ទុកចៅស្រី ៨ខែ នៅតែឯងជិតត្រពំាង ដើរមកផ្ទះ ដាំបាយងូតទឹក ពេលត្រឡប់ទៅវិញ ចៅលង់ទឹកស្លាប់

កំពង់ស្ពឺ៖ ទារកម្នាក់ដែលមានអាយុទើប ៨ខែ បានលង់ទឹកស្លាប់ នៅត្រពំាងចម្ងាយប្រមាណ ២០ម៉ែត្រ ក្រោយផ្ទះ ខណៈយាយរបស់ខ្លួន បាននាំទៅស្រោចត្រកួនជាមួយ ហើយទុកចោល នៅជិតត្រពំាង ហើយយាយនោះ បានដើរត្រឡប់មកផ្ទះម្នាក់ឯង ដើម្បីងូតទឹក ដំាបាយ តែពេលដើរទៅយកចៅវិញ ហួសពេលបាត់ទៅហើយ ដែលហេតុការនេះ បានកើតឡើងនៅ ម៉ោង១០៖៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅភូមិព្រៃបេង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

អ្នកភូមិព្រែបេង បានឲ្យដឹងថា នៅម៉ោងប្រហែល ៩ និង១០ ព្រឹកថ្ងៃទី២០ ស្រ្តីឈ្មោះ អែម សំអូន វ័យ ៤៥ឆ្នាំ បានយកចៅស្រីរបស់ខ្លួន អាយុទើប ៨ខែ ឈ្មោះ ឃឿនវីរ អូនណែម ទៅស្រោចត្រកួននៅខាងក្រោយផ្ទះ ចំងាយ២០ម៉ែត្រ នៅពេលដល់ចម្ការត្រកួន បានទុកចៅស្រីចោលម្នាក់នៅជិតត្រពំាង បន្ទាប់ពីដំាត្រកួនរួច ក៏បានដើរត្រឡប់មកផ្ទះដើម្បីងូតទឹក។

អ្នកភូមិបន្តទៀតថា ក្រោយពីងូតទឹករួច អែម សំអូន ដែលជាយាយនោះ បានដើរទៅយកចៅស្រីវិញ ប៉ុន្តែចៅស្រីនោះ បានធ្លាក់ទឹកត្រពំាង លង់ស្លាប់បាត់ទៅហើយ៕

ទុកចៅស្រី ៨ខែ នៅតែឯងជិតត្រពំាង ដើរមកផ្ទះ ដាំបាយងូតទឹក ពេលត្រឡប់ទៅវិញ ចៅលង់ទឹកស្លាប់

ទុកចៅស្រី ៨ខែ នៅតែឯងជិតត្រពំាង ដើរមកផ្ទះ ដាំបាយងូតទឹក ពេលត្រឡប់ទៅវិញ ចៅលង់ទឹកស្លាប់