ក្រសួង​សាធារណ​ការចេញ​សារាចរ​ហាម​ពលរដ្ឋ​ទន្ទ្រាន​យក​ដី​ចំណី​ផ្លូវជាតិ​លេខ​៤​ ​

Doliprane TVC

​ភ្នំពេញៈ​ក្រសួង​សាធារណ​និង​ដឹកជញ្ជូន​បានចេញ​សារាចរ​មួយ​ស្តីពី​វិធានការ​ទប់ស្កាត់​នូវ​រាល់​ការទន្ទ្រាន​កាន់កាប់​រំលោភ​ដី​ចំណីផ្លូវ​និង ការ​លុប​ប្រឡាយ ស្រះ និង​គន្លង​បង្ហូរទឹក​សម្រួល​សុ​វត្តិភាព​ផ្លូវថ្នល់​នៅតាម​បណ្តាញ​ផ្លូវជាតិ​លេខ ៤​ចា​​ប់​តាំងតែ​ពី​រាជធានី​ភ្នំពេញ​រហូតដល់​ក្រុងព្រះសីហនុ​។​
ក្នុង​សារាចរ​ណែនាំ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦​បាន​បញ្ជាក់ថា​សម្រាប់ ប្រជាពលរដ្ឋ​រស់​​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ទាំងអស់ ត្រូវតែ​រក្សា​ដី​ចំណីផ្លូវ ប្រឡាយ ស្រះ និង​គន្លង​បង្ហូរទឹក ឱ្យនៅ​ដដែល ដោ​​យ​មិនត្រូវ​ចាក់ដី​លុប​រំលោភ​យក ឬ​សាងសង់​សំណង់​រឹង​ណាមួយ​នោះឡើយ ដើម្បី​រក្សាបាន​នូវ​របៀបរៀបរយ សណ្តាប់​​ធ្នាប់​សាធារណៈ និង សុវត្ថិភាព​ចរាចរណ៍​។​
ក្នុង​សារាចរ​ដដែល​នេះ​បាន​បញ្ជាក់ថា បន្ទាប់ពី​រាជរដ្ឋាភិបាល​បានសម្រេច​លុបចោល​នូវ​កិច្ចព្រមព្រៀង​សម្បទាន​ជា​មួ​​យ​ក្រុមហ៊ុន​អេ​ហ្សិត ឌី​ស្ទ្រី​ប្យូ​ហ្សិ​ន (AZ Distribution Co.)​កាលពី​ថ្ងៃទី ១៣​ខែមករា​ឆ្នាំ​២០១៦ ដោយ​ប្រគល់ឱ្យ​​ស្ថាប័នរដ្ឋ​ជា​អ្នកគ្រប់គ្រង​វិញ​ហើយ​បាន​ប្រឈម​នឹង​បាតុភាព​ដែល​បាននិងកំពុង​កើតមានឡើង​នេះ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​សម្រេច​ដាក់ចេញ​នូ​វិធានការ​បន្ទាន់​មួយ ដើម្បី​ទប់​ស្កាត​រាល់​ការទន្ទ្រាន​កាន់កាប់​រំលោភ​ដី ចំណីផ្លូវ​និង​ការ​​លុប​ប្រឡាយ​ស្រះ​និង​គន្លង​បង្ហូរទឹក សម្រួល​សុវត្ថិភាព​ផ្លូវថ្នល់ លើដី​នៅសល់​នៃ​ចំណីផ្លូវ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេ​​ខ​៤ ពី​រាជធានី​ភ្នំពេញ​ដល់​ក្រុងព្រះសីហនុ​។​
