Ozil & Giroud ​​ជា​ដៃ​គូ​ប្រយុទ្ធ​​មុត​ស្រួច​បំផុត​ទី​២​​នៅ​អឺរ៉ុប ឯ​ទី​១​បាន​ទៅ Barca តែ​មិន​មែន Messi

Ozil & Giroud ​​ជា​ដៃ​គូ​ប្រយុទ្ធ​​មុត​ស្រួច​បំផុត​ទី​២​​នៅ​អឺរ៉ុប ឯ​ទី​១​បាន​ទៅ Barca តែ​មិន​មែន Messi

Mesut Ozil ​និង​ Olivier Giroud ​របស់​ក្រុម​កាំភ្លើង​ធំ Arsenal បាន​​ជាប់​ឈ្មោះ​ជា​ដៃ​គូ​ប្រយុទ្ធ​មុត​ស្រួច​បំផុត​នៅ​ Premier League ​និង​​ជាប់​ចំណាត់​ថ្នាក់​​ទី​២​ នៅ​លីគ​កំពូល​អឺរ៉ុប​ទាំង​៥ រដូវ​កាល​នេះ។

 

Ozil & Giroud ​​ជា​ដៃ​គូ​ប្រយុទ្ធ​​មុត​ស្រួច​បំផុត​ទី​២​​នៅ​អឺរ៉ុប ឯ​ទី​១​បាន​ទៅ Barca តែ​មិន​មែន Messi

 

Ozil & Giroud ​​ជា​ដៃ​គូ​ប្រយុទ្ធ​​មុត​ស្រួច​បំផុត​ទី​២​​នៅ​អឺរ៉ុប ឯ​ទី​១​បាន​ទៅ Barca តែ​មិន​មែន Messi

 

​រីឯ​ដៃ​គូ​ប្រយុទ្ធ​ស្រួច​បំផុត​នៅ​អឺរ៉ុប​រដូវ​កាល​នេះ​គឺ Luis Suarez និង​ Neymar ​របស់​ក្រុម​ FC Barcelona។ Neymar បាន​ Assists ឲ្យ​ Suarez ស៊ុត​៥​គ្រាប់ ​ខណៈ​ដែល​​តារា​ឆ្នើម​ប្រេស៊ីល​វ័យ​២៣​ឆ្នាំ​រូប​នេះ ​ក៏​ស៊ុត​បាន​៤​គ្រាប់ ដោយ​ Suarez ជួយ​ Assists ឲ្យ​ទាំង​៤​​ដង​វិញ​​ដែរ។ ដូច្នេះ​សរុប​មក​ Suarez & Neymar ស៊ុត​និង​ Assists ឲ្យ​គ្នា​សរុប​ទាំង​អស់​៩​គ្រាប់ ច្រើន​ជាង​កីឡាករ​ណាៗ​ទាំង​អស់។

 

ចំណែក​ឯ​ Ozil បាន​​ Assists ឲ្យ​ Giroud ស៊ុត​៦​គ្រាប់ ហើយ​កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់​រូប​នេះ ក៏​ស៊ុត​បាន​១​គ្រាប់ ពី​ការ​ Assist របស់​ Giroud ​វិញ​ដែរ ដែល​សរុប​ចូល​គ្នា ​កីឡាករ​ទាំង​២​​រូប​នេះ​ ស៊ុត​បាន​៧​គ្រាប់ ជាប់​ចំណាត់​ថ្នាក់​លេខ​២ ជា​ដៃ​គូ​ប្រយុទ្ធ​ស្រួច​បំផុត​នៅ​អឺរ៉ុប៕

 

​សូម​ទស្សនា​តារាង​ខាង​ក្រោម៖

 

Ozil & Giroud ​​ជា​ដៃ​គូ​ប្រយុទ្ធ​​មុត​ស្រួច​បំផុត​ទី​២​​នៅ​អឺរ៉ុប ឯ​ទី​១​បាន​ទៅ Barca តែ​មិន​មែន Messi

 

 

-ចុចអាន៖ Ozil ​ជាប់​ឈ្មោះ​កីឡាករ​អាល្លឺម៉ង់​ល្អ​បំផុត​​​លើក​ទី​៤​ ​​រយៈពេល​៥​ឆ្នាំ​​​ចុង​ក្រោយ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ dailymail