សិស្សស្រី​អាយុ​១៤​ឆ្នាំ​ត្រូវគេ​រំលោភ​ហើយ​សម្លាប់​នៅ​ស្រុក​ឈូក នគរបាល​ចាប់បាន​ជនសង្ស័យ​ម្នាក់​

​ខេត្តកំពត​៖ ក្រោយពី​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​ក្មេងស្រី​ម្នាក់ នៅវេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦​នេះ​ស្ថិតនៅ ចំណុច​គំនរ​ចំបើង​ក្បែរ ភូមិ​ត្រពាំង​គុយ ឃុំ​ល្បើក ស្រុក​ឈូក នគរ​បាន​ចុះទៅពិនិត្យ​សព​ក្មេងរងគ្រោះ​ដោយ​សន្និដ្ឋានថា​ជា​ករណី​រំលោភ​ហើយ​សម្លាប់​បំបិទមាត់​។ ករណីនេះ​នគរបាល​ខេត្តកំពត​បាន​ដុតដៃដុតជើង​ស្រាវជ្រាវ​តាម​វែក​រកមុខ​ជន​ប្រព្រឹត្ត​យ៉ាង​យកចិត្តទុកដាក់​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​រសៀល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦​នេះ កម្លាំង​នគរបាល​របស់លោក បានធ្វើការ​ស្រាវជ្រាវ ឈានទៅដល់​ការចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ជាប់ ពាក់ព័ន្ធ ករណី​ឃាតកម្ម​រំលោភ រួច​សម្លាប់​ក្មេងស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់ នោះ​។​ ​លោក​បាន​បញ្ជាក់ថា នៅពេលនេះ​ជនសង្ស័យ​រូបនេះ​ត្រូវបាន​នាំខ្លួន​មក​សួរនាំ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។ លោកស្នងការ​បាន​បន្ត​ថា ជនសង្ស័យ​រូបនេះ​មានឈ្មោះ ថន រ៉ាត់ អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​គុយ ឃុំ​ល្បើក ស្រុក​ឈូក ជាមួយ​កុមារី​រងគ្រោះ​។​

សូម​រំលឹក​ឡើងវិញ​ថា សាកសព​ក្មេងស្រី​ស្លៀកពាក់​ជា​សិស្សសាលា​ម្នាក់​ត្រូវបាន​អ្នកភូមិ​ប្រទះឃើញ​នៅ​គំនរ​ចំបើង កាលពី​នៅវេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦​នេះ​ស្ថិតនៅ ចំណុច​គំនរ​ចំ​ប៉ើង កន្លែង​ដាច់ស្រយាល​មួយ ភូមិ​ត្រពាំង​គុយ ឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត​ប្រជាពលរដ្ឋ​បាន ។ នគរបាល​ដដែល​ឲ្យ​ដឹង​ទៀតថា កុមារី​រងគ្រោះ​មាន​ឪពុក​កំព្រាម្តាយ​រស់នៅ​ជាមួយ​បងប្អូន ដោយ​ឪពុក​មិនបាន​នៅផ្ទះ​ទេ​គឺ​ចេញ​ទៅលេង​បងប្អូន​នៅឯ​ខេត្តបាត់ដំបង​ឯណោះ​។

មន្ត្រីនគរបាល​ស្រុក​ឈូក បាន​ថា ក្មេងរងគ្រោះ​បាន​ចេញពីផ្ទះ​ទៅ​រៀន​តាំងពីព្រឹក​ថ្ងៃទី​១៩ ខែមករា រហូតដល់​ល្ងាច បងប្អូន​កុមារី រងគ្រោះ មិន​បានឃើញ​ត្រឡប់មកផ្ទះ​វិញ ក៏បាន​បបួលគ្នា​ចេញទៅ​ដើររក តែ​មិនឃើញ​ទេ​។ លុះ​ព្រឹក​ថ្ងៃទី​២០​នេះ ទើប​អ្នកភូមិ​ដើរ​ប្រទះឃើញ​សាកសព នៅ​ចំណុចកើតហេតុ​ខាងលើ ហើយក៏​រា​ការណ៍​មក​កម្លាំង​នគរបាល​ភ្លាម ឲ្យ​ចុះទៅពិនិត្យ​។ ករណីនេះ​ត្រូវ​នគរបាល ដាក់​ការសង្ស័យ​ជាបឋម ជា​រឿង​រំលោភ​សេ​ពស​ន្ទ​វៈ រួច​សម្លាប់ចោល​ដើម្បី​បំបិទមាត់​។ កុមារី​រងគ្រោះ ឈ្មោះ ឃុន ណាន អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​៕ ​

KA-20-01-2016-37 KA-20-01-2016-39 KA-20-01-2016-41