ភាពលេចធ្លោ ត្រកូលរថយន្ត Lexus LX 570 ទាក់ចិត្តអ្នកមាននិងមន្ត្រីធំៗ

Lexus LX 570 ជាប្រភេទរថយន្ត SUV ពេញនិយមនៅស្រុកខ្មែរ ដែលច្រើនតែអ្នកមាន និងមន្ត្រីធំៗចូលចិត្តទិញជិះ។ មានចំណុចលេចធ្លោអីខ្លះ ធ្វើឲ្យរថយន្តត្រកូល Lexus នេះពេញនិយមសម្រាប់ អ្នកមាននិងមន្ត្រីរាជការ?

ភាពលេចធ្លោ ត្រកូលរថយន្ត Lexus LX 570 ទាក់ចិត្តអ្នកមាននិងមន្ត្រីធំៗ

១. អំណាច៖ រូបរាងធំសម្បើម និងកាងមុខកាចរបស់ LX 570 ពិតជាធ្វើឱ្យអ្នកជាម្ចាស់ រថយន្តមានអារម្មណ៍ថា មានអំណាចនិងថ្លៃថ្នូរមែនទែន ពេលជិះនិងពេលចុះពីរថយន្តម្តងៗ។

២. បច្ចេកវិទ្យាទំនើប៖ ស៊េរី Lexus LX 570 តែងតែបំពាក់បច្ចេកវិទ្យា សុវត្ថិភាពទំនើបដើម្បីផ្ដល់ ទំនុកចិត្តខ្ពស់ដល់អ្នកដំណើរ ខាងក្នុងរថយន្ត។ ជាក់ស្ដែង LX 570 ស៊េរី ០១៦ ដែលទើបមកដល់ទីផ្សារ ក្នុងស្រុកពេលកន្លងទៅ បានបំពាក់បច្ចេកវិទ្យា ពិសេសៗដូចជា កាមេរ៉ាក្រោយប្រភេទ Panorama (Panoramic Rearview Camera) ដែលអាចឱ្យអ្នកបើកបរ មើលឃើញទិដ្ឋភាពនៅ ខាងក្រោយរថយន្ត បានយ៉ាងធំទូលាយ និងងាយស្រួល និង Driving Mode ពិសេសចំនួន ៤ (Eco, Comfort, Sport S និង Sport S+ ) សម្រាប់ពិនិត្យមើល ស្ថានការណ៍ម៉ាស៊ីន ក៏ដូចជាបូមរថយន្តជាដើម។

ភាពលេចធ្លោ ត្រកូលរថយន្ត Lexus LX 570 ទាក់ចិត្តអ្នកមាននិងមន្ត្រីធំៗ

ប្រព័ន្ធសុវត្ថិភាព ផ្សេងទៀតដូចជា៖
– Precollision system៖ ប្រព័ន្ធគ្រប់គ្រងនិងបញ្ចៀស ឧបសគ្គដែលនៅខាងមុខ ដោយប្រើកាមេរ៉ាឬរ៉ាដា ដើម្បីចាប់យកថា និង វិភាគឧបសគ្គទាំងនោះ ហើយផ្តល់ដំណឹងបន្ទាន់ដល់អ្នក បើកបរបានទាន់ពេល ឬមិនដូច្នោះប្រព័ន្ធនេះ នឹងធ្វើសកម្មភាពខ្លួនឯង ដោយការចាប់ហ្វ្រាំង និងរេចង្កូតបញ្ចៀសគ្រោះថា្នក់។

– Pedestrian Detection៖ ប្រព័ន្ធចាប់ការសកម្មភាព របស់អ្នកថ្មើរជើងលើដងផ្លូវ ដើម្បីអាចបញ្ចៀស គ្រោះថ្នាក់ទាន់ពេល។
– Adaptive Cruise Control៖ ជាប្រព័ន្ធដែលអាចគ្រប់គ្រង ល្បឿនរថយន្តក្រោយពី អ្នកបើកបរបានកំណត់។ លើសពីនេះវាអាចបន្ថយ ល្បឿនដោយស្វ័យប្រវត្តិតាមល្បឿនរថយន្តខាងមុខ បានយ៉ាងមានប្រសិទ្ធភាព។

