លោក ប៉ា សុជាតិវង្ស ជួបប្រជាជន ២០០នាក់ ក្នុងតំបន់អភិវឌ្ឍន៍ ជើងឯក ស្វែងយល់ ពីផលប៉ះពាល់

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស រួមនឹងមន្ត្រីអាជ្ញាធរពាក់ព័ន្ឋ មួយចំនួន នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នេះ បានចុះជួបផ្ទាល់ និងពិភាក្សាការងារមួយចំនួន ជាមួយបងប្អូនប្រជាពលរដ្ឋ ប្រមាណ២០០នាក់ ដែលមានដីនៅក្នុងតំបន់ អភិវឌ្ឍន៍បឹងជើងឯក ដើម្បីសិក្សា ស្វែងយល់ពីផលប៉ះពាល់ ធ្វើយ៉ាងណាដោះស្រាយ រួមគ្នាអភិវឌ្ឍន៍ ជាទីក្រុងរណប និងការស្ថាបនាមហាវិថី សម្ដេចតេជោ ។

ក្នុងកិច្ចពិភាក្សានោះ លោកប៉ា សុជាតិវង្ស អភិបាលរាជធានី ភ្នំពេញ បានជំរាបជូនបងប្អូន ប្រជាពលរដ្ឋ ដែលមកចូលរួម ស្តាប់ការពន្យល់ថា ក្នុងគម្រោងអភិវឌ្ឍន៍ ទីក្រុងរណបជើងឯកនេះ ខាងក្រុមហ៊ុនស្ថាបនានូវ ហេដ្ឋារចនាសម្ព័ន្ឋជាច្រើន ក្នុងនោះផ្លូវចំនួន៦១ខ្សែ អមដោយប្រព័ន្ឋលូផងដែរ ។ ក្រោយរៀបចំហេដ្ឋារចនាសម្ព័ន្ឋរួច សាលារាជធានី ភ្នំពេញ នឹងធ្វើប្លង់កម្មសិទ្ឋិ ជូនបងប្អូនតែម្តង ។

លោកអភិបាល ក៏បានស្នើដល់បងប្អូន ជ្រើសរើសតំណាង និងបង្កើតជាគណ:កម្មការមួយ ដើម្បីមានភាពងាយស្រួល ក្នុងការរៀបចំឯកសារ ធ្វើយ៉ាងណាយើងរួមគ្នា ដើម្បីអភិវឌ្ឍន៍តំបន់ជើងឯកនេះ អោយក្លាយជា ទីក្រុងដ៏ទំនើបមួយ ក្នុងចំណោមតំបន់អភិវឌ្ឍន៍ នានាក្នុងក្រុង ។ ប៉ុន្តែបងប្អូនក៏ ត្រូវចូលរួមបដិភាគ ជាមួយសាលារាជធានីភ្នំពេញ ក្នុងការរៀបចំហេដ្ឋា រចនាសម្ព័ន្ឋផងដែរ ។

សូមបញ្ជាក់ថា តំបន់អភិវឌ្ឍន៍ ទីក្រុងរណបនេះ មានផ្ទៃដីចំនួន ២៥៧២ហិកតា ជាប់ព្រំប្រទល់៣ ក្នុងនោះមានមួយចំណែកនៅ ក្នុងខណ្ឌមានជ័យ មួយចំណែកនៅក្នុងខណ្ឌដង្កោ និងមួយចំណែក នៃក្រុងតាខ្មៅ ខេត្តកណ្តាលផងដែរ៕