ទីបញ្ជាការ ជួរមុខ ប្រជុំរៀបចំ ផែនការល្បាត លើផ្ទៃសមុទ្រ

ព្រះសីហនុ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន  នៃគណៈកម្មាធិការជាតិ សន្តិសុខលំហសមុទ្រ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នេះបានដឹកនាំ កម្លាំងទីបញ្ជាការជួរមុខ និងមន្រ្តីស្ថាប័នគន្លឹះ ចំនួន៥០រូប ប្រជុំស្តីពីការរៀបចំ ផែនការល្បាតរួម និងការចុះស្រង់ទិន្នន័យ ឆ្នាំ២០១៦ នៅសាលប្រជុំ ទីបញ្ជាការជួរមុខ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក សួន សំណាង អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ សន្តិសុខលំហសមុទ្រ។

សូមបញ្ជាក់ផងដែរថា ឧត្តមសេនីយ៍ឯក សួន សំណាង អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ សន្តិសុខ លំហសមុទ្រ និងឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលំហ សមុទ្រ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅនេះ បានដឹកនាំកម្លាំងមួយចំនួន ធ្វើសមយុទ្ធលើផ្ទៃសមុទ្រ ដោយផ្តោតលើកិច្ចការពារ សន្តិសុខ ទប់ស្កាត់អំពើភេរវកម្ម បង្ក្រាបបទល្មើសផ្សេងៗ រួមនិងត្រៀមជួយសង្គ្រោះ ប្រជាពលរដ្ឋដែលជួបបញ្ហា នៅពេលធ្វើដំណើរ លើផ្ទៃសមុទ្រ ក្នុងរដូវធ្លាក់ខ្យល់ខ្លាំងនេះ។

សមយុទ្ធលើផ្ទៃសមុទ្រនេះ មានការចូលរួម ពីមន្រ្តីស្ថាប័នគន្លឹះ សរុបចំនួន ៤៥នាក់ ដែលមកពីកងទ័ពជើងទឹក នគរបាលជើងទឹក រដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ផ្នែក ធ្វើការល្បាតលើផ្ទៃសមុទ្រ ផ្តោតលើកិច្ចការពារ រក្សាសន្តិសុខ ព្រមទាំងទប់ស្កាត់ រាល់អំពើភេរវកម្ម និងបទល្មើសផ្សេងៗលើផ្ទៃសមុទ្រ៕