ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ព្រះ​សីហ​នុ ៖ សាកសព​រលួយ​ស្អុយ​សល់​តែ​គ្រោងឆ្អឹង ត្រូវ​គេ​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២១ មក​រា ២០១៦ ស្ថិត​នៅ​ចំណុច​ក្បែ​ផ្ទះ​ជួល​មួយ​កន្លែង ក្នុង​ក្រុម​ទី​២ ភូមិ​៤ សង្កាត់​លេខ​០៤ ក្រុងព្រះសីហនុ បង្ក​ឱ្យ​មាន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ខណៈ​សាកសព​មិន​ត្រូវ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

យោង​តាម​ប្រភព​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឱ្យ​ដឹង​ថា កាលពី​ម៉ោង​១០​ព្រឹក គេ​បានឃើញ​សាកសព​មិន​ស្គាល់​អត្តសញ្ញាណ ស្ថិត​នៅ​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង​ក្រុម​២ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ មាន​សភាព​ស្វិត​សល់​តែ​ស្បែក​គ្រប​ឆ្អឹង ។ ឆ្លង​តាម​ការ​ធ្វើ​កោសល្យវិច័យ​របស់​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ ១-​មាន​សភាព​រលួយ​ស្វិត សល់​តែ​ស្បែក​គ្រប​ឆ្អឹង ២-​គ្មាន​ស្លាកស្នាម​អ្វី​ទាំងអស់ ជា​មនុស្ស​ប្រុស និង​៣-​សព​នេះ​ប្រហែលជា​ជនអនាថា​ដេក​ស្លាប់​ដោយសារ​ជំងឺ​អ្វីមួយ និង​សង្ស័យ​អាច​ស្លាប់​ប្រហែល​១​ខែ​ជាង ។ បច្ចុប្បន្ន​សាកសព​នេះ ត្រូវ​បាន​ប្រគល់​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន បញ្ចុះ ដើម្បី​ស្វែ​រក​សាច់ញាតិ ។