ម​ន្រី្ត​សាខា​កាំកុងត្រូល ខេត្តកោះកុង ប្រាប់​អាជីវករ កុំ​ឲ្យ​លក់ទំនិញ​ខូចគុណភាព​

កោះកុង: ដោយ​អនុវត្តតាម​សេចក្តីណែនាំ​របស់​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល​មន្ត្រី​សាខា​កាំកុងត្រូល ខេត្តកោះកុង ដឹកនាំ​ដោយ​លោក សម ចិ​ត្រា អនុប្រធាន​សាខា និង​
​លោក ជា នី ប្រធាន​អនុសាខា ស្នាក់ការ​ចាំ​យាម កាលពី​ព្រឹក​ថ្ងៃទី​២១ មករា ឆ្នាំ​២០១៦ បាន​ដឹកនាំ​កម្លាំង ចុះទៅ​ត្រួត​ពិ​និ​ត្រ​រកសារ​ធាតុគីមី នៅក្នុង​ត្រី មឹក បង្គា បន្លែ​សាច់ និង​ទំនិញ ដែល​ហួស​រយៈពេល​កំណត់​ប្រើប្រាស់​នៅ​ផ្សារ​ដងទង់ ស្ថិតក្នុង​សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ​។​
​    ​
​លោក សម ចិ​ត្រា អនុសាខា​កាំកុងត្រូល ខេត្តកោះកុង បាន​ប្រាប់​គេហទំព័រ CEN ថា ការចុះ​ត្រួត​ពិ​និ​ត្រ​នេះ ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​ទៅលើ​មុខទំនិញ ដែលជា​គ្រឿង​ឧបភោគបរិភោគ ដែលមាន​លក្ខណៈ​ពុំ​ប្រក្រតី បង្ក​ផល​បះ​ពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​​ដែល​កំពុង​ដាក់លក់​នៅលើ​ទីផ្សារ មាន​ជាអាទិ៍ ទំនិញ ដែល​ផុត​រយៈពេល​នៃ​ការប្រើប្រាស់​​ទំនិញ​ដែល​គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ មាន​ចម្លង​មេរោគ​ប្រែប្រួល​ខូចគុណភាព និង​ទំនិញ​ដែល​លួច​ដាក់​បន្ថែម​នូវ​សារ​ធាតុគីមី ពិសេស​ផ្តោតជាសំខាន់​ទៅលើ​ការ​ចរាចរ​បន្លែស្រស់ៗ​ទាំង​បន្លែ​នាំចូល និង​បន្លែ​ដាំ​ដុះ​នៅក្នុង​ស្រុក ព្រម​ទាំ​ធើ្វ​ការណែនាំ​អំពី​លក្ខណៈ​អនាម័យ​​នៃ​ការ​ដាក់លក់​សាច់​​គ្រប់​ប្រភេទ​រួមទាំង​ផលិតផល​មួយចំនួនទៀត ដែល​ប្រជាពលរដ្ឋ​យើង​និយម​បរិភោគ​ប្រចាំថ្ងៃ​។​
​    ​
​ម​ន្រី្ត​ខាងលើ បាន​ឲ្យ​ដឹង​បន្ថែមថា ក្នុង​ការចុះ​ត្រួត​ពិ​និ​ត្រ​នេះ ម​ន្រី្ត​យើង​បាន​ធើ្វ​ការត្រួត​ពិ​និ​ត្រ​ផងដែរ ទៅលើ​គ្រឿង​សមុទ្រ​ក្លាស្សេ​មួយចំនួន មានដូចជា មឹក បង្គា​ស្រស់ ដើម្បី​ស្វែងរក​សារធាតុ FORMALIN ដែល​ច្បាប់​ហាមឃាត់​ធើ្វ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់ តែ​ជា​លទ្ធផល​យើង​មិនបាន​រកឃើញ​មាននូវ​សារធាតុ​ទាំងនេះ​ទេ​។​
​    ​
​ជាមួយគ្នានេះដែរ ម​ន្រី្ត​កាំ​សាខា​កុងត្រូល​ខេត្ត ក៏បាន​ណែនាំ​ដល់​បង​​ប្អូន​អាជីវករ​លក់​បន្លែ​សាច់ គ្រឿង​ភេសជ្ជៈ គ្រឿងសម្អាង និង​នំចំណី ធើ្វ​យ៉ាងណា​ត្រូវ​រក្សា​​គុណភាព អនាម័យ​ឲ្យ​បានល្អ មិន​ដាក់​បន្ថែម​នូវ​សារ​ធាតុគីមី និង​មិន​លក់ទំនិញ​ដែល​ហួស​រយៈពេល​នៃ​ការប្រើប្រាស់ ជាដើម​៕

ម​ន្រី្ត​សាខា​កាំកុងត្រូល ខេត្តកោះកុង ប្រាប់​អាជីវករ កុំ​ឲ្យ​លក់ទំនិញ​ខូចគុណភាព​

ម​ន្រី្ត​សាខា​កាំកុងត្រូល ខេត្តកោះកុង ប្រាប់​អាជីវករ កុំ​ឲ្យ​លក់ទំនិញ​ខូចគុណភាព​

ម​ន្រី្ត​សាខា​កាំកុងត្រូល ខេត្តកោះកុង ប្រាប់​អាជីវករ កុំ​ឲ្យ​លក់ទំនិញ​ខូចគុណភាព​