ជនសង្ស័យ​ម្នាក់ ​ប្រើ​កាំភ្លើង​ជ័រ​ ភ្ជង់​ប្លន់​ អ្នក​រត់​ម៉ូតូឌុប ​​ត្រូវ​ក្របួច​ជាប់

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ ធ្វើ​សកម្មភាព​យក​កាំភ្លើង​ជ័រ​ភ្ជង់​ប្លន់ ​យក​ម៉ូតូ​មួយ​គ្រឿង ​ពី​អ្នក​រត់​ម៉ូតូឌុប​បាន​សម្រេច កាលពី​វេលា​​ម៉ោង​១០ និង​១៥​នាទី​យប់​ថ្ងៃ​ទី​២០ មក​រា ២០១៦ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​១៣ ផ្លូវ​លេខ​២២៣ ក្រុម​ទី​២៤ ភូមិ​៦ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ដេញ​តាម​ប្រមាញ់​បាន​មក​វិញ​ភ្លាម​ៗ ។

ជនសង្ស័យ​ឈ្មោះ​សម្បត្តិ សុខ​គា ហៅ​អា​ត្រ​ង៉ោ​ល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់​ផ្ទះ​ជួល​ផ្លូវ​ហាណូយ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ​ឃុ​ត ម៉ា​ញ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ក្នុងភូមិ​ត្រើយ​អូរ ឃុំ​សូរ្យ​សែន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ស្នាក់​នៅផ្ទះ​ជួល​ពុំ​ចាំ​លេខ​ផ្លូវលំ ភូមិ​ទួល គោក​សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ រាជ​ធានី​ភ្នំពេញ ។

តាម​សម្តី​ជន​រង​គ្រោះ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ដឹក​ជនសង្ស័យ​នៅ​ចំណុច ​ម្តុំ​មុខ​ខារ៉ាអូខេ​ឌី​យ៉ា​ម៉ ង់​ផ្លូវ​លេខ​១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដោយ​ជនសង្ស័យ​នោះ​ឱ្យ​គាត់​ឌុ​ប​គេ​មក​ម្តុំ​ស្តុ​ប​ទេព​ផ ន​ហើយ​ជនសង្ស័យ​នេះ​ឱ្យ​លុយ​គាត់​ចំនួន​៦០០០​រៀល ។ ក្រោយ​ពី​គាត់​បាន​ឌុ​ប​ជនសង្ស័យ​នេះ ​ដល់​ចំណុច​ស្តុ​ប​ទេព​ផ​ន ស្រាប់តែ​ជនសង្ស័យ​នោះ​ឱ្យ​គាត់​ឌុ​ប​ទៅ​មុខ​ទៀត រហូត​ដល់​ចំណុច​កើតហេតុ ​ដោយ​មាន​សភាព​ងងឹត​ស្ងាត់ ដោយ​ជនសង្ស័យ​ប្រាប់​ឱ្យ​ឈប់​ម៉ូតូ រួច​ដក​លុយ​ក្រដាស​១០០០០​រៀ មក​ឱ្យ​អាប់ ។ ពេល​នោះ​ជនសង្ស័យ ​បាន​វាយ​ជន​រង​គ្រោះ​មួយ​ដៃ​ត្រូវ​ចំ​បំពង់​.​ក ហើយ​គាត់​តដៃ​វិញ ទើប​ជនសង្ស័យ​ដក​កាំភ្លើងខ្លី​មួយ​ដើម​ភ្ជង់​គំរាម ។

ពេល​នោះ​គាត់​ភ័យ​ខ្លាច​ផ្តួល​ម៉ូតូ​រត់​ចោល ហើយ​ក៏​រត់​ស្រែក​គេឯង​ជួយ​ខ្លួន ស្រប​ពេល​កម្លាំង​ល្បាត​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​ទី​១​កំពុង​ល្បាត រួម​ទាំង​ប្រជាពលរដ្ឋ​ក្បែរ​នោះ បានឮ​សម្រែក​ស្រែក​បែប​នេះ ក៏​ដេញ​តាម​ជនសង្ស័យ​ខាងលើ​នេះ​ជាមួយ​ប្រជាពលរដ្ឋ រហូត​មក​ដល់​ចំណុច​ផ្លូវ​ម៉ៅ​សេ​ទុង ក្បែរ​ស្តុ​ប​ទេព​ផ​ន​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​១ ទើប ចាប់​បាន​ភ្លាម​ៗ​ជាមួយ​ម៉ូតូ និង​កាំភ្លើង​ជ័រ​១​ដើម​។

ជនសង្ស័យ​ម្នាក់ ​ប្រើ​កាំភ្លើង​ជ័រ​ ភ្ជង់​ប្លន់​ អ្នក​រត់​ម៉ូតូឌុប ​​ត្រូវ​ក្របួច​ជាប់
ជនសង្ស័យ​ម្នាក់ ​ប្រើ​កាំភ្លើង​ជ័រ​ ភ្ជង់​ប្លន់​ អ្នក​រត់​ម៉ូតូឌុប ​​ត្រូវ​ក្របួច​ជាប់
ជនសង្ស័យ​ម្នាក់ ​ប្រើ​កាំភ្លើង​ជ័រ​ ភ្ជង់​ប្លន់​ អ្នក​រត់​ម៉ូតូឌុប ​​ត្រូវ​ក្របួច​ជាប់
ជនសង្ស័យ​ម្នាក់ ​ប្រើ​កាំភ្លើង​ជ័រ​ ភ្ជង់​ប្លន់​ អ្នក​រត់​ម៉ូតូឌុប ​​ត្រូវ​ក្របួច​ជាប់
ជនសង្ស័យ​ម្នាក់ ​ប្រើ​កាំភ្លើង​ជ័រ​ ភ្ជង់​ប្លន់​ អ្នក​រត់​ម៉ូតូឌុប ​​ត្រូវ​ក្របួច​ជាប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត