មើល​ឈុត​រ៉ូ​ប​រាត្រីសមោសររបស់​តារា​ ១០ ​ដួង​! តើ​ឈុត​រ៉ូ​ប​មួយណា​ស្រស់ស្អាត​និង​ ទាក់ទាញ​ជាងគេ​?

Doliprane TVC

​នៅពេលនេះ ​«​ប្រជាប្រិយ​»​ សុំ​នាំ​អារម្មណ៍​ប្រិយមិត្ត​ទាំងអស់ មក​ទស្សនា​កម្សាន្ត ជាមួយ​រ៉ូ​ប​រាត្រីសមោសរ របស់​តារា​ល្បីៗ​ចំនួន​១០​ដួង តើ​ឈុត​រ៉ូ​ប របស់​តារា​រូប​ណាដែល​ស្រស់ស្អាត​និង​ទាក់ទាញ​ជាងគេ ?​ ។​
**​ឈុត​រ៉ូ​ប​តារា​សម្តែង​និង​ពិធី​​ការិនី ថន លក្ខិណា​
​ ​រ៉ូ​បរា​ត្រី​មួយឈុត​របស់​តារា​សម្តែង​និង​ពិធី​ការិនី ថន លក្ខិណា មើលទៅ​ពិតជា​សក្តិសម ជាមួយនិង​រូបរាង​តូច​ស្រ​ឡូ​ន​របស់​នាង​។​រ៉ូ​ប​មួយឈុត​នេះ កាន់តែ​ធ្វើអោយ ថន លក្ខិណា មាន​រូប​សម្រស់​ស្រស់ស្អាត​ថែម​មួយកម្រិត​ទៀត ក្នុងចំណោម​អ្នកចូលរួម​កម្មវិធី មើលទៅ​នាង ហាក់ដូចជា​ព្រះ​នាង ដែលមាន​រូប​សម្រស់​លេចធ្លោ​ម្នាក់​។​មានការ​សរសើរ​ថា ថន លក្ខិណា ពិតជា​ពូកែ​ច្នៃ​ម៉ូត​សំលៀក បំពាក់​ណាស់ មើលទៅ​ស្អាត​ប្លែក​។​

មើល​ឈុត​រ៉ូ​ប​រាត្រីសមោសររបស់​តារា​ ១០ ​ដួង​! តើ​ឈុត​រ៉ូ​ប​មួយណា​ស្រស់ស្អាត​និង​ ទាក់ទាញ​ជាងគេ​?

មើល​ឈុត​រ៉ូ​ប​រាត្រីសមោសររបស់​តារា​ ១០ ​ដួង​! តើ​ឈុត​រ៉ូ​ប​មួយណា​ស្រស់ស្អាត​និង​ ទាក់ទាញ​ជាងគេ​?

**​ឈុត​រ៉ូ​ប អ្នកនាង យុគ ចិន្តា
​ ​អ្នកនាង យុគ ចិន្តា​តែងតែ​ទទួលបាន​ការចាប់​អារ​ម្ម​ណ៏​ពី​សំណាក់​មហាជន​នៅពេល​អ្នកនាង ចូលរួម​ក្នុង​កម្មវិធី​នានា​។​ថ្មីៗ​នេះ អ្នកនាង​បានធ្វើអោយ​មិត្តៗ​នារី​មួយចំនួន​លួច​សរសើរ​ពី​ទឹកដៃ​ក្នុង​ការច្នៃ​សំលៀកបំពាក់​របស់​អ្នកនាង​។​ជាមួយនិង​រ៉ូ​ប​ចងពុង​វែង​ពណ៌​ទឹកមាស​វាល​ខ្នង រួមជាមួយ និង​រំភើយ​នៅ​ជុំវិញ​ចង្កេះ​កាន់តែ​ធ្វើអោយ​សម្រស់​របស់​ពិធី​ការិនី​វ័យ​ជ្រេ​រូបនេះ លេចធ្លោ​មួយកម្រិត​ទៀត​។​មានការ​និយាយថា មួយឈុត របស់ អ្នកនាង​យុគ ចិន្តា នេះ ពិតជា​ស្រស់ស្អាត​និង​ទាក់ទាញ ហើយ​ថែមទាំង​ថ្លៃថ្នូរ ទៀត ។​មានការ​សរសើរ​ថា អ្នកនាង យុគ ចិន្តា និយម​តុបតែង​ខ្លួន សាមញ្ញៗ​តែ​មើលទៅ ស្រស់ ស្អាត សក្តិសម​ជាមួយនិង​វ័យ​របស់​អ្នកនាង​។​

