​តួ​ប្រុស​រឿង​ “ទេព​មច្ឆាកូរ៉េ” ​សប្បាយ​ចិត្ត​​ពេល​បាន​មក​ជួយ​អ្នក​​​ភូមិ​នៅ​កម្ពុជា​

ផ្អែក​តាម​សេចក្ដីរាយការណ៍​របស់​អង្គការ Plan Korea កាល​ពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹង​ថា តារា​សម្ដែង​ Song Jae Rim បាន​មក​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​​ចំនួន ៣លើក (លើក​ចុង​ក្រោយ​កាល​ពី​​ចុង​ខែ​ធ្នូ ឆ្នាំ ២០១៥​) ដើម្បី​ការងារ​សប្បុរសធម៌​និង​​ផ្សព្វផ្សាយ​យុទ្ធនាការ​ “Song Jae Rim’s Dream Village”។

​តួ​ប្រុស​រឿង​ “ទេព​មច្ឆាកូរ៉េ” ​សប្បាយ​ចិត្ត​​ពេល​បាន​មក​ជួយ​អ្នក​​​ភូមិ​នៅ​កម្ពុជា​

តារា​វ័យ​៣០​ឆ្នាំ​រូប​នេះ​ ជាទូត​សុឆន្ទៈ​តំណាង​​ឲ្យ​អង្គការ​​មិន​ស្វែងរក​ប្រាក់​ចំណេញ Plan Korea។ យុទ្ធនាការ​ ​ខាងលើ​​​គឺ​ណែនាំ​ដោយ Song Jae Rim ផ្ទាល់​​ក្នុង​គោលបំណង​មួយ​​​ “អភិវឌ្ឍន៍​ភូមិ​​ដើម្បី​ឲ្យ​​​ក្ដី​ស្រមៃ​​នៃ​កុមារ​ទាំងអស់​ទូទាំង​ពិភពលោក​​ក្លាយ​ជា​ការពិត” ដោយ​តួ​ប្រុស​ក្នុង​រឿង “ទេព​មច្ឆា​កូរ៉េ” រូប​នេះ​រួម​ជាមួយ​ក្រុមការងារ​បាន​ចុះ​មក​ធ្វើ​ការងារ​សហគមន៍​មួយ​ចំនួន ចែក​អំណោយ​​ដល់​កុមារ រួម​ទាំងឧបត្ថម្ភ​ជា​អណ្ដូង​ទឹក​ស្អាត​ដល់​អ្នក​ភូមិ​ផង​ដែរ។
​​
​តាម​កា​ឲ្យ​ដឹង​ ភូមិ​ដំបូង​ដែល​គេ​បាន​អភិវឌ្ឍន៍ ​គឺស្ថិត​​នៅ​ក្នុង​ខេត្ត​សៀមរាប។ ក្នុង​សម្ភាសន៍ Song បាន​និយាយ​ថា​៖”តាមរយៈ​យុទ្ធនាការ​ ‘Dream Village’ ខ្ញុំ​មាន​អារម្មណ៍​​ថា​​អាច​ទទួល​ និង​រៀន​បាន​ច្រើន ​ជាង​អ្វី​ដែល​​​ខ្ញុំ​បាន​ឲ្យ​ទៅ​ពួកគេ​ទៅ​ទៀត​។ ខ្ញុំ​សង្ឃឹម​ថា​អ្នក​ទាំង​នោះ​នឹង​មាន​អារម្មណ៍​រីករាយ​ជាមួយ​កាដូ​ដែល​ខ្ញុំ​បាន​ឲ្យ”៕

​តួ​ប្រុស​រឿង​ “ទេព​មច្ឆាកូរ៉េ” ​សប្បាយ​ចិត្ត​​ពេល​បាន​មក​ជួយ​អ្នក​​​ភូមិ​នៅ​កម្ពុជា​

​តួ​ប្រុស​រឿង​ “ទេព​មច្ឆាកូរ៉េ” ​សប្បាយ​ចិត្ត​​ពេល​បាន​មក​ជួយ​អ្នក​​​ភូមិ​នៅ​កម្ពុជា​

​តួ​ប្រុស​រឿង​ “ទេព​មច្ឆាកូរ៉េ” ​សប្បាយ​ចិត្ត​​ពេល​បាន​មក​ជួយ​អ្នក​​​ភូមិ​នៅ​កម្ពុជា​

​តួ​ប្រុស​រឿង​ “ទេព​មច្ឆាកូរ៉េ” ​សប្បាយ​ចិត្ត​​ពេល​បាន​មក​ជួយ​អ្នក​​​ភូមិ​នៅ​កម្ពុជា​

​តួ​ប្រុស​រឿង​ “ទេព​មច្ឆាកូរ៉េ” ​សប្បាយ​ចិត្ត​​ពេល​បាន​មក​ជួយ​អ្នក​​​ភូមិ​នៅ​កម្ពុជា​

 ​តួ​ប្រុស​រឿង​ “ទេព​មច្ឆាកូរ៉េ” ​សប្បាយ​ចិត្ត​​ពេល​បាន​មក​ជួយ​អ្នក​​​ភូមិ​នៅ​កម្ពុជា​

​តួ​ប្រុស​រឿង​ “ទេព​មច្ឆាកូរ៉េ” ​សប្បាយ​ចិត្ត​​ពេល​បាន​មក​ជួយ​អ្នក​​​ភូមិ​នៅ​កម្ពុជា​

​តួ​ប្រុស​រឿង​ “ទេព​មច្ឆាកូរ៉េ” ​សប្បាយ​ចិត្ត​​ពេល​បាន​មក​ជួយ​អ្នក​​​ភូមិ​នៅ​កម្ពុជា​

​តួ​ប្រុស​រឿង​ “ទេព​មច្ឆាកូរ៉េ” ​សប្បាយ​ចិត្ត​​ពេល​បាន​មក​ជួយ​អ្នក​​​ភូមិ​នៅ​កម្ពុជា​

ចុចអាន៖BTS និង iKON វាយលុក​ចំណាត់ថ្នាក់​កំពូល​ៗ​លើ​តារាង​ចម្រៀង​ពិភពលោក Billboard

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ allkpop