខាងលើ ស្រាប់តែ​មាន​ជនសង្ស័យ​៣​នាក់ មាន​ដាវ​១​ដើម​ដើរមក​ជិត​រូប​គាត់ រួច​ធ្វើ​សកម្មភាព​រក​លួច​ទូរស័ព្ទ​ Iphone5 ពី​ហើយ​បាន​និយាយ​គំរាម​ថា បើ​ហ៊ាន​ស្រែក​ពួក​គេ​នឹង​កាប់​ឱ្យ​ស្លាប់ ។ តែ​ដោយ​ភ័យ​ពេក មិនដឹង​ធ្វើ​យ៉ាងម៉េច ក៏​ប្រថុយ​ស្រែក​ឱ្យ​គេឯង​នៅ​ក្បែរ​ៗ​នោះ​ជួយ ធ្វើ​ឱ្យ​ក្រុម​ចោរ​ភ័យ​ស្លន់ស្លោរ​រត់គេច តែ​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​ៗ​នោះ​ ជួយ​ដេញចាប់​បាន​ជនសង្ស័យ​ម្នាក់​តែ​ម្តង ។

ចោរ​ម្នាក់​ សល់​តែ​ដង្ហើមចង្រិត បន្ទាប់​ពី​គំរាម​ប្លន់​ទូរស័ព្ទ ​ពី​សន្តិសុខ​យាម​ពេល​យប់
ចោរ​ម្នាក់​ សល់​តែ​ដង្ហើមចង្រិត បន្ទាប់​ពី​គំរាម​ប្លន់​ទូរស័ព្ទ ​ពី​សន្តិសុខ​យាម​ពេល​យប់
ចោរ​ម្នាក់​ សល់​តែ​ដង្ហើមចង្រិត បន្ទាប់​ពី​គំរាម​ប្លន់​ទូរស័ព្ទ ​ពី​សន្តិសុខ​យាម​ពេល​យប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត