សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

រាជធានី​ភ្នំពេញ​៖ ស្ត្រី​ខ្មែរ​សញ្ជាតិ​អា​មេ​រិ​ក​ដែល​បាន​គ្រង​តំណែង​ជា Mrs Califinia-Amerccan 2015​នៅ​រដ្ឋកា​លូ​ហ្វ័​រ​នី​ញ៉ាស​ហ​រដ្ឋ​អា​មេ​រិ​ក បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ និង​កំពុង​បំពេញភារកិច្ច​ក្នុង​នាម​ជា​ឯកអគ្គរាជទូត​សុ​ឆន្ទៈ ដើម្បី​ស្វែង​យល់​ពី​ការ​អភិ​វឌ្ឍន៍​វិស័យ​ទេស​នៅ​កម្ពុជា និង​ជួយ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍ ទៅ​កាន់​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​នៅ​លើ​ពិភព​លោក​។

លោក តុ​ប សុ​ភ័ក អនុរដ្ឋលេខាធិការ និង​ជា​តំណាង​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​មួយ កាលពី​រសៀល​ថ្ងៃ​ទី​១៩​ខែមករា​ឆ្នាំ​២០១៦​នៅ​ទីស្តីការក្រសួង​ថា “​លោកស្រី Jacquelin Bhagavan បាន​គ្រង​ម្កុដ​ជា​ស្រី្ត​ឯក​ប្រចាំឆ្នាំ​(Mrs Califinia-Amerccan 2015) នេះ​ជា​មោទនៈភាព​មួយ​សម្រាប់​ប្រជាជន​កម្ពុជា ហើយ​ក្រសួងទេសចរណ៍​មាន​សេចក្តី​រីករាយ​ដែល​បាន​ទទួល​វត្តមាន​លោកស្រី មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​នាម​ជា​ឯកអគ្គរាជទូត​សុ​ឆន្ទៈ ដើម្បី​លើ​ការងារ​វិស័យ​ទេសចរណ៍​នៅ​កម្ពុ​ជានា​ពេល​នេះ​”​។

លោក​អនុរដ្ឋលេខាធិការ​បាន​បន្ត​ថា «បច្ចុប្បន្ន​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​មានការ​រីក​ចំរើន​យ៉ាង​ខ្លាំងក្លា​គួរ​ឲ្យ​កត់សម្គាល់ ​ប៉ុន្តែ​ទន្ទឹម​នេះ កម្ពុជា​ក៏​ត្រូវការ​ផ្សព្វផ្សាយ​បន្ថែម​ទៀត ដើម្បី​ទាក់ទាញ​ទេសចរ​ឲ្យ​មក​កំសាន្ត​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន ។ វត្តមាន​របស់​លោកស្រី​នៅ​ពេល​នេះ នឹង​ជួយ​ផ្សព្វផ្សាយ​ពី​សក្កា​នុ​ពល​ទេសចរ​កម្ពុជា​បាន​កាន់តែ​ទូលំទូលាយ​ទៅ​កាន់​បណ្តា​ប្រទេស​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក ពិសេស​បាន​រួមចំណែក​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា ស្រប​តាម​គោលនយោបាយ​រាជរដ្ឋាភិបាល​ក្នុង​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ពលរដ្ឋ​» ​។