ភពទី ០៩ ក្នុងប្រព័ន្ធព្រះអាទិត្យ ទំនងជាស្ថិតនៅឆ្ងាយ ដែលមិនអាចទៅដល់

អវកាស៖ ពាក្យលេចឮកន្លងមកអំពី ភព “X” ក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំចុងក្រោយនេះ កំពុង បញ្ចេញពន្លឺថាជាការពិតហើយ បន្ទាប់ពីក្រុមតារាវិទូ បានយល់ឃើញ និង បង្ហាញភស្តុតាង ស្រដៀងៗគ្នា កាលពីពេលថ្មីៗនេះ ថាវាអាចជាភពទី ០៩ ក្នុងប្រព័ន្ធព្រះអាទិត្យ ដែលមាន ទំហំធំជាងផែនដី ១០ដង និង មានចម្ងាយឆ្ងាយ ដែលគ្មានសង្ឃឹមថា អាចនឹងទៅដល់។ ភពទី ០៩ នេះ អាចចំណាយពេល ១៥.០០០ ឆ្នាំ ដើម្បីវិលមួយជុំព្រះអាទិត្យ ស្របពេលភព ណិបទូន ចំណាយពេលតែ ១៦៥ ឆ្នាំប៉ុណ្ណោះ។

គ្រាន់តែភព ភ្លុយតូ ដែលត្រូវបានដកចេញ ពីប្រព័ន្ធព្រះអាទិត្យ កាលពីឆ្នាំ ២០០៦ ដែលធ្លាប់ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រ ចាត់ទុកជាភពទី ០៩ នៅក្នុងប្រព័ន្ធព្រះអាទិត្យ នោះ យើងត្រូវ ប្រើពេលរហូតដល់ ៩ ឆ្នាំទើបអាចបញ្ជូនយាន ទៅថតរូបបាន។ ចុះទម្រាំភពថ្មី ដែលគេ អះអាងថា មានទំហំធំជាងផែនដី ១០ ដង ហើយមានចម្ងាយឆ្ងាយជិត ២០ ដង នៃចម្ងាយពី ព្រះអាទិត្យ ទៅ ភ្លុយតូ នោះ តើយើងត្រូវចំណាយពេល ប៉ុន្មានឆ្នាំទើបទៅដល់?

លោក ម៉ៃ ប្រោន មកពីវិទ្យាស្ថានបច្ចេក វិទ្យាកាលីហ្វរញ៉ា (Celtech) បាននិយាយថា “វាពិត ជាភពទី ០៩ យ៉ាងប្រាកដណាស់។ មានភពពិតប្រាកដចំនួនតែ ពីរប៉ុណ្ណោះ ដែលត្រូវបានរក ឃើញចាប់តាំងពី សម័យបុរាណមក ហើយឥឡូវនេះ វាប្រហែលជាភពទីបីហើយ។ វាគឺជា របកគំហើញថ្មីក្នុង ប្រព័ន្ធព្រះអាទិត្យ ដែលយើងត្រូវតែ បញ្ជាក់ឲ្យឃើញច្បាស់ ហើយវាពិត ជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន។”

ទោះបីជារឿងនេះ មិនមែនជារឿងថ្មីមែន ប៉ុន្តែគ្រប់គ្នាដឹងហើយថា ក្រៅពីប្រព័ន្ធភពភ្លុយតូ ដែលនៅក្នុងខ្សែក្រវ៉ាត់ទីពីរ នៃប្រព័ន្ធព្រះអាទិត្យ (Kuiper Belt) នោះ នៅមានភពដែលធំជាង ភ្លុយតូ មួយចំនួនទៀត ដែលនៅក្រៅ Kuiper Belt ប៉ុន្តែវាមិនត្រូវបានចាត់ចូលទៅក្នុង បណ្តា ភព នៃប្រព័ន្ធព្រះអាទិត្យឡើយ។ ការរកឃើញថ្មីនេះ ត្រូវបានមតិមួយចំនួន យល់ឃើញថា ជាការសិក្សាតាម ការកំណត់រូបមន្ត ទៅលើពពួកវត្ថុអវកាស ដែលអណ្តែតនៅឆ្ងាយៗ ពីប្រព័ន្ធ ព្រះអាទិត្យតែប៉ុណ្ណោះ៕

ភពទី ០៩ ក្នុងប្រព័ន្ធព្រះអាទិត្យ ទំនងជាស្ថិតនៅឆ្ងាយ ដែលមិនអាចទៅដល់

ភពទី ០៩ ក្នុងប្រព័ន្ធព្រះអាទិត្យ ទំនងជាស្ថិតនៅឆ្ងាយ ដែលមិនអាចទៅដល់

ភពទី ០៩ ក្នុងប្រព័ន្ធព្រះអាទិត្យ ទំនងជាស្ថិតនៅឆ្ងាយ ដែលមិនអាចទៅដល់