ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តក្រចេះ ៖ បើ​ទោះបីជា​គម្រោង​នៃ​ការ​សាសង់​ផ្សារ​អូរ​ប្ញស្សី ត្រូវ​អាជ្ញាធរ​ខេត្ត​គ្រោង​នឹង​ចាប់ផ្តើម​ពី​ដើមឆ្នាំ​២០១៦ និង​គ្រោង​សាងសង់​ឱ្យ​រួចរាល់​នៅ​មុន​រដូវវស្សា​ឆ្នាំ​នេះ​យ៉ាងណា​ក៏​ដោយ ក៏​ផែនការ​របស់​អាជ្ញាធរ​ក្រុង និង​ខេត្ត​នៅ​មិន​ទាន់​អាច​សម្រេច​បាន​ផែនការ ខណៈ​ដែល​នៅ​មាន​អាជីវករ​មួយ​ចំនួន​មិន​ទាន់​បាន​សម្របសម្រួល ដោយ​ពួក​គាត់​នៅ​តែ​ព្យាយាម​រារាំង​ក្នុង​ហេតុផល​ផ្សេង​ៗ​ពី​គ្នា​។

ទោះជា​បែប​នេះ​ក្តី ក៏​គណៈ​បញ្ជាការ​ឯកភាព​ក្រុង​ក្រចេះ លោក​យិ​ន វណ្ណៈ អភិបាលក្រុង​អះអាង​ថា ផែនការអភិវឌ្ឍន៍​ទីតាំង​ផ្ទះផ្សារ​អនាធិបតេយ្យ​នេះ ឱ្យ​ក្លាយទៅជា​ផ្សារ​រណប​តាម​ស្តង់ដារ ក្នុង​តំបន់​កំពុង​តែ​អភិវឌ្ឍ គឺ​អាជ្ញាធរ​នៅ​តែ​បន្ត​ធ្វើ ។ ការ​ជួបជុំ​គ្នា​រវាង​អាជ្ញាធរ​ខេត្ត ក្រោម​ការ​ដឹកនាំ​ពី​សំណាក់​លោក​ហឿ ស៊ី​យ៉ែ​ម អភិបាលខេត្ត ព្រមទាំង​លោក​អនុប្រធាន​មន្ទីរ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ជាមួយ​និង​អាជីវករ​ផ្សារ​អូរ​ប្ញស្សី​ប្រមាណ​ជាង​៦០​នាក់​សារ​ជា​ថ្មី​ម្តងទៀត បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២០ មក​រា នៅ​សាលាក្រុង​ក្រចេះ ។

ការ​ជួបជុំ​ពិភាក្សា​រវាង​អាជ្ញាធរ​ជាមួយ និង​អាជីវករ​រក​គន្លឹះ​ដោះស្រាយ ដើម្បី​ព​ន្លឿ​ន​ការ​សាងសង់​ផ្សារ​នៅ​ដើមឆ្នាំ តែ​ក៏​ត្រូវ​បាន​បង្អាក់​គម្រោង​ទៅ​វិញ ក្រោយ​ពី​មាន​ប្រជា​អាជីវករ​មួយ​ចំនួន​នៅ​តែ​បន្ត​ជំហរ​ជំទាស់ ក្រោម​ហេតុផល​ផ្សេង​ៗ​ពី​គ្នា​។