មើល​ឈុត​រ៉ូ​ប​រាត្រីសមោសររបស់​តារា​ ១០ ​ដួង​! តើ​ឈុត​រ៉ូ​ប​មួយណា​ស្រស់ស្អាត​និង​ ទាក់ទាញ​ជាងគេ​?

មើល​ឈុត​រ៉ូ​ប​រាត្រីសមោសររបស់​តារា​ ១០ ​ដួង​! តើ​ឈុត​រ៉ូ​ប​មួយណា​ស្រស់ស្អាត​និង​ ទាក់ទាញ​ជាងគេ​?

**​ឈុត​រ៉ូ​ប ពិធី​ការិនី វីត វីត
​ ​ពិធី​ការិនី វីត វីត ក៏​មិន​អន់​ប៉ុន្មាន​ដែរ នៅពេល​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ​គេ​បាន​កត់សំគាល់ឃើញ ថា ម៉ូត​សំលៀកបំពាក់​របស់​នាង មាន​ភាពលេច​ធ្លោ​គួរសម​។​រ៉ូ​ប​មួយឈុត​របស់​នាង​នេះ ពិតជា​ទាន់សម័យ​និង ស្រស់ស្អាត​សក្តិ​សមនិង​រូបរាង​របស់​នាង​។​

មើល​ឈុត​រ៉ូ​ប​រាត្រីសមោសររបស់​តារា​ ១០ ​ដួង​! តើ​ឈុត​រ៉ូ​ប​មួយណា​ស្រស់ស្អាត​និង​ ទាក់ទាញ​ជាងគេ​?

មើល​ឈុត​រ៉ូ​ប​រាត្រីសមោសររបស់​តារា​ ១០ ​ដួង​! តើ​ឈុត​រ៉ូ​ប​មួយណា​ស្រស់ស្អាត​និង​ ទាក់ទាញ​ជាងគេ​?

**​ឈុត​រ៉ូ​ប តារា​សម្តែង ពៅ លីដា​
​ ​តារា​សម្តែង​សម្បុរ​ស្រអែម​ពៅ លីដា កាន់តែ​ស្រស់ស្អាត ជាមួយនិង​រ៉ូ​បរា​ត្រី​ស្រមោល​ស ពណ៌​មាស រំលេច​ដោយ​ស្បៃ​ស្តើង ពាក់កណ្តាល​ភ្លៅ មើលទៅ​ពិតជា​ទាក់ទាញ​ជា​ពិ​សេស​នៅ ពេលយប់​។​

មើល​ឈុត​រ៉ូ​ប​រាត្រីសមោសររបស់​តារា​ ១០ ​ដួង​! តើ​ឈុត​រ៉ូ​ប​មួយណា​ស្រស់ស្អាត​និង​ ទាក់ទាញ​ជាងគេ​?

មើល​ឈុត​រ៉ូ​ប​រាត្រីសមោសររបស់​តារា​ ១០ ​ដួង​! តើ​ឈុត​រ៉ូ​ប​មួយណា​ស្រស់ស្អាត​និង​ ទាក់ទាញ​ជាងគេ​?

**​ឈុត​រ៉ូ​ប តារាចម្រៀង​សុគន្ធ នីសា​
​ ​ជាមួយនិង​រ៉ូ​ប​ពណ៌​ទឹកប៊ិច​ស្រស់ កាន់តែ​រំលេច​នូវ​រូប​សម្រស់​របស់​តារាចម្រៀង​សុគន្ធ នីសា អោយ​ស្រស់ស្អាត ថែម​មួយកម្រិត​ទៀត​។​ថ្វីត្បិតតែ​រ៉ូ​ប​មួយ​នេះ មើលទៅ​សាម​ញ្ញា​ក៏ពិតមែន តែ​សក្តិសម​ទៅនឹង​ដងខ្លួន​របស់ តារាចម្រៀង​សុគន្ធ នីសា​។​

មើល​ឈុត​រ៉ូ​ប​រាត្រីសមោសររបស់​តារា​ ១០ ​ដួង​! តើ​ឈុត​រ៉ូ​ប​មួយណា​ស្រស់ស្អាត​និង​ ទាក់ទាញ​ជាងគេ​?

