កម្ពុ​ជាត​ភ្ជាប់​ព្រះ​កេស និង​ដងខ្លួន​បដិមា​ព្រះ​ហរិ​ហរៈ បន្ទាប់ពី​បាន​បែក​គ្នា​១៣០​ឆ្នាំ​មកហើយ​ឡើងវិញ​

Doliprane TVC

​ភ្នំពេញៈ​បន្ទាប់ពី​បាន​បែក​គ្នា​អស់​រយៈពេល​១៣០​ឆ្នាំ​រវាង​រវាង​ព្រះ​កេស​នឹង​ដងខ្លួន​រូប​បដិមា​ព្រះ​ហរិ​ហរៈ ជា​វត្ថុ​សក្ការៈ​​និង​សិល្បៈ​ដ៏​ប្រណិត​របស់​ខ្មែរ​ក្នុង​រចនាបទ​ភ្នំ​ដា​នា​សតវត្ស​ទី​៦-៧ នោះ​ទីបំផុត​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០១៦​ត្រូវបាន​គេ​ត​ភ្ជាប់​គ្នា​ឡើងវិញ ហើយ​។​
ពិធី​ត​ភ្ជាប់​នៃ​បដិមាករ​កម្ពុជា​ដ៏​ជាទី​សក្ការៈ​នេះ​ត្រូវ​បានរៀបចំ​ពិធី​ឡើង​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ​។​ថ្លែង​បញ្ជាក់​ក្នុង​ពិធី​នេះ លោក បណ្ឌិតសភា​ចា​រ្យ សុខ អាន រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍​ក្នុង​ពិធី​នេះ​ឱ្យដឹងថា​ការតភ្ជាប់​រវាង ព្រះ​កេស​នឹង​ដងខ្លួន​របស់​ប​​ដិ​មា​ព្រះ​ហរិ​ហរៈ នៅ​ព្រឹក​ថ្ងៃទី​២១ ខែមករា​នេះ គឺជា​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​កម្ពុជា និង​បា​រាំងជា​ពិ​​សេស​រវាង​នាយកដ្ឋាន​សារមន្ទីរ នៃ​ក្រសួង​វប្បធម៌ ជាមួយនឹង​សារមន្ទីរ​សិល្បៈ​អាស៊ី​ហ្គី​ម៉េ​។​
លោក​បណ្ឌិតសភា​ចា​រ្យ បាន​បន្ថែមថា​ប្រទេស​ទាំងពី​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ នៅ​ទីក្រុង​ប៉ារីស​ស្តីពី​ការប្តូរ​បញ្ញើ​វត្ថុ​សិល្បៈ ដែល​បាន​អនុញ្ញាតឱ្យ​ព្រះ​សិ​រ្យ (​ព្រះ​កេស​) និង​ដងខ្លួន​បដិមា​ព្រះ​ហរិ​​ហរៈ បាន​ជុំគ្នា​នៅ​ប្រទេស​កម្ពុជា ដូចដែល​បានអនុញ្ញាត​ឱ្យជើង​ទម្រ និង​បដិមា​ព្រះ​នាង​ឧ​បរាំ បាន​ជួបជុំគ្នា នៅ​ប្រទេស​​បារាំង​ដែរ​។​ព្រះ​សិ​រ្យ​របស់​បដិមា​ព្រះ​ហរិ​ហរៈ បាន​បាត់​ពី​ប្រទេស​កម្ពុជា អស់​រយៈពេល​ជិត​១៣០​ហើយ​។​
លោក​បណ្ឌិតសភា​ចា​រ្យ​ថា​” រូប​ព្រះ​ហរិ​ហរៈ​នេះ​ជាវ​ត្ថុ​សក្ការៈ និង​សិល្បៈ​ដ៏​ប្រណី​តរបស់​ខ្មែរ​ក្នុង​រចនាបថ​ភ្នំ​ដា នា​​សតវត្ស​ទី​៦-៧​។ ជា​និម្មិត​រូប ការ​បង្រួម​ព្រះ​ហរិ​ហរៈ បាន​នាំឱ្យមាន​សន្តិភាព និង​ឯកភាពគ្នា​រវាង​អ្នក​កាន់​នី​កាយ​ខាង​​ព្រះ​ឥសូរ និង​ព្រះ​នារាយន៍ ចំពោះ​ព្រះ «​តែមួយ​អង្គ​»​។​ជាមួយគ្នានេះ​លោក​បាន​អំពាវនាវ ដល់​សារមន្ទីរ​ដទៃទៀត និង​អ្នក​រក្សាទុក​វត្ថុ​បុរាណ​នៅ​ទូទាំង​ពិភពលោក​ទាំងអស់ សូម​ប្រគល់​វ​ត្តុ​បុរាណ​ទៅដល់​ម្ចាស់​ដើម​គេ​វិញ ដើម្បី​ការចូលរួម​ក្នុង​យុទ្ធនាការ​សកល ដើម្បី​ការពារ និង​អភិរក្ស​ស​ម្ប​​ត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​របស់គេ​។​
លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង វប្បធម៌​បាន​មានប្រសាសន៍ថា ការជួបជុំ​រវាង​ព្រះ​សិរ្ស (​ក្បាល​)​និង​ដងខ្លួន​​ព្រះ​ហរិ​ហរៈ នាពេលនេះ​គឺជា​ផ្លែផ្កា នៃ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​រវាង​ប្រទេស​កម្ពុជា និង បារាំង ។​លោកស្រី​រដ្ឋមន្ត្រី​ថា​“​រូប​បដិមា ព្រះ​ហរិ​ហរៈ ជា​វត្ថុ​សក្ការៈ និង​សិល្បៈ​ដ៏​ប្រណី​តរបស់​ខ្មែរ​ក្នុង​រចនាប័ទ្ម​ភ្នំ​ដា នា​សត​វ​​ត្ស​រ៍​ទី​៦-៧​។ ព្រះ​ហរិ​ហរៈ គឺជា​ការ​បង្រួម​ចូលគ្នា​រវាង ហរិ និង ហរៈ ឱ្យមក “​ជាមួយ​” ហើយ​ដែល​ការរួបរួម​នេះ​បាន​​នាំឱ្យមាន​សន្តិភាព និង​ឯកភាពគ្នា រវាង​អ្នក​កាន់​និកាយ​ខាង​ព្រះ​ឥសូរ និង​នារាយណ៍ ចំពោះ​ព្រះ “​តែមួយ​អង្គ​”៕​ដេប៉ូ​

កម្ពុ​ជាត​ភ្ជាប់​ព្រះ​កេស និង​ដងខ្លួន​បដិមា​ព្រះ​ហរិ​ហរៈ បន្ទាប់ពី​បាន​បែក​គ្នា​១៣០​ឆ្នាំ​មកហើយ​ឡើងវិញ​