Gerrard ប្រាប់​អ្នក​គាំទ្រ Liverpool ឲ្យ​អត់ធ្មត់​ជាមួយ Klopp

Gerrard ប្រាប់​អ្នក​គាំទ្រ Liverpool ឲ្យ​អត់ធ្មត់​ជាមួយ Klopp

វីរបុរស Liverpool កីឡាករ Steven Gerrard បាន​ទទូច​ឲ្យ​អ្នកគាំទ្រ​ទាំងអស់​អត់ធ្មត់​ជាមួយ​គ្រូបង្វឹក​ថ្មី Jurgen Klopp ដើម្បី​ទុក​ពេល​ឲ្យ​គាត់​កសាង​ក្រុម​ឲ្យ​រឹងមាំ​ឡើងវិញ។

 

Gerrard ប្រាប់​អ្នក​គាំទ្រ Liverpool ឲ្យ​អត់ធ្មត់​ជាមួយ Klopp
លោក Klopp និងអតីតប្រធានក្រុម Liverpool​ កីឡាករ Steven Gerrard

 

Gerrard ដែល​កំពុង​ប្រកប​អាជីព​នៅ​ទឹកដី​អាមេរិក​ជាមួយ LA Galaxy បាន​បញ្ជាក់​ថា​គ្រូ​បង្វឹក​សញ្ជាតិ អាល្លឺម៉ង់​ត្រូវ​ការ​ពេលវេលា​ដើម្បី​ដឹកនាំ Liverpool ត្រឡប់​ទៅ​រក​ភាព​ជោគជ័យ​ដូច​ពី​អតីតកាល​ឡើងវិញ។

 

ខ្សែបម្រើ​កណ្ដាល​វ័យ​៣៥ឆ្នាំ​បាន​និយាយ​ថា៖ “ខ្ញុំ​គិត​ថា​វា​យឺត​ពេល​បន្តិច​សម្រាប់ Klopp ក្នុង​ការ​ដឹកនាំ Liverpool ដូច្នេះ​យើង​ត្រូវ​ផ្ដល់​ពេលវេលា ត្រូវ​រង់ចាំ​មើល​ក្រោយ​ផុត​ទីផ្សារ​ដោះដូរ​កីឡាករ​យ៉ាង​តិច​២​ដងទៀត ដើម្បី​ឲ្យ​គាត់​អាច​ឲ្យ​កីឡាករ​ទាំងអស់​ហ្វឹកហាត់ និង​លេង​បាល់​តាម​របៀប​ដែល​គាត់​ចង់​បាន”។

 

“អ្វី​ដែល​អ្នក​គាំទ្រ Liverpool ត្រូវ​ធ្វើ​ពេល​នេះ​គឺ​អត់ធ្មត់។ សម្រាប់​ខ្ញុំ​គឺ​មាន​ជំនឿ​ចិត្ត​ថា Klopp នឹង​អាច​នាំ​ភាពជោគជ័យ​មក​កាន់ Anfield សាជាថ្មី ដោយ​សារ​គាត់​គឺជា​អ្នក​ចាត់ការ​ទូទៅ​​ម្នាក់​ដ៏​អស្ចារ្យ”។ Gerrard បន្ថែមដូច្នេះ។

 

 

លោក Jurgen Klopp មក​ដឹកនាំ​ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​តំបន់ Merseyside កាល​ពី​ខែ​តុលា បន្ទាប់​ពី Brendan Rodger ត្រូវ​បណ្ដេញ​ចេញ។ បច្ចុប្បន្ន​គាត់​នាំ Liverpool ឈាន​ដល់​វគ្គ​៤ក្រុម​ចុងក្រោយ Capital One Cup, ជុំទី៤ FA Cup និង​ឈរ​លេខ​៩ក្នុង​តារាង Premier League ជា​បណ្តោះ​អាសន្ន៕

 

ចុចអាន៖ Henderson ​​ស្នើ​ Klopp ​ឲ្យ​ទិញ​កីឡាករ​​​​ចូល​ខែ​មករា​នេះ

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ Daily Mail