ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តសៀមរាប​ ៖​ នគរ​បាល​ប្រឆាំង​គ្រឿង​ញៀ​ន​ខេត្ត ​មានការ​ចូលរួម​ពី​កម្លាំង​អធិការ​នគរបាល​​ស្រុក​វ៉ា​រិ​ន បាន​​ចុះ​បង្ក្រាប​ករណី​ជួញ​ដូរ​​ និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​​ក្រុង-​ស្រុក ​រហូត​ឈាន​​ដល់​​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-ស្រី​ជា​បន្តបន្ទាប់ចំនួន៦នាក់ នៅ​​២​ទីតាំង​ផ្សេង​គ្នា ខណៈ​ពួក​គេ​កំពុង​ចែកចាយ នៅ​ដងផ្លូវ​សាធារណៈ និង​ក្នុងផ្ទះ​ជួល​ ។

​ហេតុការណ៍នេះ ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៩​ និង​ទី​២០ មករា​ ​២០១៦ ​ស្ថិត​នៅចំណុ​ច​​២​ផ្សេង​គ្នា គឺ​ក្នុងស្រុក​វ៉ា​រិ​ន និង​ក្រុង​សៀមរាប ខេត្ត​សៀមរាប ។

លោក​វរសេនីយ៍ទោ ​អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​ថា​ជន​សង្ស័យ​​​​ទាំង​៦​នាក់ ១-​ឈ្មោះ គង់់ មក​រា ហៅ​វ៉ិ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ​ ​​ធ្វើស្រែ រស់នៅ​ភូមិ​ស្វាយស ឃុំ​ស្វាយស ស្រុក​វ៉ា​រិ​ន ខេត្ត​សៀមរាប ​​២-​ឈ្មោះវ៉េ​ត ស្វាយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ​​ធ្វើស្រែ ស្នាក់​នៅ​ភូមិ​ចារ ឃុំ​ស្វាយស ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ​​៣-​ឈ្មោះ ស៊ា​ក់ សា​វី ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ​ ​​ធ្វើស្រែ រស់នៅ​ភូមិ​ប្ញ​ស្សី​ធំ ឃុំ​ស្វាយស ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ​​៤-​ឈ្មោះដុស អ៊ុ​ល ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ​ ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​ចារ ឃុំ​ស្វាយស ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ​​៥-​ឈ្មោះសុគន្ធ បរ​មី ភេទ​ស្រី ​អាយុ​១៦​ឆ្នាំ​​​នៅផ្ទះ រស់នៅ​ផ្ទះ​ជួលភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប និង​៦​-​ឈ្មោះ​ឈ​ន ឆៃ​យ៉ា ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ ​នៅផ្ទះ ស្នាក់​នៅ​បន្ទប់​ជួល​​ក្នុងភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​ ។ ​