មើល​ឈុត​រ៉ូ​ប​រាត្រីសមោសររបស់​តារា​ ១០ ​ដួង​! តើ​ឈុត​រ៉ូ​ប​មួយណា​ស្រស់ស្អាត​និង​ ទាក់ទាញ​ជាងគេ​?

**​ឈុត​រ៉ូ​ប ពិធី​ការិនី មាស ម៉ូ​លី​ណា​
​ ​ថ្វីត្បិតតែ​មានកូន​ដល់​ទៅ​បីនាក់​ហើយ​ក្តី តែ​ពិធី​ការិនី មាស ម៉ូ​លី​ណា នៅតែមាន​រូបរាង​តូច ច្រលឹង​គួរអោយ​ខ្នក់ខ្នាញ់​។​រ៉ូ​ប​ចងពុង​កន្ទុយ​ត្រី ពណ៌​ផ្កាឈូក​មួយឈុត​នេះ ពិតជា​ស្រស់ស្អាត​និង​ទាក់ទាញ​បំផុត នៅពេល​នាង​ស្លៀក​ចូលរួម​នៅក្នុង​ពិធីមង្គលការ​នានា​។​

មើល​ឈុត​រ៉ូ​ប​រាត្រីសមោសររបស់​តារា​ ១០ ​ដួង​! តើ​ឈុត​រ៉ូ​ប​មួយណា​ស្រស់ស្អាត​និង​ ទាក់ទាញ​ជាងគេ​?

មើល​ឈុត​រ៉ូ​ប​រាត្រីសមោសររបស់​តារា​ ១០ ​ដួង​! តើ​ឈុត​រ៉ូ​ប​មួយណា​ស្រស់ស្អាត​និង​ ទាក់ទាញ​ជាងគេ​?

**​ឈុត រ៉ូ​ប​ពិធី​ការិនី ឌួង ហ្សូ​រី​ដា​
​ ​ដោយសារ​ពិធី​ការិនី ឌួង ហ្សូ​រី​ដា ជា​ម្ចាស់​ហាង​កាត់ដេរ​សម្លៀកបំពាក់​ផង​នោះ ទើប​គេ​សំគាល់​ឃើញ រាល់​សម្លៀប​បំពាក់​របស់​នាង​ចូលរួម​ក្នុង​កម្មវិធី​នានា មាន​លក្ខណៈ​ទាក់ទាញ​និង​ថ្លៃថ្នូរ​។​ក្នុង​ឈុត រ៉ូ​ប​ពណ៌​ស្វាយ​លាយ​ខ្មៅ​របស់ ឌួង ហ្សូ​រី​ដា ពិតជា​ប្លែក​និង​ស្រស់ស្អាត ធ្វើអោយ​អ្នកចូលរួម​ក្នុង​កម្មវិធី ដែល​បានឃើញ​ឈុត​រ៉ូ​ប​របស់​នាង មានការ​ចាប់អារម្មណ៍​និង​លួច​ស​សើរ​គ្រប់ៗ ​គ្នា​ ។​

មើល​ឈុត​រ៉ូ​ប​រាត្រីសមោសររបស់​តារា​ ១០ ​ដួង​! តើ​ឈុត​រ៉ូ​ប​មួយណា​ស្រស់ស្អាត​និង​ ទាក់ទាញ​ជាងគេ​?

មើល​ឈុត​រ៉ូ​ប​រាត្រីសមោសររបស់​តារា​ ១០ ​ដួង​! តើ​ឈុត​រ៉ូ​ប​មួយណា​ស្រស់ស្អាត​និង​ ទាក់ទាញ​ជាងគេ​?

