ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

កីឡាករ Eric  Dier និង​Christian Eriksen ខ្សែបម្រើ​ឆ្នើម​២​រូប​របស់​ក្លិប​Spurs ស្ថិត​នៅ​លំដាប់​ទី​៤​នៃ​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស បាន​បង្កើត​ភាព​សប្បាយ​រីករាយ​ដោយ​នាំ​គ្នា​ធ្វើ​ដំណើរ​តាម​រថភ្លើង​ក្រោម​ដី​នៅ​ក្រុង​ឡុ​ង​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ឃើញ​មានការ​ភ្ញាក់ផ្អើល​គ្រប់​គ្នា ។

តាម​ធម្មតា​បណ្ដា​កីឡាករ​ល្បី​ៗ​ជា​ច្រើន​រូប​ក្នុង​ប្រឺ​មី​ញេ​លី​ក​សុទ្ធ​សឹង​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ដោយ​រថយន្ត​ទំនើប​របស់​ខ្លួន ប៉ុន្តែ​ចំពោះ​កីឡាករ​Dier ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អង់គ្លេស និង​Eriksen ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​ដា​ណឺ​ម៉ាក បែរជា​ធ្វើ​ដំណើរ​តាម​រថភ្លើង​ក្រោម​ដី​«London Tube»​ជាមួយ​ពលរដ្ឋ​ទូទៅ​រួម​ទាំង​ថតរូប​ជាមួយ​អ្នកគាំទ្រ​ប្រកបដោយ​ក្ដី​រីករាយ ៕