​ការសិក្សា​បង្ហាញថា កូនភ្លោះ​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្ពស់​ទៅ​នឹង​ជំងឺ​មហារីក​

​ការសិក្សា​បង្ហាញថា កូនភ្លោះ​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្ពស់​ទៅ​នឹង​ជំងឺ​មហារីក​

​យោងតាម​ការសិក្សា​ស្រាវជ្រាវ​មួយ ធ្វើឡើង​នៅក្នុង​ប្រទេស​សហរដ្ឋអាមេរិក រដ្ឋ Miami បាន​ធ្វើ​ការសិក្សា​ទៅលើ​មនុស្ស​ចំនួន ២០០០០០​នាក់ បាន​រកឃើញថា កូនភ្លោះ​បាន​ចែករំលែក នូវ​ហ្សែ​ន​រួមគ្នា ហើយ​នៅពេល​ដែល​ម្នាក់​ក្នុងចំណោម​ពួកគេ មាន​ជំងឺ​មហារីក នោះ​កូនភ្លោះ​ម្នាក់ទៀត នឹង​មាន​ការ​ប្រឈម​ខ្ពស់​ទៅ​នឹង​ជំងឺ​នេះ​ផងដែរ ។​

​ប៉ុន្តែ​ផ្អែក​លើ របាយការណ៍ នៅក្នុង​ព្រឹត្តិប័ត្រ​សមាគមន៍​វេជ្ជសាស្ត្រ​របស់​ប្រទេស​អាមេរិក (Journal of the American Medical Association) បានបញ្ជាក់​ថា បើទោះជា​មាន​កូនភ្លោះ​ម្នាក់ កើត​មាន​ជំងឺ​នេះ ក៏​មិន​ប្រាកដ​ទាំងស្រុង​ថា កូនភ្លោះ​ម្នាក់ទៀត នឹង​មាន​ជំងឺ​មហារីក​ដូចគ្នា​នេះ​ទេ​។ ជា​ការពិត ចំនួន​ភាគរយ​នៃ​ការកើនឡើង​នូវ កម្រិត​ប្រឈម​នឹង​ជំងឺ​មហារីក​នេះ គឺមាន​តែ​១៤% ខ្ពស់ជាង ចំពោះ​កូនភ្លោះ​ពិត ដែល​អាច​មាន​ម្នាក់​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ជំងឺមហារីក​។​

កូនភ្លោះ​ពិត (Identical twin) គឺ​មាន​ការវិវត្ត​ពី​ស៊ុត​បង្ក​កំណើត​តែមួយ ហើយ​ចែក​រលែក​រួមគ្នា នូវ​កត្តា​ហ្សែ​ន​ដូចគ្នា​។ ចំពោះ​កូនភ្លោះ​មិន​ពិត ( Fraternal twins) ដែល​បានវិវត្ត​ចេញ​ពីស៊ុត បង្ក​កំណើត​ពីរ​ផ្សេង​គ្នា ហើយ​មាន​កត្តា​ហ្សែ​ន​ស្រដៀង​គ្នា មាន​អត្រា​ប្រឈម​ខ្ពស់ជាង ៥%​។​

ការជ្រើសរើស​យក​កូន​ភ្លោះ មក​សិក្សា​ក្នុង​ប្រធានបទ​នេះ គឺ​ត្រូវបាន​រើស​យក​ចេញពី​ប្រទេស ដា​ណឺ​ម៉ាក​, ស្វីស និង ណរ​វ៉េ ហើយ​ពួកគេ​ត្រូវ​បាន​បន្ត​តាមដាន​សុខភាព ចាប់ពី​ចន្លោះ​ឆ្នាំ ១៩៤៣ ដល់ ឆ្នាំ ២០១០​។

នៅពេល​ដែល​អ្នកសិក្សា​ស្រាវជ្រាវ ធ្វើការ​ពិនិត្យ​ជា​ក្រុម​តែមួយ ពួកគេ​បាន​រកឃើញថា ម្នាក់​ក្នុងចំណោម​៣​នាក់ គឺ​កើតមាន​ជំងឺមហារីក (៣២%)​។​
​ដូច្នេះ ការ​ប្រឈម​នឹង​ជំងឺ​មហារីក​របស់​កូនភ្លោះ​ពិត ត្រូវបាន​ធ្វើ​រោគវិនិច្ឆ័យ និង​គណនា​ឃើញ​ចំនួន​៤៦​ភាគរយ​។​

កូនភ្លោះ​មិន​ពិត គឺ​មាន​អត្រា​៣៧% ប្រឈម​នឹង​ការកើតមាន​នូវ​ជំងឺមហារីក ប្រសិនបើ co twin ត្រូវបាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​។  ចំពោះ​ជំងឺមហារីក​ដែល​ដូចគ្នា​ទាំងស្រុង បាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មាន​ចំនួន ៣៨% ចំពោះ​កូនភ្លោះ​ពិត និង ២៦% ចំពោះ​កូនភ្លោះ​មិន​ពិត​។

ជំងឺមហារីក ដែល​ភាគច្រើន​តែង​សង្កេតឃើញ​មាន​កើត​មាន​ទៅលើ​កូនភ្លោះ មានដូចជា​, ជំងឺមហារីក​ស្បែក ៥​ភាគរយ​,​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត ៥៧% , ជំងឺមហារីក non melanoma skin ៤៣% , ជំងឺមហារីក​តម្រងនោម ៣៨% ,​ជំងឺមហារីក​សុដន់ ៣១%,​ជំងឺមហារីក​ផ្លូវ​បង្ហួរ​នោម  ២៧%​។​

យោងតាម​សម្តី​របស់​លោក Jacob Hjelmborg ដែល​ជា​អ្នកនិពន្ធ​ដឹកនាំ​រួមគ្នា នួវ​ដំណើរការ​សិក្សា​នេះ​ពី​សាកលវិទ្យាល័យ Southern Denmark បាន​និយាយថា “ ដោយសារ​តែ​ទំហំ និង​រយៈពេល​នៃ​ការសិក្សា​ត្រូវ​បាន​តាមដាន​យ៉ាង​យូរ ពេលនេះ​យើង​អាច​ដឹង​ហើយ​ថា ជំងឺមហារីក​ជាច្រើន អាច​បណ្តាលមកពី​ឥទ្ធិពល​របស់​ហ្សែ​ន​”​។​

អ្នកស្រាវជ្រាវ​បាន​បន្ថែមទៀតថា ការរកឃើញ​នេះ អាច​នឹង​ជួយ​ដល់​អ្នកជំងឺ និង​ក្រុមគ្រូពេទ្យ ឲ្យបាន​យល់​កាន់តែ​ច្បាស់​ពី​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ដោយ​សារ​កត្តា​តំណរ​ពូជ ដែល​វា​ជា​ជំងឺ​មួយ​តែង​សម្លាប់​មនុស្ស ៨​លាន​នាក់​នៅលើ​ពិភពលោក ក្នុង​មួយ​ឆ្នាំៗ ៕

ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី21  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។