ADB ផ្តល់អនុសាសន៍ឲ្យកម្ពុជា បន្តបង្កើនជំនាញ ដើម្បីធានាឲ្យបាននូវ និរន្តភាព កំណើនសេដ្ឋកិច្ច និងពិពាធកម្មសេដ្ឋកិច្ច

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB នៅថ្ងៃព្រហស្បតិ៍ទី២១ ខែមករា ឆ្នាំ២០១៦ នេះ បានបន្តស្នើនិងផ្តល់ អនុសាសន៍ដល់ប្រទេសកម្ពុជា កំពុងរីកចំរើនខាងសេដ្ឋកិច្ច ខ្លាំងក្លាយមួយក្នុង តំបន់អាស៊ាន ឲ្យបន្តបង្កើនជំនាញ ដើម្បីធានាឲ្យបាននូវនិរន្តភាព កំណើនសេដ្ឋកិច្ច និងពិពាធកម្មសេដ្ឋកិច្ច។

យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ ADB ឲ្យដឹងថា របាយការណ៍ថ្មីរបស់ខ្លួន បង្ហាញថា ការដោះស្រាយ ចន្លោះប្រហោងនៃជំនាញការងារ និងការដែលជំនាញ មិនស្របទៅនឹងការងារ ព្រមទាំងការបង្កើនផលិតភាពកម្លាំងការងារ គឺជាបញ្ហាប្រឈមដែលកម្ពុជា កំពុងប្រឈម ដើម្បីរក្សា ការបន្តលូតលាស់នៃកំណើនសេដ្ឋកិច្ច។

លោក ហេង សួគ៌ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ បានថ្លែងនៅក្នុង សន្និសីទកាសែតរួមគ្នាជាមួយ ADB ផងដែរថា ការលើកឡើងរបស់ADB គឺពិតជាត្រឹមត្រូវ ឆ្លើយតបទៅនឹង អ្វីដែលរាជរដ្ឋាភិបាល កម្ពុជា បានមើលឃើញ និងកំពុងធ្វើ យ៉ាងដូច្នោះដែរ។

លោកថ្លែងថា “យើងបានធ្វើកិច្ចការទាំងនេះ ដើម្បីបន្តពង្រឹងសមត្ថភាព និងរក្សាកំណើនរបស់យើង”។

យ៉ាងណាក៏ដោយ ADB បានលើកឡើងផងដែរថា “ការបំពេញចន្លោះប្រហោងជំនាញនេះ នឹង ជួយពង្រឹងកំណើននៃការកាត់ បន្ថយ ភាពក្រីក្រដែលសម្រេចបាន រយៈពេលមួយទស្សវត្សរ៍ កន្លះកន្លងមកនេះ ព្រមទាំងបង្កើន ភាពប្រកួតប្រជែង របស់ប្រទេសនេះ នៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន”៕