Chelsea ខិតជិតទិញបាន Alexandre Pato

Alexandre Pato អាចនឹងក្លាយជា កីឡាករផ្លូវការរបស់ Chelsea នាប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីរសាម៉ីខ្លួន និងក្លឹបបានព្រមព្រៀងគ្នារួចរាល់។

Chelsea ខិតជិតទិញបាន Alexandre Pato

Alexandre Pato

អ្វីដែលត្រូវរង់ចាំនៅពេលនេះ គឺការចរចាគ្នារវាង Chelsea និងក្លឹបប្រេស៊ីល Corinthians។ បើសិនជាគ្មាន ការប្រែប្រួលទេអតីត ខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ AC Milan នឹងចុះកុងត្រាលេងនៅ Stamford bridge រហូត ដល់ឆ្នាំ ២០១៩ នេះបើយោងតាម ប្រភពព័ត៌មានពីអង់គ្លេស និងប្រេស៊ីល។

ក្លឹប Chelsea បច្ចុប្បន្នកំពុងមានវិបត្តិ ខ្សែប្រយុទ្ធដោយសារ Radamel Falcao កំពុងមានបញ្ហារបួស ស្រប ពេល Loïc Rémy អាចនឹងចាកចេញ ដូច្នេះវត្តមានរបស់ Pato នឹងក្លាយជាដៃគូសំខាន់របស់ Diego Costa ដើម្បីស៊ុតបញ្ចូលទី ហើយបើតាមការប៉ាន់ស្មានគេអាចមានតម្លៃខ្លួនប្រមាណ ១៣លានផោន។

៣ឆ្នាំក្រោយចាកចេញពី Milan ខ្សែប្រយុទ្ធAlexandre Pato បានត្រឡប់ទៅទឹកដីកំណើតវិញ ហើយការ បង្ហាញខ្លួននៅ São Paulo ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីឆ្នាំ២០១៥ កីឡាករវ័យ២៦ឆ្នាំ រកបាន ២៦គ្រាប់ ក្នុងការបង្ហាញខ្លួន ៦១ប្រកួត៕

ប្រភព៖ សប្បាយ