យូណេស្កូ ប្រគល់​វិ​ញ្ញាប​ន​ប័ត្រ​ទទួលស្គាល់ ការបញ្ចូល​ល្បែង​ទាញព្រ័ត្រ​ក្នុង​បញ្ជី អរូបី​នៃ​មនុស្សជាតិ​» ដល់​កម្ពុជា

Doliprane TVC

​ភ្នំពេញៈ តំណាង​អង្គការ យូណេស្កូ (UNESCO)​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០១៦​បានធ្វើការ​ប្រគល់​វិ​ញ្ញាប​នប​​ត្រ​ទទួលស្គាល់ នៃ​ការបញ្ចូល​ល្បែង​ទាញព្រ័ត្រ ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ ដល់​ប្រទេស​កម្ពុជា​។​

យូណេស្កូ ប្រគល់​វិ​ញ្ញាប​ន​ប័ត្រ​ទទួលស្គាល់ ការបញ្ចូល​ល្បែង​ទាញព្រ័ត្រ​ក្នុង​បញ្ជី អរូបី​នៃ​មនុស្សជាតិ​» ដល់​កម្ពុជា

ពិធី​ប្រគល់​ប្រគល់​វិ​ញ្ញាប​ន​ប័ត្រ​ទទួលស្គាល់​ការបញ្ចូល ល្បែង​ទាញព្រ័ត្រ ក្នុង​បញ្ជី «​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុ​​ស្ស​ជាតិ​» ដល់​កម្ពុជា​នេះ ត្រូវបាន​រៀបចំឡើង​នៅ សារមន្ទីរ​ជាតិ​។​ក្នុង​ពិធី​នេះដែរ​បាន​ចូលរួម​ជា​អធិបតីភាព​លោក បណ្ឌិតសភា​ចា​រ្យ សុខ អាន រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី តំណាង​​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ព្រមជាមួយ​តំណាង​អង្គា​យូ​ស្កូ​ប្រចាំ​នៅ​កម្ពុជា​ព្រមទាំង​មន្ត្រី​ក្រសួង​​វប្បធម៌​ជាច្រើនរូប​ទៀត​ចូលរួម​ផង​។​

យូណេស្កូ ប្រគល់​វិ​ញ្ញាប​ន​ប័ត្រ​ទទួលស្គាល់ ការបញ្ចូល​ល្បែង​ទាញព្រ័ត្រ​ក្នុង​បញ្ជី អរូបី​នៃ​មនុស្សជាតិ​» ដល់​កម្ពុជា

លោកស្រី ភឿង​ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ថ្លែង​ឱ្យដឹង ថា​តាំងពី​ឆ្នាំ​២០១៣ មាន​ប្រទេស​៤ ​គឺ​ប្រទេស​កម្ពុជា កូរ៉េខាងត្បូង វៀតណាម និង​ហ្វ៊ី​លី​ពី​ន ដែលមាន​ល្បែង​ទាញព្រ័ត្រ​នេះ បាន​ផ្តួចផ្តើម​រួម សហការគ្នា​ដើ​​ម្បី​រៀបចំ​ឯកសារ​ដាក់​ស្នើ​ចុះ​បញ្ចូល​ល្បែង ទាញព្រ័ត្រ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ ហើយ​គណៈកម្មការ​អន្ត​​រ​ជាតិ រដ្ឋាភិបាល នៃ​UNESCO បានសម្រេច​យល់ព្រម​ទទួលស្គាល់​ការចុះបញ្ជី​នេះ កាលពី​កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥ ។​លោកស្រី​រដ្ឋមន្ត្រី​បាន​បន្ត​ឱ្យដឹងថា​ការចុះបញ្ជី​ល្បែង​ទាញព្រ័ត្រ ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ​នេះ នឹង​​ធ្វើឱ្យ​ល្បែង​ទាញព្រ័ត្រ ទទួលបាន​នូវ​ការទទួលស្គាល់ និង​ការលើកតម្លៃ ហើយនឹង​ត្រូវបាន​យកចិត្តទុកដាក់​ការពារ​ឱ្យ​គង់​​វង្ស​ត​ទៅមុខទៀត​។​

យូណេស្កូ ប្រគល់​វិ​ញ្ញាប​ន​ប័ត្រ​ទទួលស្គាល់ ការបញ្ចូល​ល្បែង​ទាញព្រ័ត្រ​ក្នុង​បញ្ជី អរូបី​នៃ​មនុស្សជាតិ​» ដល់​កម្ពុជា

លោកស្រី​ភឿង​ស​កុ​ណា​បន្ត​ឱ្យដឹងថា “​ព្រឹត្តិការណ៍​ដ៏​មាន​សារសំខាន់​ទាំងពីរ​នេះ​គឺជា​មោ​ឌន​ភាព​ជាតិ​ដែល​កើតចេញពី​​ការខិតខំ​ប្រឹងប្រែងរ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ក៏ដូចជា​ក​ក្រសួង​វប្បធម៌​នា​កន្លងមក​”​។​លោកស្រី​រដ្ឋមន្ត្រី​បន្ថែមថា​ជាមួយនឹង​ការទទួល​ជោគជ័យ​នេះ​ក្រសួង​នឹង​លើក​ផែនការ​យុទ្ធសាស្ត្រ​បន្ថែមទៀត​សំដៅ​
​ធ្វើយ៉ាងណា​លើកស្ទួយ​លើ​វិស័យ​វប្បធម៌​កម្ពុជា​កាន់តែ​ខ្ពស់ត្រដែត​ទាំង​ក្នុងប្រទេស​ក៏ដូចជា​លើ​ឆាក​អន្តរជាតិ​៕​ដេប៉ូ​

យូណេស្កូ ប្រគល់​វិ​ញ្ញាប​ន​ប័ត្រ​ទទួលស្គាល់ ការបញ្ចូល​ល្បែង​ទាញព្រ័ត្រ​ក្នុង​បញ្ជី អរូបី​នៃ​មនុស្សជាតិ​» ដល់​កម្ពុជា