ភាពលេចធ្លោ ត្រកូលរថយន្ត Lexus LX 570 ទាក់ចិត្តអ្នកមាននិងមន្ត្រីធំៗ

-Lane Keeping System៖ ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព មួយដែលជួយផ្តល់ ដំណឹងដល់អ្ននបើកបរ នៅពេលរថយន្ត បើកចេញពីគំនូសផ្លូវ។

-Auto High Bean Control (AHBC)៖ ជាប្រព័ន្ធដែលអាចចាប់ យកពន្លឺភ្លើងមុខ និងក្រោយរបស់រថយន្ត ដ៏ទៃដែលនៅខាងមុខ ហើយប្រព័ន្ធនេះក៏អាចកំណត់ពីកម្រិតពន្លឺទាបឬខ្ពស់ អាស្រ័យទៅលើបែបបទ នៃការធ្វើដំណើរពេល យប់នៃអ្នកបើកបរ។ AHBC ក៏អាចចាប់បានផងដែរ ពេលមានអ្នកដំណើរកំពុង ធ្វើដំណើរពេលយប់នៅខាងមុខ។

៣. ធំទូលាយ៖ ដោយសារ LX 570 ជាប្រភេទរថយន្ត SUV ដូច្នេះវាអាចដាក់អ្នកដំណើរបានច្រើនពី ៧ទៅ៨នាក់ ដែលងាយស្រួលសម្រាប់ អ្នកមានគ្រួសារធំនិងមានចន្លោះទំនេរធំនៅគូទ រថយន្តអាចដាក់ឥវ៉ាន់ច្រើន ពេលដើរលេងឆ្ងាយ។

៤. រូបរាង៖ រូបរាងរបស់ LX 570 តែងតែត្រូវបានផ្លាស់ប្ដូរប្លែក ស្អាតគ្រប់ស៊េរីធ្វើឱ្យវាលេច ធ្លោជាងខុសពីម៉ាករថយន្តដទៃ ជាពិសេសនៅផ្នែកកាង ខាងមុខនៃរថយន្តតែងមានមុខកាច ធ្វើឱ្យអ្នកជិះហាក់មានអំណាចមួយកម្រិត។

៥. ផ្នែកក្រោមធន់៖ ផ្នែកក្រោមរបស់ LX 570 អាចស៊ូនឹងការបើកបរលើដី ឬថ្មរដិបរដុបបានដោយគ្មានបញ្ហា ព្រោះបូមរបស់វាអាចបន្ទន់ ឬរលាស់បានយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះកាមេរ៉ាខាងក្រោម ផ្នែកខាងមុខរថយន្តអាចបង្ហាញថា មានរបស់អ្វីនៅពីក្រោម ដើម្បីឱ្យបត់បែន ទៅតាមកាលៈទេសៈ។

៦. ឡានស៊ីម៉ាក៖ Lexus LX 570 ជាត្រកូលរថយន្ត ស៊ីម៉ាករបស់ក្រុមហ៊ុន Toyota ដែលមានកេរ្តិ៍ឈ្មោះល្បី និងពេញនិយមខ្លាំងក្នុងស្រុកខ្មែរ ហើយអ្នកជិះតែងមានភាពហ៊ឺហារ។ តម្លៃ LX 570 ស៊េរីថ្មីនីមួយៗសុទ្ធតែខ្ទង់ជាង ២០ម៉ឺនដុល្លារ ដូច្នេះអ្នកដែលអាចទិញ រថយន្តម៉ាកនេះមកប្រើ សុទ្ធតែជាអ្នកមាន។

ភាពលេចធ្លោ ត្រកូលរថយន្ត Lexus LX 570 ទាក់ចិត្តអ្នកមាននិងមន្ត្រីធំៗ

៧. គ្រឿងបន្លាស់និងសេវាកម្ម៖ Lexus LX 570 ជាម៉ាករថយន្តស្ថិត ក្រោមការគ្រប់គ្រងរបស់ Toyota ហើយបើនិយាយពី គ្រឿងបន្លាស់ និងសេវាកម្មក្នុងស្រុកគឺសម្បូរបែប និងអាចផ្ដល់តាម តម្រូវការទាន់ពេល៕

ភាពលេចធ្លោ ត្រកូលរថយន្ត Lexus LX 570 ទាក់ចិត្តអ្នកមាននិងមន្ត្រីធំៗ

ប្រភព៖ សប្បាយ