ក្រសួង​សាធារណការ​បានធ្វើការ​ប្រកាសថា ពលរដ្ឋ​ដែលមាន​លំនៅ​ដ្ខា​ន​ស្របតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ត្រូវតែ​​រក្សា​នូវ​ទិដ្ឋភាព​និង​ស្ថានភាព​ប្រឡាយទឹក ស្រះ និង​គន្លង​បង្ហូរ​ទឺ​ក​សម្រួល​សុ​វត្តិភាព​ផ្លូវថ្នល់ នៅក្នុង​ចំណីផ្លូវ​ទាំង​សងខា​​ង​ផ្លូវ​ដូច​ស្ថានភាព​ដើម​ដដែល​។​ការធ្វើ​បែបនេះ​គឺ​ដើម្បី​រក្សា​ឱ្យបាន​នូវ​របៀបរៀបរយ សណ្តា​ា​ប់​ធ្នា្​ប់​សាធារណៈ សុ​វ​ត្តិ​​ភាព​ចរាចរណ៍​នៅតាម​បណ្តាញ​ផ្លូវ​ដ៏​មមាញឹក​មួយ​នេះ​។​ហាម​ដាច់ខាត​រាល់​ការសាងសង់​សំណង់់​រឹងមាំ ឬ​សំណង់​ប​​ណ្តោះ​អាសន្ន​និង​ការ​លុប​ឬ​ចាក់ដី​លុប​ប្រឡាយ​ស្រះ និង​គន្លង​បង្ហូរទឹក សម្រួល​សុ​វត្តិភាព ផ្លូវថ្នល់​លើដី​នៅសល់​នៃចំ​​ណី​ផ្លូវ ដើម្បី​ធ្វើជា​ផ្លូវចេញចូល​គេហដ្ឋាន ក្រុមហ៊ុន រោងចក្រ សហគ្រាស និង​ទីកន្លែង​ផ្សេងៗ​នៅក្នុង​ចំណីផ្លូវ​ទាំង​សង​​ខាង​បណ្តាញ​ផ្លូវជាតិ​លេខ ៤​ពី​រាជធានី​ដល់​ក្រុងព្រះសីហនុ​ដោយ​គ្មាន​ការ​អនុ​ញ្ញា​ត្តិ​ពី​សមត្ថកិច្ច​គ្រប់​គ្រង់​ផ្លូវថ្នល់​ឡើយ​។​
ក្នុង​សារាចរ​ខាងលើនេះ​បាន​បញ្ជាក់ដែរថា បុគ្គល​ទាំងឡាយណា​អាច​ស្នើសុំ​ធ្វើការ​លុប​ឬ​ចាក់ដី​លុបប្រឡាយ​ស្រះ​ទឹក​​និង​គន្លង​នានា​នេះ​ដើម្បី​សម្រួល​សុ​វត្តិភាព​ផ្លូវថ្នល់​ចាំបាច់​ត្រូវ​ស្នើសុំ​ទៅ​អគ្គនាយកដ្ឋាន​សាធារណការ នៃ​ក្រសួង​សា​ធា​​រណការ និង ដឹកជញ្ជូន​ឬ​តាមរយៈ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ពាក់ព័ន្ធ​។​ជាមួយគ្នា​ក្រសួង​សាធារណការ​បានធ្វើការ​ព្រមាន​ដែរ​ថា បុគ្គល​ណា ដែល​ធ្វើការ​សាងសង់​សំណង់​រឹង​សំណង់​ប​​ណ្តោះ​អាសន្ន ឬ​ចាក់ដី​លុប​ប្រឡាយ ស្រះ និង​គន្លង​បង្ហូរទឹក ឬ​ធ្វើ​អ្វីមួយ​លើដី​ចំណីផ្លូវ ដោយ​គ្មាន​ការអនុញ្ញាត នឹងត្រូវ​​ផ្តន្ទាទោស​ទៅតាម​ច្បាប់​ស្តីពី​ផ្លូវថ្នល់ និង​ច្បាប់​ពាក់ព័ន្ធ​ជា​ធរមាន​៕​ដេប៉ូ​

ក្រសួង​សាធារណ​ការចេញ​សារាចរ​ហាម​ពលរដ្ឋ​ទន្ទ្រាន​យក​ដី​ចំណី​ផ្លូវជាតិ​លេខ​៤​ ​ ក្រសួង​សាធារណ​ការចេញ​សារាចរ​ហាម​ពលរដ្ឋ​ទន្ទ្រាន​យក​ដី​ចំណី​ផ្លូវជាតិ​លេខ​៤​ ​