​ម្ចាស់​ជើង​ឯក​​បាល់​ទាត់​​​​សិស្ស​វិទ្យាល័យ​​​៩​​សម័យ​​​​​មិន​សង្ឃឹម​​ឈ្នះ​ពាន​​ឆ្នាំ​នេះ

​ម្ចាស់​ជើង​ឯក​​បាល់​ទាត់​​​​សិស្ស​វិទ្យាល័យ​​​៩​​សម័យ​​​​​មិន​សង្ឃឹម​​ឈ្នះ​ពាន​​ឆ្នាំ​នេះ

ក្រោយ​គ្រង​ជើង​​​ឯក​បាន៩​ឆ្នាំ​ជាប់​ៗ​គ្នា​ ​​គ្រូ​បង្ហាត់​បាល់​ទាត់​ប្រចាំ​​វិទ្យាល័យ​ព្រះយុគន្ធរ​​​លោក មាស ចាន់​ណា ថា ​​គ្មាន​សង្ឃឹម​លើក​ពាន​ជា​លើក​ទី​១០​​​ ក្នុង​​​កម្ម​វិធី​ប្រកួត​បាល់​ទាត់​សិស្ស​វិទ្យាល័យ​ទូទាំង​ប្រទេស​​​​ទៀត​ទេសម្រាប់​​ឆ្នាំ​២០១៦ ខាង​មុន​នេះ​នៅ​ភ្នំពេញ។

 ​ម្ចាស់​ជើង​ឯក​​បាល់​ទាត់​​​​សិស្ស​វិទ្យាល័យ​​​៩​​សម័យ​​​​​មិន​សង្ឃឹម​​ឈ្នះ​ពាន​​ឆ្នាំ​នេះលោក​ មាស ចាន់ណា

 

​លោក មាស ចាន់​ណា​​ ជា​គ្រូ​បង្ហាត់​​បាល់​ទាត់​ប្រចាំ​នៅ​វិទ្យាល័យ​ព្រះយុគន្ធរ​បាន​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​លោក​មិន​សង្ឃឹម​លើក​ពាន​​​ឡើយ ដោយ​សារ​មាន​រយៈ​ពេល​ខ្លី​​ក្នុង​ការ​រៀប​ចំ​កីឡាករ​។ ​បច្ចុប្បន្ន​​ក្រុម​របស់​លោក​កំពុង​ប្រមូល​ផ្ដុំ​ហ្វឹក​ហាត់​​​មាន​កីឡាករ​​ចំនួន ២៤​នាក់​ ប៉ុន្តែ​នឹង​ត្រូវ​កាត់​ចោល​៦​នាក់​​​ក្រោយ​ពេល​ហ្វឹកហាត់​បាន ២​សប្ដាហ៍។

 

គ្រូ​បង្គោល​ក្លឹប​ណាហ្គាវើល​រូប​នេះ​បន្ត​ថា ៩​ឆ្នាំ​ជាប់​គ្នា​ដែល​​ក្រុម​របស់​លោក​លើក​ពាន​ ​ដោយ​សារ​មាន​ការ​​ត្រៀម​ខ្លួន​​បាន​ល្អ ហើយ​កីឡាករ​មាន​បទពិសោធន៍​ស្រាប់​។ ​ចំណែក​ឆ្នាំ​នេះ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ប្រកាស​ថា​​កីឡាករ​​ទាំង​អស់​មិន​ត្រូវ​មាន​អាយុ​លើស​ ១៨​ឆ្នាំ​ ទើប​កីឡាករ​របស់​លោក​ជិត ៨០​% ​ត្រូវ​ជ្រើស​​រើស​ថ្មី ដោយ​សារ​លើស​អាយុ​។

 

​ការ​ប្រកួត​ពាន​រង្វាន់​ខា​ង​លើ​​ ​​សិស្សកម្រិត​វិទ្យាល័យ​​នៅ​តាម​សាលា​ទូទាំង​ប្រទេស នឹង​ត្រូវ​​​ប្រកួត​ស្វែង​រក​ចំណាត់​ថ្នាក់​លេខ១ ប្រចាំ​ខេត្ត​-ក្រុម​របស់​ខ្លួន​​ ដើម្បី​ទៅ​ប្រកួត​ស្វែង​រក​ជើង​ឯក​ទូទាំង​ប្រទេស​នៅ​ខេត្ត​ព្រះសីហនុ៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​

​​​