ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​មកពី​ផ្ទះ​មិត្តភក្តិ ត្រូវ​ចោរ​ភ្ជង់​ប្លន់​យកទៅ​បាត់​

ភ្នំពេញ: ក្រុមចោរ​១​ក្រុម​មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​បានធ្វើ​សកម្មភាព ភ្ជង់​ប្លន់​ម៉ូតូ​ពីរ​ស្ត្រី​ម្នាក់បានសម្រេច​ហើយ​គេចខ្លួន ដោយ​សុវត្ថិ​​ភាព​។ ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​២​និង​២០​នាទី រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ស្ថិតនៅ​​ចំណុច​ផ្លូវ​២៧១ បត់​ស្ដាំ​ចូល​តាម​ខ្លោងទ្វារវត្ត​សន្សំ​កុសល ជាង​៩០០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ​បេតុង សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។​

​នារី​រងគ្រោះ​ឈ្មោះ រិ​ន ចេតនា បាន​ឲ្យ​ដឹ​ថា មុនពេល​កើតហេតុ នាង​បាន​ជិះ​ម៉ូតូមួយគ្រឿង ម៉ាក ហុងដា ស្គូ​ប​ពី ពណ៌​ក្រហម លា​យស ពាក់​ស្លាក​លេខបន្ទាយមានជ័យ 1A-6962 ទៅលេង​មិត្តភក្តិ នៅ​ម្តុំ​បឹង​សាឡាង​។

​ក្រោយមក​ក៏ បាន​ជិះ​ត្រឡប់មកផ្ទះ​វិញ តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ទិសដៅ​ពី​កើតទៅ​លិច លុះ​មកដល់​ផ្លូវបត់​ចូលទៅ​វត្ត​សន្សំ​កុសល ចំណុចកើតហេតុ​ខាងលើ ក៏លេចមុខ ចោរ​ពី​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក ស៊ុយ​ហ្ស៊ូ​គី និ​ច​ពណ៌​សបាន​បើក​មកពីក្រោយ​អែប​ម៉ូតូ​កៀរ​ឲ្យ​​ឈប់ រួច​ដក​កាំភ្លើងខ្លី គំរាម​បាញ់​នៅពេលនោះ ខ្លួន​មានការ​ភិតភ័យ ក៏បាន​ឲ្យ​ម៉ូតូ និង​ទូរ​សព្ទ័​ទៅ​ចោរ​នោះ​ទៅ ហើយ​ពួកគេ​ជិះ​គេចខ្លួនដោយ​សុវត្ថិភាព​។

​ក្រោយ​កើតហេតុ នារី​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​នាំមក​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​ដើម្បី​ឲ្យ​សមត្ថកិច្ច កំណ​​ត់​មុខសញ្ញា និង​ចាប់​យកមក​ចាត់ការ​តាមច្បាប់​៕​

ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​មកពី​ផ្ទះ​មិត្តភក្តិ ត្រូវ​ចោរ​ភ្ជង់​ប្លន់​យកទៅ​បាត់​