**​ឈុត​រ៉ូ​ប ស្រី​ស្អាត តូ​តា
​ ​តារា​សម្តែង​រូបរាង​តូច​ច្រឡឹង តូ​តា ក្នុង​ឈុត​រ៉ូ​ប​ចងពុង​ពណ៌​ផ្កាឈូក​មាន​ស្បៃ ពី ក្រោយ កាន់តែ​រំលេច​រូប​សម្រស់​ស្រី​ស្អាត​តូ​តា អោយ​មើលទៅ​ស្រស់ស្អាត​ថែម​មួយកម្រិត​ទៀត​។​វា​ជា​រឿង​ធម្មតា សម្រាប់​ស្រី​ស្អាត ដូចជា តូ​តា ស្លៀកពាក់​អ្វី​ក៏​មើលទៅ​ស្អាត​ដែរ​។​

មើល​ឈុត​រ៉ូ​ប​រាត្រីសមោសររបស់​តារា​ ១០ ​ដួង​! តើ​ឈុត​រ៉ូ​ប​មួយណា​ស្រស់ស្អាត​និង​ ទាក់ទាញ​ជាងគេ​?

មើល​ឈុត​រ៉ូ​ប​រាត្រីសមោសររបស់​តារា​ ១០ ​ដួង​! តើ​ឈុត​រ៉ូ​ប​មួយណា​ស្រស់ស្អាត​និង​ ទាក់ទាញ​ជាងគេ​?

**​ឈុត​រ៉ូ​ប ពិធី​ការិនី គង់ សុជាតិ​
​ ​ពិធី​ការិនី គង់ សុជាតិ នៅពេលដែល​អ្នកនាង​គ្រង រ៉ូ​ប​ពណ៌​ទឹកប៊ិច​ស្រស់​មួយឈុត​នេះ កាន់តែ​រំលេច​នូវ​រូប​សម្រស់​របស់​អ្នកនាង អោយ​កាន់តែ​លេចធ្លោ​ថែមទៀត​។​មានការ​ស​សើ​រថា បើទោះបីជា​អ្នកនាង​មាន​វ័យ​ច្រើន​បន្តិច​ក៏ពិតមែន តែ​អ្នកនាង​ពូកែ​ជ្រើសរើស​សម្លៀកបំពាក់ យកមក​ស្លៀកពាក់​ណាស់ មើលទៅ​មាន​ភាពថ្លៃថ្នូរ ហើយ​សាក់​សម ជាមួយ​វ័យ​និង​រូបរាង​របស់​អ្នកនាង​។​

មើល​ឈុត​រ៉ូ​ប​រាត្រីសមោសររបស់​តារា​ ១០ ​ដួង​! តើ​ឈុត​រ៉ូ​ប​មួយណា​ស្រស់ស្អាត​និង​ ទាក់ទាញ​ជាងគេ​?

មើល​ឈុត​រ៉ូ​ប​រាត្រីសមោសររបស់​តារា​ ១០ ​ដួង​! តើ​ឈុត​រ៉ូ​ប​មួយណា​ស្រស់ស្អាត​និង​ ទាក់ទាញ​ជាងគេ​?

**​ឈុត​រ៉ូ​ប តារា​សម្តែង សូ​ដា នី​តា​
​ ​បើ​ងា​កមក​មើល​ឈុត​រ៉ូ​បរ​បស់​តារា​សម្តែង​និង​ចម្រៀង សូ​ដា នី​តា វិញ ក៏​មិន​អន់​ប៉ុន្មាន​ដែរ នៅពេលដែល​នាង​គ្រង​ឈុត​រ៉ូ​ប​ពណ៌​ក្រហម​នេះ កាន់តែ​ជួយ​លើក​សម្រស់​របស់​នាង អោយ​កាន់តែ​ស្រស់ស្អាត​ថែម​មួយកម្រិត​។​អ្នកណាៗ​ក៏​ស​សើរ​ពី​ឈុត​រ៉ូ​ប​របស់​សូ​ដា នី​តា មួយឈុត​នេះដែរ មើលទៅ​ពិតជា​ស្អាត​ប្លែក​៕ ចេ​នី​