ក្មេងប្រុសអាយុ ៧ឆ្នាំ ត្រូវបង្ខំរៀបការ ជាមួយនឹងសត្វឆ្កែ ដើម្បីកាត់ភាពចង្រៃ (មានវីដេអូ)

ឥណ្ឌា៖ ក្មេងប្រុសឥណ្ឌាម្នាក់ ត្រូវបានបង្ខំឲ្យរៀបការជាសាធារណៈ ក្រោយពីក្រុមគ្រួសារជឿជាក់ថា ប្រពន្ធដំបូងរបស់ ក្មេងប្រុសនេះ នឹងស្លាប់ ដោយសារតែសំណាងអាក្រក់របស់ ក្មេងប្រុសនេះផ្ទាល់។

ដើម្បីជៀសវាងពី រឿងសោកដនាកម្មនេះ Mukesh Kerai អាយុ ៧ឆ្នាំ ដែលជាអ្នករស់នៅក្នុងភូមិ Manik Bazaar ត្រូវបានរៀបការ ជាមួយនឹងឆ្កែមួយក្បាល ដែលស្លៀកសំលៀកបំពាក់រៀបការរួចជាស្រេច និងត្រូវបាន រៀបចំពិធី ដូចជា ពិធីរៀបការទូទៅ ដែលមាន អ្នកជិតខាង ច្រៀងរាំ និងជូនពរ ដើម្បីអបអរដល់គូស្វាមីភរិយាថ្មី។ យ៉ាងណាមិញ ក្រោយពី ពិធីបានប្រារព្ធចប់សព្វគ្រប់ ឆ្កែមួយក្បាលនេះ ត្រូវបានគេព្រលែងចូល ទៅក្នុងព្រៃវិញ។

នេះបើតាមសម្ដីលោកតា របស់ក្មេងប្រុសនេះ ដែលមានឈ្មោះ Ashok Kumar Leyangi អាយុ ៤៣ឆ្នាំ បានឲ្យដឹងថា ការរៀបអាពាហ៍ពិពាហ៍ មួយនេះ អាចជួយការពារចៅរបស់គាត់ពី សំណាងអាក្រក់បាន ហើយនេះជាទំនៀមទំលាប់ពី បុរាណមក នៅក្នុងសហគមន៍នេះ និង នេះជាទំនួលខុសត្រូវរបស់មនុស្សធំ ក្នុងការជួយ ការពារក្មេងៗ ឲ្យមានសុវត្ថិភាព និងជួបតែរឿងសប្បាយរីករាយ៕

ទស្សនាវីដេអូ ពិធីរៀបការរបស់ក្មេងប្រុសនេះ៖

ក្មេងប្រុសអាយុ ៧ឆ្នាំ ត្រូវបង្ខំរៀបការ ជាមួយនឹងសត្វឆ្កែ ដើម្បីកាត់ភាពចង្រៃ (មានវីដេអូ)

ដោយ៖ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត